ព្រឹកប្រលឹម ថេហ្យុង ចុះមកថតវីដេអូទេសភាពទឹកសមុទ្រខាងមុខសណ្ឋាគារ ព្រះអាទិត្យរះដើរទៅ ដើរមកអង្គុយមួយសន្ទុះក៏ត្រលប់ទៅវិញ ។ គេមកដល់សណ្ឋាគារបានជួបក្រុម ហេជូ កំពុងរៀបចំ ទៅវិញគ្រាន់តែមើលមុខគ្នាហើយដើរចេញរៀងខ្លួន រៀបនិងចូលជណ្តើរយន្តឡើងទៅខាងលើគេបានលឺ...
"ជុងហ្គុក! បងមកហើយហេស?" លឺតែប៉ុណ្ណឹង ថេហ្យុង មិនបាននៅស្តាប់ព្រោះជណ្តើរបានបិទទ្វារទៅហើយ ។
"ខ្ញុំឆៀងចូលមកទុករបស់ប៉ុណ្ណោះ" ជុងហ្គុក ហួសទៅបុគ្គលិកមានកូនចៅយករបស់មកក្នុងដៃមួយសន្ទុះ ក៏ត្រលប់ទៅវិញទាំង ហេជូ មិនទាន់ឡើងឡានទៅនៅឡើយ ។
ងាកមកមើល ថេហ្យុង ឯណេះពេលដែលដឹងថា ជុងហ្គុក មកជូនដំណើរអតិតសង្សារគេក៏មិនពេញចិត្ត វាក៏ដូច ជុនហាន់ និយាយគេគួរតែសប្បាយចិត្តតែ ហេតុអីគេអារម្មណ៍មិនល្អ?
"កើតអីហាស?"
"គ្មានអីទេ! យើងងូតទឹកសិន"
"ឯកសារយើងបញ្ចូនទៅអោយ Boss រួចរាល់ហើយស្អែកនេះទៅវិញយើងបានសម្រាកហើយណា ថេហ្យុង! តើឯងចង់ទៅណា?"
"គិតមិនទាន់ចេញទេ ចង់ទៅ Trip ក្រៅប្រទេស ចង់បបួលប៉ាទៅជាមួយ"
"ថ្មីៗនេះឯងល្អជាមួយប៉ាឯងណាស់ ពិតជាប្រសើមែន"
"អោយតែប៉ាមិនបែកឆ្វេងទៀត" ថេហ្យុង ហួសទៅយកកន្សែងឆ្លៀតទាញទូរសព្ទមកមើលផងឃើញមានសារលោតចូលមកជារបស់ ជុងហ្គុក ។
*លឺថាអូនដើរលេងដូច្នេះបងបានបាញ់លុយអោយអូន
*500$ គ្រាន់ឬអត់? មិនគ្រាន់ប្រាប់បង
*អូ៎...លេខកុងបងបានពី មីនឃ្យូ
*បើអូនគិតថាទៅជាមួយបង អូនមករកបងនៅហាងកាហ្វេទល់មុខសណ្ឋាគារម៉ោង 1ថ្ងៃ
"ស្អីរបស់គេ? ចំមែន!" កំពុងម៉ូវសុខៗ ថេហ្យុង ញញឹមឡើងដោយហាមមិនបាន ស្អីគេបាញ់លុយ អោយចាយ? រឿងទាក់ទងគ្នាគេនៅមិនទាន់ឆ្លើយថា ព្រមនៅឡើយទេ ពិតជាកំពូលប្រុសព្រានពិតមែន ។
"ស្អីរបស់គេ ម្តងក្រញ៉ុវ ម្តងញញឹម?" ជុងហាន់ មើល ថេហ្យុង ហើយចង់ខ្យល់ មនុស្សនេះអារម្មណ៍ ប្រែប្រួលលឿនជាងរន្ទះទៀត ។ គិតសុខៗមានគេយកអាហារមកអោយ ជាអាហារពិសេសដែលបុគ្គលិកប្រាប់ថា ចន ជុងហ្គុក ជាអ្នកយកមកអោយ ។ម៉ោងប្រហែល 10ព្រឹកពួកគេបានចុះមកខាងក្រោមដើម្បីនាំគ្នាដើរលេងមើលនេះមើលនោះ ថតនេះថតនោះផ្សេងៗតាមរបៀបគេនេះឯងហើយក៏ Add story តាមទម្លាប់ ។ ជុងហ្គុក ជាប់ការងារផងមក ទទួលមិត្តផងថ្ងៃនេះគេនាំ សុឺងឆូល ទៅកន្លែងផងទី នោះដូចជារមណីដ្ឋានមួយមានទឹកធ្លាក់នៅតំបន់ព្រៃភ្នំ ។
បន្ទាប់ពីដើរឆ្អែតពួកគេបានមកវិញមិនមានចេតនា រក ជុងហ្គុក នោះទេពួកគេគ្រាន់តែភ្លេចខ្លួនចូលហាង កាហ្វេមុខសណ្ឋាគារដើម្បីទិញអីញាំប៉ុណ្ណោះ ។
"ថេហ៍! បងនៅខាងនេះ" គ្រាន់តែពួកគេចូលមក ជុងហ្គុក ក៏ហៅភ្លាមតែម្តង ។
"លោកចន? នេះមកយូរហើយហេស?"
