« លេងជាមួយគេបន្តិចល្អទេ? » ថេហ្យុងក៏និយាយឡើងបន្ទាប់ពីឈរមើលជាយូរ អេនហ្សូ វីនសីុម្នាក់នេះ ធ្វើឲ្យគេបាក់មុខម្តងរួចមកហើយ លើកនេះបែរជាហ៊ានពោលពាក្យបែបនេះដាក់បងប្អូនគេទៀត
« ល្អ » បងប្អូនទាំងពីរក៏ចាកចេញពីទីនោះហើយក៏ធ្វើដំនើរត្រឡប់ទៅវីឡាវិញ ព្រោះតែមេឃចាប់ផ្តើមងងឹតទៅហើយ ណាមួយពួកគេក៏មានរឿងត្រូវជម្រះបញ្ជីជាមួយជុងហ្គុកដូចគ្នា ។
..........
ក្រោយពីនាយកម្លោះអេនហ្សូជូនមកដល់វីឡាប៊ែរណាឌីវិញ ជុងហ្គុកក៏ឡើងទៅបន្ទប់របស់គេភ្លាមដើម្បីងូតទឹកសម្អាតខ្លួន រួចក៏ទៅអង្គុយផឹកស្រានៅយ៉រជាប់បន្ទប់ទាំងអាកាសធាតុកំពុងត្រជាក់ខ្លាំង ។
រាងតូចមានត្រឹមតែអាវសាច់កំណាត់សស្តើងវែងលើជង្គង់និងខោខ្លីនៅជាប់នឹងខ្លួន អង្គុយលើសាឡុងសំឡឹងមើលទៅផ្ទៃមេឃដែលមានផ្កាយកំពុងរះជាច្រើន ទាំងមានកែវស្រាក្រហមនៅក្នុងដៃ ខ្យល់ត្រជាក់បក់ផាត់មកប៉ះផ្ទៃមុខមូលក្រឡង់ សក់ក៏រលាស់តិចៗតាមកម្លាំងខ្យល់ ធ្វើឲ្យគេរឹតតែស្រស់ស្អាតថែមទៀត ។
« មិនចេះផឹកក៏ត្រូវតែផឹកដែរ » ជុងហ្គុកសំឡឹងមើលកែវស្រាក្រហមនៅក្នុងដៃ រួចក៏លើកមកអកតែមួយដង្ហើមអស់ ព្រមជាមួយទឹកមុខពិបាកមើល
គេមិនធ្លាប់ផឹកស្រានោះទេ សូម្បីតែនៅក្នុងថ្ងៃរៀបការក៏គេមិនបានផឹកដូចគ្នា ប៉ុន្តែពេលនេះគេចង់ផឹក ផឹកឲ្យស្រវឹងហើយក៏បំភ្លេចគ្រប់យ៉ាង ។
« ជុងហ្គុក សាន់ណា! » ជីមីនសម្រុកចូលមកក្នុងបន្ទប់ទាំងកម្រោល ព្រមទាំងហៅឈ្មោះរាងតូចប៉ុន្តែគ្មានការឆ្លើយតបនោះឡើយ
« ហេតុអ្វីក៏មានក្លិនស្រានៅក្នុងបន្ទប់? » ថេហ្យុងក៏ស្រាប់តែចាប់អារម្មណ៍នឹងក្លិនស្រា ទើបដើរទៅរកដើមប្រភព ចុងក្រោយក៏មកជួបនឹងជុងហ្គុកដែលស្រវឹងស្រាមុខឡើងក្រហមងាំងដូចជាម្ទេសទុំ
« ហិហិ លោកប្តី » ជុងហ្គុកសើចកខឹកដាក់ជីមីននិងថេហ្យុងទាំងមិនដឹងខ្លួន ខណៈខ្លួនកំពុងអង្គុយសណ្តូកជើងនៅលើការ៉ូ ធ្វើឲ្យអាវរបស់គេខើចសើយឡើងលើ បង្ហាញសាច់ភ្លៅសខ្ចីពេញៗភ្នែកបងប្អូនប៊ែរណាឌីទាំងពីរ

YOU ARE READING
????????????????????????
FanfictionJM&JK&TH JIMIN : TOP TAEHYUNG : TOP JUNGKOOK : BOTTOM
EP 06 : ??????????????????????
Start from the beginning