抖阴社区

Part 17

409 28 3
                                    

ក្រាក
ទ្វាបើកឡើងបង្ហាញឪ្យឃើញរាងកាយស្ដូកស្ដឹងនៅលើគ្រែទាំងដៃបន្ទោងសេរ៉ូ ។ កូនភ្លោះទាំង ២ដើរទៅដាក់ខ្លួនអង្គុយជិតគ្រែអ្នកជំងឺទាំងសោកសៅ។ មើលចុះមនុស្សធ្លាប់តែញ៊ាំបាយជាមួយគ្នាសើចយ៉ាងសប្បាយ ត្រឹមមួយប្រប្រិចភ្នែកបែជាដេកលើគ្រែនេះទៅវិញ

«កូនទន្សាយឆាប់ដឹងខ្លួនណា ពួកយើងឯកកាណាស់ពេលគ្មានឯង»

រាងតូចទាំង២នៅមើលថែរាងក្រាស់រហូតភ្លេចខ្លួនគេងលក់ទាំង២នាក់ទាំងដៃនៅកាន់ដៃអ្នកជំងឺជាប់ដូចខ្លាចបាត់ទៅណាចឹង។

ពេលយប់

«ហឹម នេះ ជាកន្លែងណា »ត្របកភ្នែកក្រាស់បានបើកឡើងទាំងសន្លប់រយៈពេលកន្លះថ្ងៃ តែក្រឡេកមើលទៅដៃរបស់គេគឺត្រូវកូនភ្លោះទាំង២កាន់ជាប់ទាំងពួកគេគេងលក់ ។ មែនហើយឪ្យតែគេមានគ្រោះថ្នាក់តែងលេចចេញពួកគេមកជួយជានិច្ច។គេចាំបានច្បាស់ណាស់ថាគេត្រូវអ្នកនាង កាងម្នាក់នោះចាប់ធ្វើបាប ហើយចង់បំពានគេទៀត បន្ទាប់មករាងតូចទាំង២ក៏ជួយគេហើយបានអោបគេទៀតផង ពីមុនមកនាយមិនដែលទទួលបានការបារម្ភពីនរណាម្នាក់នោះទេនេះជាលើកទីមួយហើយ។រាងក្រាស់កម្រើកខ្លួនដកដៃស្ដាចេញពីការចាប់របស់នាយតូចដោយចង់ឈោងយកទឹកមកផឹកបន្តិត តែក៏ស្រែកចេញមកព្រោះត្រង់ពោះរបស់គេឈឺខ្លាំងណាស់
សម្លេងស្រែករបស់គេបានធ្វើឪ្យ Tea ដឹងខ្លួនហើយងើបមកមើលគេយ៉ាងលឿន

«ហឹម កូនទន្សាយដឹងខ្លួនហើយមែនទេ ចាំយើងហៅគ្រូពេទ្យ» ថេយ៍ ឃើញរាងក្រាស់ដឹងខ្លួនបែបនេះក៏ចេញទៅហៅគ្រូពេទ្យមកមើលរាងក្រាស់

«កូនទន្សាយឯងយ៉ាងមេចហើយ តើនៅឈឺត្រង់ណាទេ»សម្លេងរបស់ ថេយ៍ ក៏ធ្វើឪ្យ វី ភ្ញាក់មកសួរ ជុងគុក ទាំងបារម្ភ

«គឺឈឺពោះណាស់ » ជុងគុក

«នៅឪ្យស្ងៀមសិនទៅ តើមិញនេះឯងចង់បានអី» វី

«គឺខ្ញុំចង់ផឹកទឹកបន្តិច» ជុងគុក

«មោះខ្ញុំចាក់ឪ្យ ណេះផឹកទៅ មួយ ៗ» វី

«គ្រូពេទ្យមកហើយ» ថេយ៍

«ពិនិត្យគេទៅ» វី

«បាទ»

«គេយ៉ាងមេចហើយ» វី

«គឺអស់អីហើយគ្រាន់តែរបួសនៅផ្នែកពោះគឺអាចនៅឈឺប្រហែល ៣ ៤ថ្ងៃ»

