抖阴社区

?????11 : ????????????????

2K 182 6
                                    

    ថ្ងៃបន្ទាប់ ថេហ្យុង រៀបចំខ្លួនចុះខេត្តជាមួយក្រុម ការងាររបស់គេដើម្បីធ្វើការ បញ្ចប់ Project លើកនេះហើយក្រុមពួកគេនិងមានពេលសម្រាកច្រើន សម្រាប់ក្រុមមួយទៀតប្រើប្រាស់បន្ទប់ប្រជុំផង ។ ការងាររបស់គេអោយតែបញ្ចប់គម្រោងផ្សេងៗរួចរាល់ម្នាក់ៗមានពេលសម្រាកច្រើនណាស់ ហើយ ម្នាក់ៗមានគម្រោងការងាររៀងខ្លួន ដូចជា ថេហ្យុង ដែរ ពេលគេសន្សំលុយបានគេនិងបើកកន្លែងផ្ទាល់ ខ្លួនរបស់គេដែរ ។
    ដោយសារយប់មិញនៅដល់ចប់កម្មវិធីព្រឹកនេះក៏ ត្រូវភ្ញាក់ពីព្រឹកទៅខេត្តជាមួយក្រុមការងារទៀតមាន តែគេងលើឡានបន្ថែម គេមិនបានថតទេរហូតទាល់តែទៅដល់តែមិត្តរបស់គេបានថតរូបគេគេងក្នុងឡាន add story គ្មានអ្នកណាទេក្រៅពី ជុងហាន់ នោះ ។
    "ហៃយ៉ា...មុខរបស់គេគួរអោយស្រលាញ់យ៉ាង នេះឬ?" សុឺងឆូល
    "អ្នកណា?"
    "ម្នាក់ គីម ថេហ្យុង នោះ"
    "ឯណា មើល?" ជុងហ្គុក យកទូរសព្ទពីមិត្តមក មើលថែមទាំងញញឹមទាំងមិនដឹងខ្លួនទៀតផង សូម្បីគេងលក់ក៏គួរអោយស្រលាញ់ដែរ ។
    "យ៉ាងម៉េចៗ ឯងមិនដែលឃើញទេឬ?" សុឺងឆូល យកទូរសព្ទមកវិញ ។
    "អ្នកណា add វា? ក្នុង IG ថេហ្យុង មិនឃើញមានទេ?"
    "មិត្តរបស់គេ"
    "ម៉េចក៏ឯងស្គាល់? ម្នាក់ណា? ផាក ជីមីន?"
    "អត់ទេ គឺ យ៉ុន ជុងហាន់ ម្នាក់នេះដែលយើងជួប លើកមុនឃើញថតឯងនិង គីម ថេហ្យុង នោះ"
"អូ៎...ប្រសើណាស់ តើអាចសួរបានទេពួកគេទៅណា?"
    "នែ៎...កុំអោយសោះ យើងមិនត្រូវធាតុជាមួយគេ ម្នាក់នោះទេ ឆ្នាស់ណាស់ជួបម្តងណាក៏ជេយើងដែរ"
    "ហើយឯង Follow គេធ្វើអី? កុំប្រាប់អោយសោះ ថាឯង..."
    "ដើម្បីជួយមើលឯងហ្នឹងហើយ ខំជួយហើយមិនដឹងខ្លួនទៀត នែ៎! យើងមានការត្រូវទៅហើយ"
    "អឹម! យើងក៏មានណាត់ជាមួយ មីនឃ្យូ ដែរថ្ងៃ នេះចម្លែកណាស់វាទំនេរ"
    "អញ្ចឹងយើងទៅហើយ" សុឺងឆូល លា ជុងហ្គុក ទៅបន្តចំណែក ជុងហ្កុក ទៅជួប មីនឃ្យូ មុនឡើងទៅប៊ូសានវិញ ។