"បងទើបមកដល់មិញនេះទេ ថេហ៍ ញាំបាយថ្ងៃ ឬនៅ?"
"គឺនៅទេ! គិតថានឹងទៅរក"
"ទៅជាមួយបងតែម្តងទៅ ចាំមិត្តបងមកសិនទៅញាំអីទីនោះជាមួយគ្នា"
"ហាស? អូ៎..." ថេហ្យុង ទើបនឹកឃើញនាយប្រាប់គេកាលពីព្រឹកមិញ ។
"រួចហើយ តោះ..." សុឺងឆូល ចេញមកពីបន្ទប់ទឹក មកជួបពួកគេនៅខាងក្រៅ ។
"លោក?" គ្រាន់តែឃើញនាយ ជុងហាន់ ស្លន់ស្លោរមុនគេតែម្តង ។
"អ្នកទាំងពីរស្គាល់គ្នា?" ជុងហ្គុក ធ្វើជាសួរទៅកាន់ពួកគេទាំងដែលនាយដឹងទៅហើយរវាងពួកគេបែបណា?
"អត់ទេ" ទាំងពីរនាក់ស្រាប់តែឆ្លើយមកព្រមគ្នា មើលទៅទំនងវៃគ្នាបានហើយ ។
"អត់ក៏អត់ទៅ! តោះយើង" ជុងហ្គុក នាំមុខពួកគេទៅជាមួយគ្នា ។ ឡានជិះគ្នាបួននាក់ សុឺងឆូល ជាអ្នកបើក ជុងហ្គុក អង្គុយខាងមុខចំណែក ជុងហាន់ និង ថេហ្យុង អង្គុយខាងក្រោយ ។
ដំណើរចាកចេញពីក្រុងទៅបន្តិចពួកគេមកដល់ ផ្លូវរុំពទ្ធ័ដោយព្រៃបត់ចូលឡើងភ្នំបន្តិចពួកគេក៏បាន មកដល់ អាចថាចំណាយពេលជាងមួយម៉ោងទម្រាំ មកដល់ ។ ពេលមកដល់មិនខកចិត្តទេវាស្រស់ស្អាត ណាស់ ហើយ ជុងហាន់ មុនគេដែលចុះទៅថតរូប ស្អាតៗ រួចទើបអង្គុយញាំបាយ ក្រោយពីនោះ ថេហ្យុង ដើរថតវីដេអូរបស់គេចំណែក ជុងហ្គុក អង្គុយ មើលកាយវិការគួរអោយស្រលាញ់របស់គេ ។ សុឺងឆូល ឯណេះចាត់ចែងឯកសាររឿងលក់កន្លែងនេះ អោយអ្នកផ្សេងព្រោះនាយមិនមានពេលមកគ្រប់គ្រងវានោះទេ ។
បន្ទាប់ពីអង្គុយមើល ថេហ្យុង មួយសន្ទុះនាយក៏ ងើបបបួល ថេហ្យុង ទៅលេងទឹកជាមួយគ្នាតែគេ បដិសេដ ពួកគេគ្រាន់តែដើរមើលនិងអង្គុយលេង ថតរូបរួចហើយក៏ត្រលប់មកវិញ មកដល់សណ្ឋាគារ ត្រឹមម៉ោង 7 ជុងហ្គុក នាំពួកគេទៅញាំបាយល្ងាចរួច ទើបជូនមកសណ្ឋាគារ ។
"ស្អែកទៅជាមួយបងទេ? បងឡើងទៅសេអ៊ូល មើលការងារនៅទីនោះ"
"ខ្ញុំទៅវិញជាមួយក្រុមការងារហើយ"
"អូ៎...អញ្ចឹងចាំជួបគ្នានៅសេអ៊ូលចុះ"
"អរគុណលោកចនណាស់ សម្រាប់ថ្ងៃនេះនឹងការជួយសម្រួលកន្លែងស្នាក់ទៀត ពិតជាអរគុណណាស់" ជុងហាន់
"ស្វាគមន៍ជានិច្ច បើចង់មកដើរលេងទីនេះ កុំភ្លេចមកសម្រាកទីនេះ ទៅកោះក៏បានទីនោះមានរីស៊តបង ប្រុសខ្ញុំអាចខលទៅកក់មុនបាន"
