抖阴社区

Part 7

365 18 0
                                    

ក្រឡេកមកមើលរាងក្រាស់ជុងគុកដែលដើរចូលមកក្នុងសាលារៀមិញនេះ ក្រោមក្រសែលភ្នែករបស់សិស្សគ្រប់គ្នានៅសាលាដែលកំពុងខ្សឹបខ្សៀវគ្នានិយាយពីសកម្មភាពមិញនេះ។ ជុងគុក បន្តដើរមកថ្នាក់រៀនរបស់គេដោយមិនខ្វល់ពីសិស្សទាំងអស់ដែលនិយាយពីរឿងគេ តែមកដល់ពាក់កណ្ដាលផ្លូវក្នុងទីធ្លាស្ងាត់មនុស្សក៏មានសិស្សមួយក្រុមគ្នា ៣នាក់មកស្ទាក់ពីមុខគេ។
«អេ ៗ ឈប់សិន» សិស្សម្នាក់ក្នុងចំណោមនោះបានដើរមកពាំងពីមុខជុងគុកបង្អាក់ដំណើរគេមិនឲទៅមុខទៀត។ម្នាក់នេះឈ្មោះ កាង ឆាងហ៊ី គេជាប្អូនប្រុស កាង ស៊ូហ៊ី ម្នាក់ស្រីដែលមានរឿងជាមួយរាងក្រាស់នៅក្នុងក្លឹបពេលមុននោះ។

«ឯងចង់ធ្វើអី» ជុងគុក

«អំបិញមិញឃើញមានឡានជូនមកទៀត សង្សៃតែយកខ្លួនទៅប្ដូរហើយ ឮថាធ្វើការក្នុងក្លឹបរាត្រីទៀត មែនទេពួកឯង ហាហា»ឆាងហ៊ី និយាយមើលងាយរាងក្រាស់ជុងគុកទាំងសើចចម្អកឲនាយឮ ដែលធ្វើឲសិស្សដែលឆ្លងកាត់ទីកន្លែងនោះចាប់ផ្ដើមមើលមករាងក្រាស់ដោយពេបជ្រាយ ព្រោះក្នុងសាលានេះភាគច្រើនជាកូនអ្នកមានមុខមាត់ ភាគតិចណាស់ដែលជាកូនអ្នកក្រ ដូចរាងក្រាស់ចឹងគេបានចូលសាលានេះព្រោះអាហារូបករណ៍ប៉ុណ្ណោះ ដូច្នេះហើយទើបមិនសូវមានអ្នកចូលចិត្តគេនោះទេ។ នៅពេលឃើញគេចុះពីឡានស៊េរីទំនើបមិញនេះ ក៏ចាប់ផ្ដើមច្រណែននាយ។

«មែនហើយ ហាស ហាហា» គ្នីគ្នា ឆាងហ៊ី ប៉ុន្មានអ្នកទៀតដល់ពេលឮបងធំនិយាយចឹងក៏បន្ទរហើយសើចចម្អកជុងគុក

«យើងមិនបានធ្វើបែបនេះទេ» ជុងគុក បដិសេធ ព្រោះពាក្យលក់ខ្លួននេះធ្ងន់ធ្ងរណាស់សម្រាប់គេ ទោះជាគេធ្វើការក្នុងក្លឹបមែនតែគេមិនដែលឲនណារប៉ះពាល់គេផ្ដេសផ្ដាសទេ

«មានភុសតាងប៉ុណ្នឹងហើយនៅចង់ប្រកែកទៀត អាក្មេងលក់ខ្លួន ហាហា» ពួកគេទាំងនោះនៅតែបន្តសើចចម្អករាងក្រាស់ដដែរ

«ទេ យើងមិនមែនក្មេងលក់ខ្លួន» រាងក្រាស់ព្យាយាមបដិសេធទាំងរលីងរលោង

«ហាសហា ហាសហា អាក្មេងលក់ខ្លួន ចេញទៅ ហាសហា »ព្រូស ពួកគេមិនព្រមឈប់ទេ ហើយថែមទាំងរុញនាយឲដួលទៀត បណ្ដាលឲដៃរបស់នាយរបួសមួយឆ្នូត

???????????????????????????????????? Where stories live. Discover now