«ពេលណាខ្ញុំអាចចេញទៅផ្ទះបានទៅ» ជុងគុក

«គឺស្អែកបានហើយ គ្រាន់តែប្រយ័ត្នកុំលើករបស់ធ្ងន់ រួចលេបថ្នាំឪ្យទៀងទាត់បានហើយ បើអស់អីហើយខ្ញុំសុំលាសិនហើយ»

«ចេញទៅ» វី

«អូយ»

«នៅឪ្យស្ងៀម មោះយើងជួយ» ថេយ៉ុង

«ហេតុអីឯងប្រញាប់ទៅផ្ទះម្លេះ នៅសម្រាកទីនេះ២ ៣ថ្ងៃសិនទៅ» វី

«អត់ទេ មើលទៅទីនេះចំណាយច្រើនណាស់ខ្ញុំចង់ទៅផ្ទះវិញ» ជុងគុក

«មិនអីទេ ការចំណាយគឺយើងជាអ្នកចេញឯងកុំបារម្ភអី នៅសម្រាកទីនេះទៅ» វី

«តែខ្ញុំចង់ទៅផ្ទះវិញ» ជុងគុក

«បានហើយកុំប្រកែកគ្នាអី ចាំយើងនាំឯងទៅតែឯងត្រូវទៅនៅផ្ទះរបស់យើងរហូតដល់ឯងជាសិនចាំរកកន្លែងសុវត្ថិភាពរស់នៅព្រោះបន្ទប់ជួលនោះមិនសុវត្ថិភាពទេ ខ្លាចមានរឿងបែបនោះកើតឡើងទៀត» វី

«តែ ខ្ញុំ...» ជុងគុក ចង់បដិសេធតែ វី បាននិយាយកាត់

«គ្មានតែទេ បើមិនចឹងយើងមិនឪ្យឯងចេញទេ» វី

«បាន អរគុណពួកលោកដែលតែងតែជួយខ្ញុំ» ជុងគុក

«ពួកយើងជួយឯងព្រោះមានហេតុផលប៉ុណ្ណោះ» ថេយ៉ុង និយាយទាំងសម្លឹងមុខនាយយ៉ាងស្រទន់ ស្របពេលដែលជុងគុកឆ្ងល់នូវសម្ដីរបស់គេ

«មែនហើយ ឯងឃ្លានទេ» វី បាននិយាយកាត់ផ្ដាច់ការឆ្ងល់របស់ជុងគុក

«ឃ្លានហើយ»

«មោះយើងរៀបចំអាហារឪ្យឯង ណេះញ៊ាំទៅចាំយើងបញ្ចុក» ថេយ៉ុង

«ខ្ញុំថាកុំអីខ្ញុំអាចញ៊ាំខ្លួនឯងបាន» ជុងគុក

«មិនបានទេ ឯងកំពុងឈឺណា កុំកម្រើកផ្ដេសផ្ដាស ញ៊ាំទៅ» ថេយ៉ុង

«នេះថ្នាំឆាប់ផឹកទៅ» វី យកថ្នាំនិងទឹកមកឲ្យនាយ

«បាទ »

«សម្រាកទៅ យប់ហើយ »ក្រោយពេលរៀបចំឪ្យនាយក្រាស់សម្រាករួចហើយ ពួកគេក៏ចេញមកខាងក្រៅទាំងទឹកមុខដូចសាតានគ្មានមេត្តា

«ចៅហ្វាយ» KO

«ដាក់មនុស្សឪ្យយាមកាមឪ្យតឹងតែង ហាមឪ្យនរណាចេញចូលឪ្យសោះលើកលែងតែគ្រូពេទ្យ» វី

«បាទ»

«តោះ បងប្រុស »បញ្ជារួចពួកគេក៏ដើរមកខាងក្រៅតម្រង់ទៅរកឡានដែលចតចាំស្រាប់រួចឡើងជិះទៅភូមិគ្រឹះរបស់ពួកគេបាត់ទៅ

???????????????????????????????????? Where stories live. Discover now