ការពិតដែលបានលាក់បាំងជាយូរប្រសិនបើថ្ងៃណាមួយមនុស្សដែរយើងស្រលាញ់បានដឹងរឿងរ៉ាវការពិតគ្រប់យ៉ាងតើគេអាចខឹងនិងអត់ឱនបានឬទេ? ព្រោះថាការលាក់បាំងវាក៏ដូចជាកាកុហកមួយដែលបោកបញ្ឆោតខ្សែភ្នែកចាន់ សម្តែងសមរហូតដល់ថ្នាក់បកស្រាយអ្វីមិនចេញជឿស្លុងគ្រប់យ៉ាង! តើគេនិងបន្តធ្វើបែបនេះដល់ពេលណាទៅ?
ត្បិតថាវាមិនមែនជារឿងអាក្រក់ប៉ុន្តែវាក៏ពាក់ព័ន្ធនិងចាន់! សម្រាប់អ្នកមិនដឹងខ្យល់អ្វីគេបៀបដូចតុក្កាតាដែលអង្គុយរង់ចាំមើលការសម្តែងអ្នករាល់គ្នាដែលកុហកលាក់បាំងពីមួយថ្ងៃទៅមួយថ្ងៃ ចាន់តែងតែទទឹងរង់ចាំអុីបូភ្ញាក់ដឹងខ្លួនវិញចង់និយាយរឿងក្នុងចិត្តចង់ដោះស្រាយរឿងដែលកើតឡើងចង់មានគ្រួសារពេញលេញចង់ស្គាល់អ្វីដែលជាសេចក្តីសុខ! មិនមែនសព្វថ្ងៃដែលល្ហល្ហេវដូចទូកនៅកណ្តាលសមុទ្រដែរមើលមិនឃើញកោះត្រើយអញ្ចឹងទេ។
រាល់ការកុហកលាក់បាំងសុទ្ធតែមានហេតុផលមិនមែនចេះតែចង់កុហកនោះទេទោះដឹងថាចុងក្រោយគេដឹងការពិតខឹងឬស្អប់លើកលែងអោយឬទេនាយនៅតែទទួលយកបានជានិច្ច។
ស្រមៃ~✨
@ត្រឡប់ទៅថ្ងៃដែលអុីបូរងគ្រាប់កាំភ្លើងជួសស៊ាវចាន់" អុីបូ.....ហឺហឺៗៗកុំបិទភ្នែកអីខ្ញុំសូមអង្វរ! "
" ចាន់.......សុំទោស....បងសុំទោស!!!!"រាងក្រាស់ហើបមាត់និយាយតបសឹងមិនរួចភ្នែកទាំងគូរសឹងតែទន់បិទភ្នែកម្តងៗទៅហើយតែដៃតូចស្រាក់ជាប់ហាមឃាត់គេមិនអោយបិទភ្នែកជាដាច់ខាតតែដោយសារចិត្តមានពាក្យជាច្រើនចង់និយាយទើបខំត្រដរនិយាយជាមួយរាងតូចទាំងរាងកាយសឹងតែស្ពឹកលែងកម្រើករួច។
"ហឺក...ហឹកឈប់និយាយទៅ!បងលីនអុីបងសុីងជួយយកអុីបូទៅពេទ្យឥឡូវនេះផងទៅ!ហឺៗៗ"
"កុំអីយើងចង់និយាយជាមួយចាន់ក្រែងគ្មានឱកាសតទៅទៀត ចាន់!!!!!!បងគ្មានឱកាសមើលថែអូននិងកូនទេបងសុំទោសពេលគ្មានបងអូនត្រូវរស់នៅអោយមានក្តីសុខដឹងទេក្មេងល្ងង់! "
"ពួកឯងទាំងពីរនៅជាមួយយើងយូរហើយសង្ឃឹមថាឯងនិងមើលថែប្រពន្ធកូនយើងអោយបានល្អណា!"
