抖阴社区

?????:?????????????????

Start from the beginning
                                    

"ស៊ាវចាន់!!!ចេញទៅស្រីចង្រៃ "រាងក្រាស់ក្រោកចេញពីនាងស្រវ៉ាយកអាវមកពាក់ដោយភ័យបារម្ភក្រែងស៊ាវចាន់យល់ច្រលំចំពោះខ្លួនទោះបីជានាយមិនទាន់សាបជ្រាបថ្នាំក៏ដោយ៕

"អូយ!វ៉ាងអុីបូលោកកុំទៅ!!មិនអញ្ចឹងខ្ញុំទម្លាយខ្លីបវិដេអូយើងទាំងពីរ!!ខ្ញុំបានថតគ្រប់សកម្មភាពមុននេះអស់ហើយ!!"នាងទាញដៃរាងក្រាស់មិនឲទៅតែគិតថាអុីបូខ្វល់ហេស?

"កុំគិតថាខ្ញុំខ្លាច!! ចាំមើលខ្ញុំឲនាងស្លាប់មិនស្រួលនោះទេ!!! លែង~"

"អាយ~~~~~"នាងស្រែកខ្លាំងៗពេលអុីបូរត់ចេញទៅបាត់ទៅ នាងក្តោបភួយខ្ញាំដោយភាពអាម៉ាស់ឈឺចិត្តស្អិតទ្រូង៕

មកមើលស៊ាវចាន់វិញក្រោយពីរត់ចេញទៅគេក៏បានបុកសុីងនៅកន្លែងចតឡានដែរឆ្ងាយពីកម្មវិធីមួយទំហឹងតែគេមិនខ្វល់នោះទេព្រោះពេលនេះចង់រត់ចេញទៅឲឆ្ងាយៗស៊ាវចាន់ទៅបានមួយភ្លែតអុីបូក៏បានជួបសុីងម្តង៕

"ចៅហ្វាយៗ ចៅហ្វាយបាត់ខ្លួនមកណាម្តេចសភាពដូចកូនឆ្កែធ្លាក់ទឹកបែបនេះ"គ្រាន់តែឃើញអុីបូភ្លាមសុីងចម្រិតសួរតែម្តងគេខំរកចង់ងាប់តែចៅហ្វាយបែរជាមកពីណាមិនដឹហគេបារម្ភចៅហ្វាយចង់ស្លាប់៕

"ឃើញស៊ាវចាន់រត់ចេញទេ!!"អុីបូចាប់ទាញកសុីងនិងសម្លុតសួរខ្លាំងៗព្រោះចិត្តបារម្ភលូកឡំគ្មាន៕

"អូយ! ចៅហ្វាយលែងសុីងសិនទៅ!! " លីនអុីជួយចាប់ដៃចៅហ្វាយដកចេញពីករសុីងស្រួលៗចៅហ្វាយច្របាច់ករស្លាប់ទៅអ្នកណាជួយ?

"ពួកឯងឃើញទេ!!!"

"ទៅខាងនោះចៅហ្វាយ...រត់ផងយំផងមិនដឹងកើតអី!!"លីនអុីជាអ្នកប្រាប់

"ពួកឯងទៅចាប់ខ្កួនគ្រួសារBellaឲយើងទាំងអស់ហាមបាត់ម្នាក់"

"បាទ...ចៅហ្វាយ"

"អោយសោរឡានមក!!"
"នេះចៅហ្វាយ!!"

អុីបូក៏បានយកឡានបើកតាមរកស៊ាវចាន់ដែរមិនដឹងជាទៅដល់កន្លែងណានោះតេ! ស្មាននេះម៉ោង9យប់តាមផ្លូវមិនសូវមានឡានជិះកាត់នោះទេ (មិនមែនថាមិនមាន)គេក៏បន្តបើឡានស្វែងរករឿយៗ៕

ស៊ាវចាន់រត់បានឆ្ងាយគ្រាន់បើដែរនាយល្អិតស្រាប់តែទន់ជើងគេក៏អង្គុយចុះកណ្តាលផ្លូវតែម្តងហត់ណាស់ហត់ខ្លាំងមែនទេន យប់ក៏ស្ងាត់មេឃក៏គ្មានផ្កាយវារឹតតែងងឹតគេអង្គុយកណ្តាលផ្លូវព្រោះគ្មានកម្លាងនិងក្រោកទៅមុខបន្តទឹកភ្នែកវាចេះតែហូរៗៗគ្មានហេតុផល៕

Mafia?????(???)Where stories live. Discover now