Night
V បានដើរលបៗដូចចោរសំដៅទៅរកបន្ទប់ដែលជុងគុកស្នាក់នៅក្នុងបំណងគេងជាមួយគេ ប៉ុន្តែភ្លាមនោះថេយ៉ុងក៏ដើរចេញមកហើយហៅគេ
«បងប្រុស បងមកធ្វើអី » ថេយ៉ុងសួរព្រោះបងប្រុសគេថ្ងៃនេះចម្លែកណាស់ធ្វើខ្លួនលាក់លាមដូចចោរទាំងដែរនេះគឺជាវិមានរបស់ពួកគេ
«ចុះឯងនោះ» V សម្រួលឥរិយាបទរួចសួរបកទៅថេយ៉ុងវិញ ព្រោះប្អូនប្រុសគេនេះជាងគេទៀត ដើរឪបភួយឪបខ្នើយបម្រុងនឹងទៅណាយប់ស្មាលនេះហើយ
«ខ្ញុំមកគេងជាមួយ ជុង » ថេយ៉ុង
«យើងក៏មកដែរ តោះចូលទៅ» V
និយាយគ្នារួចពួកគេក៏ដើរទៅបន្ទប់របស់ជុងគុក
ក្រាក ជុងគុកបានដើរមកបើកទ្វារឲ្យពួកគេ គេភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញពួកគេមកដោយម្នាក់កាន់ភួយកាន់
ខ្នើយមកបន្ទប់សម្រាករបស់គេ
«ពួកលោកមកធ្វើអី»
«អ. យើង អត់ទេ ពួកយើងមកដេកទីនេះដែរ ព្រោះបន្ទប់យើងម៉ាស៊ីនត្រជាក់ខូច» ថេយ៉ុង ឆ្លើយទាំងរដិចរដុបព្រោះគេកំពុងកំហុសក្មេងម្នាក់នេះហើយ«ក្រែងផ្ទះពួកលោកធំណាស់ មានបន្ទប់តែ៣ទេឬ» ជុងគុក សួរទាំងឆ្ងល់
«អត់ទេ បន្ទប់ច្រើនណាស់តែមិនទាន់បានសម្អាតពួកយើងងងុយ ហើយខ្ចិលចាំណាស់» V ឆ្លើយយ៉ាងរំភើយរួចដើរចូលទៅក្នុងបន្ទប់សម្រាករបស់ជុងគុកដាក់ខ្លួនគេងលើពូក ហើយថេយ៉ុងក៏កាន់សម្ភារៈមកតាមក្រោយ
«បានចឹងពួកលោកគេងលើគ្រែទៅ ចាំខ្ញុំគេងលើសាឡុង»ជុងគុក និយាយទាំងបម្រុងនឹងយកភួយខ្នើយគេងលើសាឡុងក្នុងបន្ទប់
«មិនបាន» នាយតូចទាំងពីរប្រកែកព្រមគ្នាទាំងយករបស់ពីដៃរាងក្រាស់«ហេតុអីទៅ»
«គឺ អ៊ គ្រែធំយ៉ាងនេះដេក ៣នាក់ក៏គ្រាន់ដែរ ឯងមិនចាំបាច់គេងលើសាឡុងទេ» ថេយ៉ុង ឆ្លើយទាំងរដាក់រដុបព្រោះគេកំពុងកុហកអ្នកចំពោះមុខដោយសារគេនិងបងប្រុសចង់មកគេងឪបនាយទើបកុហកនាយបែបនេះ
«ប៉ុន្តែ...»
«គ្មានប៉ុន្តែទេ ឯងឡើងមកគេងមក ឯងទើបតែចេញពីមន្ទីរពេទ្យផង» V និយាយទាំងទាញដៃជុងគុកមកលើគ្រែដាក់នាយឲ្យគេងនៅចន្លោះកណ្ដាលអមដោយបងប្អូនភ្លោះទាំង២នាក់

YOU ARE READING
????????????????????????????????????
Action???????????????????????????????????????????????????????????????? ? ??????????????????????????????????????? ???????????????????????????????????????????????? Jk Top V & Tea Bottom