"ពិតជាប្រសើណាស់ យ៉ាងណាក៏អរគុណម្តងទៀត ថេហ្យុង យើងឡើងទៅខាងលើមុនហើយ" ជុងហាន់ ប្រាប់ទៅ ថេហ្យុង ព្រោះមានបំណងអោយពួកគេនៅតែពីរនាក់ ។
"អរគុណ...ទាំងនាំដើរលេង នៅមានរឿងលុយ ទៀត លោកមិនចាំបាច់អោយក៏បាន ខ្ញុំរអៀសខ្លួនណាស់"
"លុយមិត្តប្រុសអូន កុំរអៀសខ្លួនអី"
"ពួកយើងនៅមិនទាន់ជាអីនឹងគ្នាទេ"
"អញ្ចឹងពេលណា? បងក៏អន្ទះសារ..."
"ពេលដែលលោកសម្រេចចិត្តច្បាស់លាស់ជាមួយខ្ញុំនោះអី"
"បងប្រាប់ហើយ"
"ចាំនិយាយគ្នានៅសេអ៊ូលចុះ អរគុណម្តងទៀត" ថេហ្យុង អឹមអៀនឆ្មក់ថើបថ្ពាល់នាយមួយខ្សឺតជាការ អរគុណ អោយនាយកម្លោះលួចញញឹម ។ មួយខ្សឺតនេះអោយនេះសម្រេចចិត្តកាន់តែលឿន ព្រោះពេលដែលនាយដឹងសំណើររវាងពួកគេ នាយអាចនិងងាក រ៉េចិត្តវិញក៏ថាបាន ។
ជុងហ្គុក ចេញពីសណ្ឋាគារទៅក្លឹបកំសាន្តកម្ចាយ អារម្មណ៍បានបន្តិចញ៉ែរបានស្រីម្នាក់ទៅដេកកំដរជាមួយពេញមួយយប់ ។
ព្រឹកបន្តិចក្រុមរបស់ ថេហ្យុង ចេញទៅអស់ទើប ជុងហ្គុក មកដល់នាយមកយឺតដោយសារយប់មិញទៅផ្ទះវិញទាបភ្លឺទៅហើយ ។
ថ្ងៃបន្តិច ជុងហ្គុក ឡើងមកសេអ៊ូលវិញជាមួយកូនចៅរបស់នាយម្នាក់មកជាជំនួយការមកការិយាល័យពិនិត្យការងារ ។
"រួចរាល់ហើយចៅហ្វាយ"
"ឯងទៅសម្រាកចុះ នៅផ្ទះយើងទៅ យើងមានការបន្ត"
"អោយខ្ញុំជូនទេចៅហ្វាយ?"
"មិនបាច់ទេ យើងទៅខ្លួនឯង"
"បាទចៅហ្វាយ"
ជុងហ្គុក បន្តមកការណាត់ជួបជាមួយ ថេហ្យុង នៅពេលល្ងាចព្រោះត្រូវទុកពេលអោយគេសម្រាក។ ការណាត់ជួបធ្វើនៅសណ្ឋាគារលំដាប់ជាន់លើដំបូល ដោយនាយកក់ផ្តាច់អោយមានតែពួកគេពីនាក់ ។
ថេហ្យុង តែងខ្លួនយ៉ាងស្រស់ស្អាតដើម្បីមកស្តាប់ ចម្លើយពីនាយវិញម្តង ។ បន្ទាប់ពីការញាំអាហារសែន រ៉ូមែនទិច ថេហ្យុង ឈរមើលទេសភាពពីលើជាន់ខ្ពស់ចុះទៅក្រោម ទេសភាពពេលរាត្រីស្រស់ស្អាតខ្លាំងណាស់ ។
"អាកាសធាតុចាប់ផ្តើមត្រជាក់ហើយ" ជុងហ្កុក មកព្រមជាមួយអាវធំរបស់នាយគ្របលើស្មារបស់គេ។
"អរគុណ!" ថេហ្យុង ងាកបែរមកញញឹមដាក់នាយដែលផ្តល់ភាពកក់ក្តៅអោយមកគេ ។
"តើ ថេហ៍ ត្រៀមចម្លើយអោយបងហើយមែនទេ?"
