«លែងគេភ្លាម»កំពុងរើសុខៗមានសម្លេងមាំមួយបានបន្លឺឡើងទាំងបង្ហាញឪ្យឃើញកូនភ្លោះម៉ាហ្វៀទាំង២កំពុងដើរសំដៅមកទាំងមានជំនិតដើរពីក្រោយ
«ឯងជាអ្នកណា»ស្រីម្នាក់នោះសួរទាំងសម្លឹងពួកគេចំៗ
«យើងប្រាប់ឪ្យលែងគេ មិនឮទេហេស» ថេយ៉ុង ស្រែកទាំងសម្លេងកំណាចដែលធ្វើឪ្យកូនចៅរបស់នាងលែងរាងក្រាស់ដោយស្វ័យប្រវត្តិ
«មិនអីទេមែនទេ» ថេយ៉ុង
«បាទមិនអីទេ» ជុងគុក
«ចេញទៅ» វី បញ្ជាឪ្យនាងចេញទាំងមុខមាំ
«លោកមានសិទ្ធិអីឪ្យគេដេញខ្ញុំចេញ» នាងប្រកែក
«Vin ចាត់ការទៅ» វី មិននិយាយច្រើនក៏ឪ្យជំនិតខ្លួនធ្វើការ
«បាទចៅហ្វាយ» Vin
«អរគុណ ដែលបានជួយ ខ្ញុំសុំទៅសិនហើយ»បន្ទាប់ពីចាត់ការស្រីម្នាក់នោះរួចរាល់ជុងគុកក៏ងាកមកអរគុណរាងតូចទាំង២ ហើយក៏បន្តទៅធ្វើការងារគេទៀតទៅ
«ហឹម» ពួកគេក្រហឹមបន្តិចហើយក៏បន្តដើរទៅ
ពួកគេដើរបន្ដើរនិយាយបន្ដើរ
«យ៉ាងមេចពេញចិត្តគេហេស» ថេយ៉ុង សួរទៅបងប្រុសរបស់ខ្លួនព្រោះគេភ្ញាក់ផ្អើលមែនទែន នេះបងប្រុសដែលមិនដែរខ្វល់ពីនណារសោះចេះលូកដៃជួយអ្នកដទៃ ធ្វើឪ្យគេឆ្ងល់មែនទែន«តោះទៅក្នុងចាំនិយាយគ្នា» វី ឆ្លើយទាំងនៅរក្សាមុខមាំដដែរ។ ពួកគេបន្តដំណើររហូតដល់បន្ទប់ VIP មួយទើបនាំគ្នាអង្គុយចុះហើយនិយាយគ្នាបន្ត
«និយាយមក»ថេយ៉ុង សួរទាំងចង់ដឹងចង់ឮ
«ក៏ចាប់អារម្មណ៍ រូបរាងសង្ហារៗ បែបនេះល្អខ្លាំងណាស់» វី អង្គុយគង់ពាក់ខ្លាហើយឆ្លើយដោយសម្លេងមាំមិនប្ដូរ ធ្វើឪ្យអ្នកអង្គុយជាមួយពិបាកដឹងណាស់ថាគេមានអារម្មណ៍យ៉ាងមេច
«នេះបង...» ថេយ៉ុង ភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះបងប្រុសទឹកកករបស់គេស្រឡាញ់មនុស្សប្រុសហេស ហើយថែមទាំងចាប់អារម្មណ៍មនុស្សតែមួយជាមួយគេទៀតផង
«យ៉ាងមេច» វី
«គេជារបស់ខ្ញុំទេ» ថេយ៉ុង អះអាងព្រោះគេបានជួបរាងក្រាស់មុន
«របស់ឯងក៏ដូចជារបស់បងយ៉ាង មេច» វី នៅតែតបទាំងសម្លេងដដែរហើយ មែនហើយពួកគេជាបងប្អូនភ្លោះតាំងពីប៉ាម៉ាក់ពួកគេស្លាប់ទៅពួកគេត្រូវរស់នៅពឹងពាក់គ្នាទៅវិញទៅមកមានអ្វីក៏ចែកគ្នាដែរ សូម្បីតែជំនួញសព្វថ្ងៃក៏ពួកគេចែករំលែកគ្នាធ្វើដែរ ត្រឹមមនុស្សប្រុសម្នាក់រឿងអីចែកគ្មាមិនបាន
«គ្មានស្អីទេ តែនេះបងចង់ដណ្ដើមជាមួយខ្ញុំហេស» ថេយ៉ុង តបទាំងមិនអស់ចិត្តនេះបងគេគាត់ក្លាយជាបែបនេះទាំងពីពេលណាទាំងដែលរាល់ដងមនុស្សស្រីមកថ្វាយខ្លួនដល់កន្លែងមិនយកភ្នែកមើលផង បែបជាសុំចែកមនុស្សប្រុសម្នាក់ជាមួយគេវិញ
«យើងមិនបានដណ្ដើម តែយើងមានអារម្មណ៍ថាចូលចិត្តគេយ៉ាងចម្លែកហើយក៏ចង់បានមកគ្រប់គ្រងផងដែរ» វី
« បានខ្ញុំយល់ព្រមនឹងបងឪ្យតែបងច្បាស់លាស់នឹងគេ» ថេយ៉ុង
«ហឹមយើងនឹងតាមមើលគេមួយរយៈ ថាគេជាមនុស្សដូចស្រីៗនិងប្រុសៗអស់នោះទេ» វី គេនិយាយត្រូវហើយថ្វីត្បិតតែពួកគេជាម៉ាហ្វៀហើយកាចសាហាវបែបនេះក្ដី តែមានមនុស្សស្រីជាច្រើនចង់តោងទៀមគេច្រើនណាស់ មិនមែនត្រឹមតែមនុស្សស្រីទេ ប្រុសក៏មានដែលសម័យនេះទៅហើយស្នេហាភេទដូចគ្នាជារឿងធម្មតាទេ ពួកគេស្អាត សង្ហា ហើយមានយ៉ាងនេះនរណាក៏ចង់បានដែរ ហេតុផលនេះងើយទើបធ្វើឪ្យពួកគេប្រុងប្រយ័ត្នចំពោះអ្នកដែលចូលមករកខ្លួន«ល្អសម្រេចចឹងចុះ»
«Tin យកស្រាមក» ថេយ៉ុង
«បាទ»
ភ្លាចបន្តិចហើយ ទើបសរសេរលើកដំបូង🙄
ចូលអានហើយ ជួយចុចផ្កាយផង🙏

YOU ARE READING
????????????????????????????????????
Action???????????????????????????????????????????????????????????????? ? ??????????????????????????????????????? ???????????????????????????????????????????????? Jk Top V & Tea Bottom