抖阴社区

?????: ???????????????????????

1K 31 0
                                    

មានបេះដូងចេះឈឺចេះយំទោះពេលខ្លះមិនអាចបញ្ចេញបានយើងមានតែទ្រាំទទួលយកព្រោះវាជារឿងរបស់ខ្លួនឯងមិនអាចអោយនរណាម្នាក់មកចែករំលែកបាន ។

<ក្នុងចិត្តរបស់គេមានតែស្រីម្នាក់នោះខ្ញុំយកអីទៅប្រៀបស្មើនិងគេទៅ! ហេតុអ្វីខ្ញុំធ្លាក់ក្នុងស្ថានភាពដ៏អាក្រក់មួយនេះវិញ>ចាន់ គិតក្នុងចិត្ត

"យើងសួរឯងមិនមែនអោយឯងសួរយើងវិញទេ!យ៉ាងម៉េចឯងលង់ស្រលាញ់យើងឬ?"

"បើលោកមិនស្រលាញ់ខ្ញុំ កុំបន្តធ្វើបែបនេះអីព្រោះអ្នកឈឺចាប់ពិតប្រាកដគឺជាខ្ញុំមិនមែនលោកនោះទេ?ហើយអ្នកហូរសម្រក់ទឹកភ្នែកក៏ជាខ្ញុំ ដឹងទេថាទង្វើលោកធ្វើបែបនេះដាក់ខ្ញុំ កាន់តែធ្វើអោយខ្ញុំមានអារម្មណ៍ថាខុសៗបំផុតដែលមកលង់ស្រលាញ់មនុស្សមានម្ចាស់ "

ពេលបានលឺសម្តីរាងតូចនិយាយទាំងអស់ចេញមកលាយឡំនិងទឹកភ្នែកស្រក់ចុះមកធ្វើអោយរាងក្រាស់ហាក់ឈឺទ្រូងខាងឆ្វេងជាខ្លាំងដែលពិបាកនិងនិយាយសម្តីតូចដែលបង្គប់ន័យឈឺចាប់មកជាមួយរាងក្រាស់ស្តាប់រំជើបរំជួលចិត្តមិនដឹងថារាងតូចសន្សំចិត្តឈឺបែបនេះតាំងពីពេលណា។

ដំបូងនាយគ្រាន់តែចង់លេងសើចជាមួយរាងតូចប៉ុណ្ណោះមិននឹកស្មានថាអាចស្តាប់សម្តីចេញពីមាត់រាងតូចបែបនេះនោះឡើយ ចាន់ពិតជាស្រលាញ់នាយពិតមែនអោយនាយតបបែបណាបើសូម្បីតែខ្លួនឯងផ្ទាល់នាយមិនទាន់ច្បាស់នោះទេ នាយនៅតែមានចិត្តស្រលាញ់សង្សាររបស់នាយទោះបីជានាងស្លាប់ទៅហើយ តែស្នេហាដំបូងគឺនៅតែដក់ជាប់ក្នុងចិត្ត។

ប្រៀបដូចជាស្នេហ៍អ្នកមុននៅតែដិតដាម ចំណែកអ្នកក្រោយត្រឹមតែកូនបំណុល!

"ឆាប់ទៅងូតទឹកទៅ! " រាងក្រាស់ក្រោកចេញពីរាងតូចនិងនិយាយបង្វែររឿងវិញ នាយគេចវេសពាក្យសំណួរដែលរាងតូចសួរបកមកវិញ នាយមិនដឹងថាឆ្លើយតបយ៉ាងណានោះទេអារម្មណ៍គឺច្របូកច្របល់អស់ទៅហើយ។ សំណួរគឺងាយនោះទេតែចម្លើយគឺពិបាកក្នុងការតបទៅវិញ។

"ហឹស!លោកនៅតែមិនអាចផ្តល់ចម្លើយល្អមួយមកកាន់ខ្ញុំបានដដែល! " ចាន់វាសទឹកភ្នែកដែរកំពុងស្រក់ចេញមកនិងសើចហួសចិត្តនិងអុីបូ ឬគិតថាគេគ្មានតម្លៃណាស់ឬទើបមិនអាចតបបានវាគ្រាន់តែជាសំណួរដ៏ងាយមួយ ស្រលាញ់ឬមិនស្រលាញ់ស្រួលរៀបចំរឹកពាមិនមែនម្តងក៏ព្រួយបារម្ភយកចិត្តទុកដាក់ម្តងក៏សោះអង្គើយអ្នកណាទៅស្មានចិត្តនាយត្រូវនោះ។

Mafia?????(???)Where stories live. Discover now