抖阴社区

                                    

«ទេ ខ្ញុំមិនមែនទេហឹកហឹក »Jkរត់ចេញពីទីនោះទាំងមិនបានរៀនត្រឡប់ទៅផ្ទះវិញ
ពេលមកដល់ផ្ទះគេសម្ងំយំរហូតគេងលក់ដល់ពេលយប់ទើបភ្ញាក់ហើយរៀបចំខ្លួនទៅធ្វើការទាំងមិនញ៊ាំអាហារពេលល្ងាច ថែមទាំងមិនស្រួលខ្លួនទៀតផង ។ពេលរៀបចំខ្លួនរួចហើយគេក៏ទាញកង់ដែលកូនចៅរបស់កូនភ្លោះទាំង២យកមកឪ្យជិះទៅ club ដើម្បីធ្វើការបន្ត។

Club night black
រាងក្រាស់បានធ្វើដំណើរមកដ៏ខាងមុខ club ហើយដើរចូលមកខាងក្នុងទាំងឈឺក្បាលខ្ទោកៗ

«សួស្ដីមេការ»រាងក្រាស់ដើរចូលមកទាំងរាក់ទាក់មេការក្នុងក្លឹបតាមទម្លាប់របស់ខ្លួន

«អរឯងមកហើយ ទៅធ្វើការទៅ»មេការ

«បាទ»

«ប្អូនសុំស្រា ១» Man

«អេរ ឯងលើកស្រាទៅខាងនោះទៅ» Girl

ក្រឡេកមកមើលកូនភ្លោះទាំង២ ថ្ងៃនេះក៏ពួកគេមកមើលក្លឹបនេះដែរ ទាំងដែលរាល់ដងមិនមានការងារសំខាន់គឺមិនមកទេ មើលទៅប្រហែលជាប់ចិត្តនឹងអ្វីនៅទីនេះហើយ។ នៅពេលដើរចូលមក រាងតូច Teahyung ក៏ក្រឡេកទៅឃើងនាយក្រាស់ទើបហៅបងប្រុសរបស់គេ
«អេរ បងប្រុសនោះគឺ Jk» Tea

«ហឹម» V ក្រហឹមបន្តិចហើយក៏ដើរសំដៅទៅកន្លែងនាយក្រាស់

ប្រាវ សម្លេងធ្លាក់បែកកែវបានបន្លឺឡើងនៅកន្លែងដែលនាយក្រាស់កំពុងឈរ ព្រោះនាយលើកស្រាមិនប្រយ័ត្នក៏ធ្វើឪ្យប៉ះត្រូវភ្ញៀវកំពុបអស់

«សុំទោស ៗ បាទ» រាងក្រាស់ដោយបែបនេះក៏ប្រញាប់សុំទោសគេយ៉ាងលឿន

«ដឹប អាចង្រៃឯងលើកស្រាយ៉ាងមេចហាស» បុរសដែលនាយប៉ះត្រូវនោះបានខឹងយ៉ាងខ្លាំងក៏ដាល់នាយ១ដៃ ធ្វើឪ្យនាយក្រាស់ដួលប៉ះនឹងអំបែងកែវ

«ខ្ញុំសុំទោស »នាយក្រាស់ទួសជាត្រូវមុតដៃក៏ក្រោកមកសុំទោសបុរសនោះម្ដងទៀតព្រោះគេមិនចង់បង្ករឿងឪ្យក្លាយជាធំទេ

«ហឹស ឯងសុំទោសហើយខោអាវយើងស្អាតទេ»Man សម្លុតទាំងកំហឹង

«ខ្ញុំគ្មានចេតនាទេ » Jk

«គ្មានចេតនាហេស » Man

«បាទ អញ្ចឹងចាំខ្ញុំចេញសងលោកចុះ»Jk

«សម្បត្តិត្រឹមឯងនឹងហេស ទោះធ្វើការ១ជីវិតសងថ្លៃអាវយើងមិនរួចផង ពួកឯងចាប់វាទៅ»Man បាននិយាយមើលងាយរាងក្រាស់ហើយក៏បញ្ជាឪ្យកូនចៅខ្លួនចាប់នាយជាប់