"លោកអន្ទះសារណាស់ តែខ្ញុំខ្លាចតែលោកទទួលយកអ្វីដែលខ្ញុំចង់បានមិនបាន"
"បើអ្វីដែលអូនចង់បានវាមិនពិបាកពេក?"
"ខ្ញុំមានអោយលោកទៅលីសែងឯណា?"
"អញ្ចឹងនិយាយអ្វីដែលអូនចង់បានពីបងមក"
"ចិត្តស្មោះ...ពាក្យច្បាស់លាស់ អោយគ្រប់គ្នា ដឹងលឺរួមទាំងគ្រួសារទាំងសងខាង"
"រួមទាំងគ្រួសារដែរ?"
"ឬលោកមិនហ៊ាន? មិនហ៊ានក៏មិនអីខ្ញុំមានបង្ខំឯណា?" ថេហ្យុង នៅតែញញឹមក្នុងចិត្តលួចភ័យអរៗ បើនាយបដិសេដគេរកវិធីផ្សេងទៀតមិនខាន ។
"តែប៉ុណ្ណឹងមែនទេ?"
"ហាស?" ថេហ្យុង ធ្វើមុខភ្ញាក់ផ្អើល តើនាយចង់ បានន័យថាវាតិចតួចមែនទេ?
"បងសួរថាតែប៉ុណ្ណឹងមែនទេ?"
"អឹម!" ថេហ្យុង ងក់ក្បាលដាក់នាយជាមួយទឹកមុខបែបរំភើប ។
"បាន! បងច្បាស់ជាធ្វើអោយអូនបាន"
"ពិតមែនហេស? លោកចន វាមិនមែនរឿងលេង សើចនោះទេ វាមិនអីទេឬបើគ្រួសារលោកបានដឹង?"
"បងធំហើយ មកមានសិទ្ធិសម្រេចលើខ្លួនឯង"
"លោកចន..."
"ប៉ុណ្ណឹងអាចបញ្ជាក់ថាបងពិតជាច្បាស់លាស់ជាមួយអូនបានហើយឬនៅ?"
"អឹម!" ថេហ្យុង ងក់ក្បាល ជុងហ្គុក ចាប់គេមកអោបព្រមទាំងនិយាយទៅកាន់ ។
"តទៅពួកយើងទាក់ទងគ្នាហើយ" ក្រោយ ជុងហ្គុក និយាយហើយ ថេហ្យុង ប្រលែងខ្លួនពីការថើបនាយតូចងើយមុខទៅថើបបបូរមាត់នាយសង្ហារ មួយខ្សឺតមុនបន្លឺឡើងកៀកៗនាយ ។
"បងជារបស់ខ្ញុំហើយ" ស្តាប់លឺហើយ ជុងហ្គុក មានអារម្មណ៍ថាព្រឺសម្បុរនឹងពាក្យនេះណាស់ ។ បញ្ចប់ប្រយោគរបស់ ថេហ្យុង ជុងហ្គុក ក្រសោបមុខ ថេហ្យុង មកថើបវិញម្តង ថើបដោយការថ្នាក់ថ្នម ថើបបែបរ៉ូមែនទិចដូចពេលវេលានេះយ៉ាងអញ្ចឹង ។
ទទួលស្គាល់ថាស្គាល់ជាមួយនាយពួកគេថើបគ្នា រហូត ចង់ទម្រាំជាអីៗហ្នឹងគ្នា គេមិនហ៊ានស្រម៉ៃនោះទេថាអាចឃាត់រឿងនោះមិនអោយកើតឡើងបានឬអត់? តែបើកើតឡើងពិតមែនសម្រាប់ ថេហ្យុង គេគិតថាគេមិនខានបង់អ្វីទេព្រោះគេគឺជាមនុស្សប្រុស។To be continue....

?????12 : ????????????????
Start from the beginning