" រៀបការ " អ្នកណាក៏ចង់មានថ្ងៃនោះដូចគ្នានៅក្នុងមួយជីវិត ទាស់ត្រង់ថាគេមិនមែនរៀបការជាមួយនឹងកូនកម្លោះតែម្នាក់ ប៉ុន្តែគឺពីរនាក់នោះគឺជីមីន ប៊ែរណាឌីនិងថេហ្យុង ប៊ែរណាឌី ដែលសំខាន់កូនកម្លោះទាំងពីរនាក់សុទ្ធតែមានម្ចាស់បេះដូងរួចទៅហើយទៀត ។
គេដឹងថាគេមិនមែនចូលមកដើម្បីដណ្តើមរបស់អ្នកណា ប៉ុន្តែបើគេមិនអាចធ្វើឲ្យទាយាទរបស់ត្រកូលប៊ែរណាឌីទាំងពីរនាក់ជឿទុកចិត្តលើគេបានទេ នោះគោលបំណងដែលគេចូលមកពាក់ព័ន្ធនឹងត្រកូលប៊ែរណាឌីនឹងមិនបានសម្រេចនោះឡើយ ។
បែបនេះទើបគេត្រូវប្រើវិធីគ្រប់បែបយ៉ាងដើម្បីឲ្យនាយកម្លោះប៊ែរណាឌីទាំងពីរនាក់ជឿទុកចិត្តលើគេ តែការអត់ធ្មត់របស់គេមានដែនកំណត់ណា គ្មានអ្នកណាមានចិត្តអំណត់រហូតនោះឡើយ តើអ្នកណាអាចទ្រាំបានទៅ បើមាននាមជាភរិយាស្របច្បាប់ទាំងមូល បែរជាត្រូវស្វាមីមិនទទួលស្គាល់ ហើយមើលងាយដល់ខ្លួនថែមទៀតនោះ ។
ជីមីន ប៊ែរណាឌីនិងថេហ្យុង ប៊ែរណាឌីប្រហែលជាស្គាល់ជុងហ្គុក សាន់ណាតិចពេកហើយ បើគេប្រើវិធីទន់បង្រ្កាបរឹងមិនបាន គឺគេត្រូវប្រើវិធីរឹងបង្រ្កាបរឹងហើយ លើកនេះបើគេបង្រ្កាបបងប្អូនទាំងពីរមិនបាន មិនបាច់ហៅគេថាជុងហ្គុក សាន់ណានោះទេ ។
ប៉ុន្តែមានចំនុចសំខាន់បំផុតដែលជុងហ្គុក សាន់ណា មើលរំលងដូចគ្នា នោះគឺសាវតារបស់ត្រកូលប៊ែរណាឌី ជាពិសេសគឺជីមីន ប៊ែរណាឌីនិងថេហ្យុងប៊ែរណាឌី ដែលជាស្វាមីស្របច្បាប់ទាំងពីររបស់គេ ។
" ប៊ែរណាឌី " អ្នកណាក៏ស្គាល់ហើយក៏ដឹងពីឈ្មោះរបស់ត្រកូលមួយនេះយ៉ាងច្បាស់ថាត្រកូលមួយនេះមានអំណាចនិងគួរឲ្យខ្លាចដល់កម្រិតណា ដែលទាក់ទងទៅនឹងជំនួញជាច្រើននិងការងារសង្គមងងឹត ខណៈពេលដែលទាយាទជំនាន់ទី៧ចូលមកគ្រប់គ្រង ត្រកូលមួយនេះកាន់តែមានអំណាចនិងគួរឲ្យខ្លាចថែមមួយកម្រិតទៀត ។
ជីមីន ប៊ែរណាឌី និង ថេហ្យុង ប៊ែរណាឌី ជាទាយាទទី៧របស់ត្រកូល ប៊ែរណាឌី នាពេលបច្ចុប្បន្ន ពួកគេមានទាំងព្រមមិនថា រូបសម្បត្តិ ចរិយាសម្បត្តិ ទ្រព្យសម្បត្តិនិងវិជ្ជាសម្បត្ដិ គ្រប់គ្នាចាត់ទុកពួកគេជាស្តេចនៃពេលរាត្រី ព្រោះអ្វី? ព្រោះពួកគេអាចធ្វើឲ្យមនុស្សស្លាប់ដោយគ្រាន់តែកម្រើកម្រាមដៃតែបន្តិចតែប៉ុណ្ណោះ ស្របពេលដែលយើងកំពុងលង់លក់នៅក្នុងភាពងងឹត ។
មិនស្គាល់ជីមីន ប៊ែរណាឌីនិងថេហ្យុង ប៊ែរណាឌី ដែលជាស្តេចម៉ាហ្វៀនៅអ៊ីតាលី ដូចជាមិនស្គាល់ព្រះអាទិត្យដែលតែងតែរះបំភ្លឺពិភពលោកអញ្ចឹង ។
មនុស្សម្នាក់ៗសុទ្ធតែមានចំនុចខ្សោយរៀងៗខ្លួន គ្មាននរណាកើតមកដោយគ្មានចំណុចខ្សោយនោះឡើយ គ្រាន់តែត្រូវការប្រើពេលវេលាដើម្បីស្វែងរកតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺ តើត្រូវប្រើពេលវេលាយូរប៉ុណ្ណាដើម្បីស្វែងរក ។
To be continued ><
•អរគុណសម្រាប់ការអាន•
^TAEGUKYA^

YOU ARE READING
????????????????????????
FanfictionJM&JK&TH JIMIN : TOP TAEHYUNG : TOP JUNGKOOK : BOTTOM
EP 00 : ????????
Start from the beginning