«ឈប់សិន» សម្លេងមាំបានបន្លឺឡើងធ្វើឪ្យគ្រប់គ្នាក្នុងហេតុការនោះសម្លឹងមើលគ្រប់គ្នា

«ពួកលោក» Jk ភ្ញាក់ផ្អើលជាខ្លាំងដែលបានជួបពួកគេម្ដងទៀត

«មានរឿងអី» V សួរទាំងសម្លេងមាំ ហើយសម្លឹងមើល Man ទាំងទឹកមុខមាំ គេខឹងខ្លាំងណាស់ដែលអាម្នាក់នេះហ៊ាប៉ះពាល់មនុស្សរបស់គេ

«គឺ មា ន. រឿងយល់ច្រលំទេ ម្ចាស់តូច» Man តបទាំងរដិករដុបព្រោះភ័យជាខ្លាំង នណារមិនភ័យបើអ្នកដែលឈរនៅចំពោះមុខគេពេលនេះគេស្គាល់ច្បាស់ណាស់ ហើយដឹងទៀតថាពួកគេសាហាវយ៉ាងណា

«ឯងវៃគេហើយនៅថាយល់ច្រឡំទៀតហេស» Tea ស្រែកសួរម្ដង អាម្នាក់នេះវាមិនស្គាល់ស្លាប់ហើយមើលទៅវាយមនុស្សរបស់គេហើយថាជារឿងយល់ច្រលំទៀត

«គឺគេ...» Man

«លោកខ្ញុំមិនអីទេ» ជុងគុក ដោយឃើញស្ថានការណ៍មិនស្រួលក៏ជួយនិយាយឪ្យបញ្ចប់រឿងព្រោះមិនចង់ឪ្យរឿងវែងឆ្ងាយខ្លាចគេដេញចេញ

«បានហើយ Tea ឪ្យគេចេញទៅ មិនឆាប់ចេញទៅទាន់យើងទុកជីវិតឪ្យឯង» វី ដោយឮ ជុងគុក និយាយបែបនេះគេក៏អនុញ្ញាតឪ្យបុរសម្នាក់នោះចេញទៅ

«បា ទ បាទ» បុរសនោះកាលបើគេឪ្យទៅហើយក៏ចេកចេញទៅយ៉ាងលឿន។ ពេលដោះស្រាយជាមួយបុរសមុននេះហើយ វីន ក៏បញ្ជាឪ្យបុគ្គលិកទៅធ្វើការរៀងៗខ្លួន

«បានហើយបំបែកគ្នាទៅធ្វើការទៅ»

«អូយ » ជុងគុក ដោយឃើញគេទៅធ្វើការអស់ក៏រកដើរចេញទៅហើយតែគេក៏វិលមុខរកដួលតែម្ដង

«Jk ដៃឯងត្រូវរបួសហើយ» ថេយ៍ ឃើញបែបនេះក៏ចូលមកសួរទាំងបារម្ភទើបប្រទះឃើញថាដៃនាយត្រូវរបួស

«ខ្ញុំ ...ខ្ញុំ អឹក» ជុងគុក រៀបនិងបកស្រយទៅហើយតែដោយសារវិលមុខខ្លាំងពេកគេក៏សន្លប់បាត់ទៅ

«Jk Jk ដឹងខ្លួនឡើង» វី ឃើញបែបនេះក៏ចូលមកទប់នាយយ៉ាងលឿន ហើយព្យាយាមហៅគេ

«បងប្រុសធ្វើយ៉ាងមេចទៅ»

«គ្រាគេទៅខាងលើទៅ»

«Vin ហៅ Yubin មក»

«បាទ»

???????????????????????????????????? Where stories live. Discover now