抖阴社区

?????12 : ????????????????

2.2K 190 6
                                    

    ថេហ្យុង មកដល់បន្ទប់បាននិយាយគ្នាជាមួយ ជុងហាន់ ពួកគេគេងបន្ទប់ជាមួយគ្នាគ្រប់បន្ទប់គ្រែពីរទាំងអស់ ។
    "លោក ចន ល្អដាក់ឯងណាស់ និយាយក៏ពិរោះ ថែមទាំងរាក់ទាក់យើងទៀត"
    "ព្រាននារិគឺបែបហ្នឹងហើយ"
    "តែឯងដូចជាមានកង្វល់អី? មានរឿងអីមែនទេ?"
    "ឯងឃើញមនុស្សប្រុសដែលនិយាយជាមួយលោកចនទេ? ពេលយើងចូលទៅរកគាត់"
    "អឹម! អ្នកណាគេ?"
    "លី ហេជូ"
    "អ៎រ...ហាស? លី ហេជូ សង្សារណាស់លោកចន ជុងហ្គុក?"
    "អឹម! មែនហើយ"
    "ពួកគេជួបគ្នាវិញ? អាចត្រូវគ្នាទេ?"
    "មិនដឹងទេ មើលទៅពួកគេ..."
    "បើត្រូវគ្នាវិញក៏ល្អ ឯងនឹងមិនខាតពេលជាមួយគាត់នោះអី?"
    "តែយើងដូចយ៉ាងម៉េចមិនដឹងទេ"
    "នេះ...កុំថាឯងលង់ស្រលាញ់គាត់អោយសោះ?"
    "អត់ទេ! យើងមិនមែនមានន័យបែបហ្នឹងទេ មើលទៅគាត់ដូចជាយកយើងបញ្ឈឺគេ គាត់ហៅយើងថាអូនទៀតផង គាត់មិនមានបំណងត្រូវគ្នាវិញទេតាមយើងគិត"
    "អញ្ចឹងគាត់ស្រលាញ់ឯង?"
    "មិនអាចទេដឹង?"
    "កុំគិតច្រើន! គិតថាស្អែកនេះពួកយើងទៅដើរ លេងឯណា? អោយលោកចន ជូនល្អទេ? គាត់អ្នក នៅទីនេះស្រាប់"
    "យើងទៅតាមផ្លូវយើងទៅល្អជាង ថតវិដេអូដើរ ញាំអីយ៉ាងម៉េចដែរ? ចង់ធ្វើ Mukbang វិញម្តង"
    "ត្រូវហើយឯងពូកែញាំ"
    "យើងទៅងូតទឹកសិន"
    "អឹម!"
   ពួកគេរៀបចំកន្លែងគេង អង្គុយនិយាយគ្នាបានមួយ សន្ទុះគិតថារៀបចំគេងហើយតែ ជុងហ្គុក បានខលមកគេ សួរថាបានលេខមកពីណា?
    "ហាឡូ...? អ្នកណាហ្នឹង?"
    «គឺបង ជុងហ្គុក»
    "អូ៎...លោកចន?"
    «បងមានរំខានទេ?»
    "អត់ទេ! កំពុងរៀបចំគេងហើយ នេះលោកចន មានលេខរបស់ខ្ញុំដោយរបៀបណា?"
    «ខលសុំ គីម មីនឃ្យូ»
    "ពិតមែន? សុំយ៉ាងម៉េច?"
    «ហាឡូបាទ...សុំលេខទូរសព្ទមិត្តប្រុសខ្ញុំបានទេ?»
    "ហាស? លោកនិយាយអី?"
    «និយាយលេងទេ! តែនេះស្អែកទៅវិញឬទៅណា បន្ទទេ?»
    "គឺនៅដើរលេងមួយថ្ងៃទៀត ដើរបែកគ្នារៀងៗខ្លួនៗ"
    «អោយបងជូនទេ? ស្អែកមិត្តរបស់បងក៏មកដែរ បងទៅកន្លែងគេជាភ្នំនិងទឹកជ្រោះស្អាតណាស់ ថេហ៍ ធ្លាប់ទៅកន្លែងបែបហ្នឹងទេ?»
     "គួរអោយចាប់អារម្មណ៍ណាស់ ខ្ញុំនិងសួរមិត្តរបស់ខ្ញុំ"
    «សម្រេចចិត្តហើយប្រាប់បង»
    "អូ៎...ដឹងហើយ"
    «អញ្ចឹង...រាត្រីសួស្តី សុបិន្តល្អ»
    "រាត្រីសួស្តី សូមអោយលោកសុបិន្តល្អ"
    បញ្ចប់ការសន្ទនា ថេហ្យុង បែរមកនិយាយជាមួយ ជុនហាន់ រឿងកន្លែងដើរលេងផង និយាយចប់នាំគ្នា ចូលគេងត្រៀមកម្លាំងដើរលេងស្អែកនេះ ។

????????????????????? (Season2)Where stories live. Discover now