抖阴社区

?????13 : ??????????????????????????????????????????

2.2K 201 8
                                    

    រាប់ចាប់ពីពេលនេះទៅពួកគេចាប់ផ្តើមទំនាក់ទំនងជាមួយគ្នាជារឿយៗ ថេហ្យុង តែងនិយាយរឿងហាម នាយមិនអោយមានស្រីក្រៅ មែនហើយគេអាចគ្រាន់តែនិយាយៗទៅ ជុងហ្គុក ឯណាទៅស្តាប់សម្តីគេនោះ?
    ការចាប់ផ្តើមរបស់ ជុងហ្គុក នាយគិតធម្មតាៗ ជួបមនុស្សស្រីសម្តីចាក់ខ្សែរអីរបៀបធម្មតាៗគ្រាន់តែ ពេលនៅជាមួយ ថេហ្យុង នាយគឺសម្តីផ្អែមដាក់គេ យកចិត្តទុកដាក់គេច្រើន ។
    ភ្លេចៗមួយអាទិត្យបាត់ទៅហើយ មួយអាទិត្យដែលទាក់ទងគ្នាមិនសូវបានជួបមុខគ្នារាល់ថ្ងៃទេព្រោះកំឡុងពេល ជុងហ្គុក កំពុងរវល់ឡើងចុះៗរហូត ឯ ថេហ្យុង វិញគេមានការចូលរួម Event ផ្សេងៗផង ចប់ពីនោះទៅគេទៅដើរលេងជាមួយប៉ារបស់គេនៅ ជប៉ុន 3ថ្ងៃ មួយអាទិត្យរបស់ពួកគេគឺលឿនណាស់ ហើយទំនាក់ទំនងពួកគេនៅមិនទាន់ប្រកាសនៅឡើយ ។
     "ស្អែកនេះទៅវិញហើយព្រោះមាន Event ត្រូវ ចូលរួម! បងឡើងមកសេអ៊ូលពេលណា?"
     «បងនៅសេអ៊ូល ស្អែកអោយបងទៅទទួលទេ?»
     "មិនបាច់ទេ កុំអោយលោកប៉ាសួរនាំ"
     «គ្រែងថាប្រកាស ហេតុអីខ្លាចប៉ាដឹង?»
     "មិនទាន់ទេ ប៉ុណ្ណឹងសិនចុះ ប៉ាមកហើយ" ថេហ្យុង ដាក់ទូរសព្ទចុះភ្លាមៗពេលប៉ាគេមកដល់ ។
     "និយាយជាមួយអ្នកណាហ្នឹងកូន?"
     "និយាយជាមួយមិត្តប៉ុណ្ណោះ ចុះលោកប៉ា ជួបមិត្ត ចាស់ឬអត់?"
     "ជួបហើយ! ចាប់ចូលគេងទៅស្អែកយើងចេញពី ព្រឹកផង"
     "ខ្ញុំដឹងហើយ លោកប៉ាសម្រានមុនចុះ" ថេហ្យុង រៀបចំរបស់ទុកដាក់ គេទិញកាបូបផ្ញើម៉ាក់ចុងគេមួយ និងអាហារបំប៉នសម្រាប់ស្ត្រីមានផ្ទៃពោះផ្ញើផង ។
     ចំណែក ជុងហ្គុក ដាក់ទូរសព្ទចុះញ៉ែរស្រីតាម ទម្លាប់ នាយឡើងមកសេអ៊ូលពេលថ្ងៃហើយយប់នេះគឺនៅក្លឹប ហើយកុំស្មាន ថេហ្យុង មិនដឹងទោះគេមិនបានអោយមនុស្សតាមដាននាយតែក៏មានអ្នកប្រាប់គេដែរ ពិសេសមនុស្សសាំដូចជា ហ្គូអារ៉ា នោះហើយ ផ្ញើរូបនាយកៀកកើយមនុស្សស្រីអោយគេមើលរហូត ពេលគេទៅវិញដឹងគ្នាជាមួយគេហើយ ។

    ឈានចូលដល់ថ្ងៃបន្ទាប់ ថេហ្យុង មកដល់ពេល ថ្ងៃហើយណាត់ជាមួយ ជុងហ្គុក ពេលល្ងាច ។ មកដល់ផ្ទះមានរបស់ផ្ញើអ្នកចាំផ្ទះផង ។
    "នេះរបស់អ្នកមីង"
    "ជូនខ្ញុំ? ជាអ្វី?"
    "បើកមើលខ្លួនឯងពេញចិត្តឬអត់ ខ្ញុំមិនដឹងទេ ហើយនេះទុកញាំទៅអាហារបំប៉ន មានការណែនាំនៅក្នុងប្រអប់"
    "អរគុណណាស់ ថេហ្យុង"
    "ចុះលោកប៉ា? អត់មានអីផ្ញើប្រពន្ធប៉ាទេ? មិត្តចាស់ប៉ាថាម៉េចខ្លះ?" ថេហ្យុង
    "អឺ...គឺ..."
    "មិត្តចាស់? លោកបងមានមិត្តនៅទីនោះដែរ? ខ្ញុំមិនដែលដឹង?"
    "មិត្តយូរហើយ អូនម៉េចនឹងស្គាល់?"
    "អូ៎...ខ្ញុំដឹងហើយ" ម៉ូយ៉ុង ងើបដើរចេញដោយកាន់របស់ ថេហ្យុង ផ្ញើរទៅជាមួយ ថេហ្យុង ងើយ មើលមុខនាយជាមួយអារម្មណ៍ប្លែកៗហើយមើលមុខ ប៉ារបស់គេម្តងគាត់ក៏ងើបចេញទៅដែរ ។
     "អ៊ំ! ខ្ញុំទៅក្រៅហើយ ប្រាប់ប៉ាផងខ្ញុំអត់មកគេង នៅផ្ទះទេយប់នេះ" ថេហ្យុង ផ្តាំមុនឡើងទៅបន្ទប់ ដើម្បីងូតទឹករៀបចំខ្លួនចេញក្រៅ ។

????????????????????? (Season2)Where stories live. Discover now