សម្រាប់ ជុងហ្គុក បើនាយដាក់ចិត្តចង់តាម ចង់បាន នរណាម្នាក់ហើយចិត្តនាយចង់យកអោយទាល់តែបាន តែមិនមែនបានដោយបង្ខំទេ នាយមានជំនាញបន្ទន់ឆ្អឹង បន្ទន់ចិត្តអោយគេលង់មកតាមនាយដោយការពេញចិត្ត ហើយវាក៏បញ្ចប់នៅពេលដែល នាយអស់ចិត្តដូចគ្នា ។
ជុងហ្គុក ជាប្រភេទមនុស្សចូលចិត្តសប្បាយ នាយមិនគិតថាខ្លួនកំពុងធ្វើបាបគេទេ ព្រោះតែមនុស្សស្រី ដែលនាយលេងជាមួយមិនមែនប្រភេទច្បាស់លាស់ សុភាពត្រឹមត្រូវមកពីណាឡើយ (និយាយអោយងាយយល់គឺ ចិត្តងាយដែរអីចឹង) បើគ្រាន់តែស្គាល់គ្នាមិនទាន់បានមួយម៉ោងផងនាងព្រមប្រគល់ ខ្លួនប្រាណអោយនាយទៅហើយនោះ? អញ្ចឹងជាមួយអ្នកផ្សេងនាងក៏ធ្វើបែបនេះដែរមើលទៅ?
សម្រាប់ ជុងហ្គុក អាយុ 27ឆ្នាំរបស់នាយគឺនៅ ក្មេងហើយនាយក៏មិនមានគម្រោងច្បាស់លាស់ជាមួយអ្នកណាដែរ នាយថែមទាំងមិនយល់ពីខ្លួនឯងទៀតហើយហេតុអីដាក់ចិត្តទាក់ទងអ្នកណាម្នាក់ ហើយបែរជាឆាប់ធុញគេទៅវិញ? អ្នកដែលនាយទាក់ទងបានយូរត្រឹមពីរខែនេះឯងហើយ ពីរខែនេះគឺ មិនសូវជាជួបគ្នានោះទេ ។
ចំពោះ ថេហ្យុង នាយចង់ដឹងថានាយចំណាយពេលប៉ុន្មានដើម្បីបានគេ? នាយចង់ដឹងថា គេងាយយកបានឬពិបាក? នាយចង់ដឹងថាគេបដិសេដបងប្រុសនាយព្រោះអ្វី? ស្ថានភាពសង្គម ចរិក បងប្រុសនាយសុភាពបុរសពេក? ឬក៏មានមិនគ្រប់គ្រាន់ដែលគេចង់បាន? បើនិយាយពីភាពសង្ហារបងប្រុសនាយក៏មិនចាញ់នាយប៉ុន្មានដែរ ក្រោយពេល ដែលនាយបានដឹងហើយ ហ្គេមនាយក៏បញ្ចប់ដូចគ្នា ព្រោះនាយក្នុងចិត្តច្បាស់ថានាយមិនចាប់អារម្មណ៍ ជ្រៀលជ្រៅទៅលើមនុស្សប្រុសទេ ។មួយរយៈក្រោយដែលនាយឧស្សាហ៍ឡើងមកសេអ៊ូលដែរនោះព្រោះមានកម្មវិធីផ្សេងៗ ដឹងស្រាប់ហើយនាយជាម្ចាស់ផែឆ្លងទៅមកទៅកោះ ជេជូ នាយស្គាល់គេច្រើនណាស់ពិសេសអ្នកធ្វើការធំទោះក្នុងឋានៈវ័យក្មេងជាងគេក្នុងចំណោមក៏ដោយ បើសូម្បីតែរឿងកក់រីស៊តនៅកោះដែលបងប្រុសនាយគ្រប់គ្រងក៏គេទាក់ទងមកនាយដែរពេលខ្លះ ។
នៅថ្ងៃដែលជួប ថេហ្យុង ពួកគេបាននិយាយគ្នាខ្លះដែរក្នុងនាមជាអ្នកស្គាល់គ្នាទៅវិញទៅមក ។
"ដោយសារខ្ញុំកាត់តែមួយថ្ងៃក្នុងវីដេអូរមានជាប់ សម្លេងនិងលោកក្នុងនោះ ពិតជាសុំទោសណាស់"
"ខ្ញុំយល់ថាមិនអីទេ បើសិនយើងទៅទីនោះខ្ញុំជាម្ចាស់ផ្ទះនិងធ្វើជា guide អោយនោះ"
"លោកមិនប្រកាន់ ពិតជាអរគុណណាស់ លើកក្រោយមិនអោយមានបែបហ្នឹងទេ"
"មានលើកក្រោយទៀតទេ? ខ្ញុំសុំចូលតែម្តង"
"ហាសហា៎ លោកពូកែនិយាយលេងណាស់"
"និយាយពិតមែន"
"លោកអាចចូលជាមួយខ្ញុំបាន ថ្ងៃនេះខ្ញុំក៏ថតដែរ"
"ល្អ" ជុងហ្គុក សើចតបទៅវិញ មានអារម្មណ៍ថា ខ្លួនចូលចិត្តនិយាយជាមួយគេម៉្លេះ? បាននិយាយហើយដូចសប្បាយចិត្តយ៉ាងម៉េចមិនដឹង? ឬក៏ទើបតែ ស្គាល់ទើបនាយមិនមានអារម្មណ៍ថាធុញទ្រាន់?
