ថេហ្យុង មករកមិត្តទាំងពីររបស់គេ គេបានទិញកាបូបផ្ញើម្នាក់មួយ លុយគេមានសម្រាប់ចាយគ្រប់ គ្រាន់ហើយតែ ជុងហ្គុក បាញ់លុយអោយគេដល់ទៅ 5000$ លឺថាទៅដើរលេងខ្លាចគេចាយមិនគ្រាន់ ដូច្នេះគេយកលុយរបស់គេទិញរបស់ផ្ញើគ្រប់គ្នាតែម្តង។
"ស្អាតណាស់ អរគុណឯងហើយ" ជីមីន
"ដើរជាមួយប៉ាឯងមិនអីមែនទេ?" ជុងហាន់
"យើងកាត់វីដេអូរួចហើយ លើកក្រោយមិនទៅជាមួយគាត់ទៀតទេ គាត់ថាមានមិត្តនៅទីនេះហើយទៅជួបម្តងចង់កន្លះថ្ងៃយើងដើរម្នាក់ឯងដដែល"
"មនុស្សចាស់បែបហ្នឹងហើយ ជួបគ្នានិយាយគ្នា សួរសុខទុក្ខគ្នាមិនខ្វះរឿងនិយាយ" ជីមីន
"តែយើងថាប្លែកៗ" ថេហ្យុង
"ឯងទេដែលប្លែក ប្រាប់ថាទាក់ទងជាមួយលោក ចន ជុងហ្គុក នោះយប់មិញបង យ៉ុន ទៅឃើញគាត់ នៅជាមួយស្រី កុំថាយើងចាក់រុក" ជីមីន
"រឿងនោះយើងដឹងហើយ តែចាំចេញពី Event សិនយើងទៅជម្រះបញ្ជីជាមួយគាត់ហើយ" ថេហ្យុង
"ទៅរួចឬអត់មិត្ត? យើងខ្លាចតែគាត់បោះពាក្យមកដូចនិយាយដាក់ យូអុី ទេ" ជុងហាន់
"និយាយចឹង យូអុី នាងយ៉ាងម៉េចហើយ?"
"ឯងទៅមើលខ្លួនឯងទៅ យើងមិនដឹងប្រាប់យ៉ាង ម៉េចទេ" ជុងហាន់
"អឹម...ដឹងហើយ! យើងទៅរៀបចំខ្លួនសិន" ថេហ្យុង ចេញពីមិត្តទៅតែងខ្លួនចូលរួមការសម្ភោធន៍ ក្រុមហ៊ុនឡានថ្មីដែលគេជាភ្ញៀវកិត្តិយស ទីនោះក៏មានបុគ្គលិកល្បីៗច្រើន នៅមានតារាទៀតផង ហើយ ជុងហ្គុក ក៏ទៅទីនោះដែរ តែនាយមិនដឹងថា មាន ថេហ្យុង ទៅនោះទេ ។ថេហ្យុង មកដល់កន្លែងកម្មវិធីនៅម៉ោង 4 កន្លះហើយកម្មវិធីគេចាប់ផ្តើមនៅម៉ោង 5ល្ងាច ចំណែកការណាត់របស់គេនិង ជុងហ្គុក គឺម៉ោង 7ល្ងាច ។
"ថេហ្យុង មកហើយហេស? បងស្មានថាអត់មក ព្រោះឃើញថានៅជប៉ុនម្សិលមិញ"
"មិនមកមិនបានទេ កម្មវិធីបងទាំងមូល ខ្ញុំមកដល់ភ្លាមក៏មកទីនេះតែម្តង"
"ថ្ងៃនេះស្អាតណាស់ មកថតជាមួយបងសិន" ម្ចាស់កម្មវិធីហៅ ថេហ្យុង មកថតជាមួយ ។ នាយតូច ជាមួយអាវ Crop top ចងចង្កេះបន្ថែមអាវក្រៅតម្លៃថ្លៃជាមួយខ្សែករពណ៌ផ្លាក់ទីន និងខោសាច់ក្រណាត់ រលុងៗស្អាតខ្លាំងតែម្តង ។ ឈរថតថែមទាំងអោបចង្កេះនាយតូចទៀតផង តែអ្នកស្គាល់គ្នា ថេហ្យុង មិនប្រកាន់ទេ ។

?????13 : ??????????????????????????????????????????
Start from the beginning