    ហាងអាហារថ្ងៃត្រង់បែប Private សម្រាប់គេទាំងពីរងាយស្រួលក្នុងការនិយាយគ្នាបែបលក្ខណៈផ្ទាល់ខ្លួនព្រោះ មីនឃ្យូ មានរឿងសំខាន់ចង់និយាយ ។
    មីនឃ្យូ ធម្មតានាយមុខស្រស់ណាស់តែលើកនេះ រាងចម្លែកជាមួយទឹកមុខស្មើៗរបស់នាយទៅកាន់ ជុងហ្គុក ។
    "តើឯងមានរឿងអីចង់និយាយជាមួយយើង?"
    "រឿងឯងនិង ថេហ្យុង ប្អូនយើង"
    "ហឹម? មានអីឬ?"
    "ពួកឯងយ៉ាងម៉េចវិញ? ទាក់ទងគ្នាពិតមែនហេស?"
    "តើឯងកំពុងជឿរឿងពត៌មានទាំងនោះមែនទេ?"
    "ទេ! យប់មិញ...ឯងនិង ថេហ្យុង..."
    "ហឹម...ឯងបានឃើញមែនទេ? ល្អហើយអញ្ចឹង យើងក៏ចង់សុំអនុញាតិឯងទាក់ទងគ្នាជាមួយគេតែម្តង"
    "ស្អីគេ? ឯងចង់ទាក់ទងគេ? ឬគិតថាយើងព្រមព្រោះឯងជាមិត្តយើង តើមែនទេ?"
    "អត់ទេ! មិនមែនព្រោះយើងជាមិត្តតែព្រោះឯងជា បងប្រុសរបស់គេ គឺយើងមានបំណងចង់ទាក់ទងជាមួយគេពិតមែន"
    "អត់ទេ! យើងមិនអនុញាតិទេ"
    "ហេតុអី?"
    "ឯងដឹងក្នុងចិត្តស្រាប់ហើយ ឯងចង់លេងសើចជា មួយអ្នកណាយើងអត់ដែលខ្វល់ទេ តែនេះប្អូនយើង ទាំងមូល តើយើងបណ្តោយអោយប្អូនយើងទៅឯង បានយ៉ាងម៉េច? ឯងបែបណាយើងក៏ដឹងច្បាស់ជាងគេទៅហើយ តើមានបងម្នាក់ណាចង់អោយប្អូនខ្លួន ឯងទៅប្រថុយនឹងការឈឺចាប់នោះ?"
    "យើងគិតថា...យើងមិនអាក្រក់ថ្នាក់ហ្នឹងទេ ឯងគឺជាអ្នកដែលដឹងពីយើងជាងគេ អញ្ចឹងឯងដឹងថាយើង ចង់បានអ្វីហើយ ប្រសិនបើយើងជួបគេហើយយើង ចង់មានទំនាក់ទំនងច្បាស់លាស់មួយជាមួយគេទើប យើងសុំអនុញាតិពីឯង ហើយ...យើងនិងបង្ហាញគ្រប់គ្នាអោយបានដឹង"
     "យើងមិនចង់ប៉ុន្មានទេ បើឯងនិងគេបែកបាក់មិត្តភាពពួកយើងក៏មិនល្អដូចមុនដែរ"
    "ចុះបើមិនបែកបាក់ ប៉ុន្តែ...ឯងក្លាយជាអនាគតបងថ្លៃយើងវិញនោះ?"
    "សូម្បីតែយើងជាមិត្តឯងហើយក៏មិនជឿសម្តីឯងដែរ ជុងហ្គុក"
    "អញ្ចឹងចាំមើល យើងធ្វើបាបឬអត់?"
    "យើងក៏ចាំមើលដែរ បើឯងធ្វើអោយប្អូនយើងឈឺ ចាប់នោះយើងមិនលើកលែងអោយឯងទេ"
    "បាទ បងថ្លៃ"
    "អាចង្រៃយ៍អើយ"
    ក្រោយនិយាយគ្នាអោយជ្រះស្រឡះពីរឿងនេះ ហើយពួកគេញាំអាហារជាមួយគ្នាបន្ទាប់មកក៏បំបែកគ្នារៀងខ្លួនព្រោះ ជុងហ្គុក ត្រូវទៅប៊ូសានគ្រប់គ្រង ការងាររបស់នាយនៅទីនោះ ។

????????????????????? (Season2)Where stories live. Discover now