ជួបលើកនេះ ថេហ្យុង អញ្ចើញនាយញាំបាយមួយ ពេលជាការអរគុណដែលមានជួយជូនគេទៅប៊ូសាន លើកមុន ។
ជួបម្តងទៀតនៅផ្សារទំនើបគេមក Event តែពេលចប់គេដើរមើលបន្តិចក៏ជួបពួកគេនៅហាងកាបូប ។ ថេហ្យុង កំពុងតែដើរមើលរបស់ដែលគេ ពេញចិត្តប៉ុន្តែវាគឺថ្លៃណាស់ សមត្ថភាពគេអាចទិញ បានតែក៏ស្តាយលុយដែរបើសិនទៅវាជិត 3000$ ។
"ស្អាតណាស់...តែចាំលើកក្រោយណាសំណព្វ ចិត្ត" ថេហ្យុង លើកហើយក៏ដាក់ចុះវិញ បានត្រឹមកាន់ទេរបស់ថ្លៃបែបនេះ ចាំបានប្តីអ្នកមានប្រមូល ទិញអោយអស់ ។
"ស្រលាញ់មែនទេ?"
"អុ៎...លោក!" ថេហ្យុង ភ្ញាក់ព្រឺតសុខៗនាយបង្ហាញខ្លួនក្រោយខ្នងគេស្ងាត់ៗបែបនេះ?
"ភ្ញាក់ផ្អើលអ្វី? គ្រាន់តែសួរថាស្រលាញ់មែនទេ? អាមួយហ្នឹង?"
"អត់ទេ! គឺគ្រាន់តែឃើញស្អាតក៏លើកមកមើលធម្មតាៗ ចុះលោកមកទីនេះ..."
"ជុងហ្គុក! បងយល់ថាមួយស្អាតជាង?" ស្រីស្អាត រូបស្រស់បង្ហាញខ្លួនតាមក្រោយដោយក្នុងដៃមានកាបូបស្រស់ស្អាតពីរ ។
"អូនរើសទៅ ស្រលាញ់មួយណា? វាគឺស្អាតដូចគ្នាទេ" ជុងហ្គុក
"បងនិយាយជាមួយ...ឯង?" អារ៉ា គ្រាន់តែឃើញ មុខក៏ចាំមុខទុកហើយឃើញស្គាល់ភ្លាមតែម្តង ។
"សួស្តី បងស្រី? អាចហៅបែបនេះបានទេ ព្រោះធ្លាប់ជា..." ថេហ្យុង
"បិទមាត់របស់ឯង!" អារ៉ា
"អារ៉ា!" ជុងហ្គុក ហៅបែបមិនពេញចិត្តពេលនាង និយាយភាសារមិនពិរោះស្តាប់ទៅលើនាយតូច ។
"បងមកខាងនេះវិញ" អារ៉ា ទាញ ជុងហ្គុក មកអង្គុយរង់ចាំការណែនាំពីបុគ្គលិកពីកាបូបដែលនាង ចង់បាននោះវិញ ។ ថេហ្យុង លួចញញឹមក្នុងចិត្តកាន់ តែចង់ឆាប់បានសងសឹកនាងអោយបានលឿន ។
"នាងគឺជាអ្នកទទួលការឈឺចាប់ ដូចម៉ាក់របស់ខ្ញុំដែរ ហ្គូ អារ៉ា! នៅពេលនោះអ្នកដែលឈឺបំផុតក៏ជា ម៉ាក់របស់នាងដែរ ពួកនាងសាកសមនិងទទួលបានវា" ថេហ្យុង បន្លឺឡើងជាមួយទឹកមុខញញឹមបែបកាច គេគិតថាមានផ្លូវដែលអាចធ្វើអោយនាងឈឺចាប់បំផុត បានដោយគ្រាន់តែអោយគេចូលទៅជិតខ្លួន ចន ជុងហ្គុក តែប៉ុណ្ណោះ ។
