抖阴社区

?????: ?????

1K 33 0
                                    

ចាន់ព្យាយាមដើរទាំងឈឺជើងសឹងតែលើកមិនរួចប៉ុន្តែនៅតែខំប្រឹងអស់ពីកម្លាំងនៅមានកាន់អាហារទៀត កាន់តែដើរកាន់តែឈឺ ឈឺខ្លាំងៗឡើងរហូតជើងឡើងហើមទៅហើយ ចាន់អស់កម្លាំងសឹងតែបន្តទៅមុខមិនកើតណាមួយមានអារម្មណ៍វិលៗមុខទៀតរហូតចាន់មើលឃើញផ្លូវឡើងជា2-3ដោយសារតែស្រវាំងមើលអ្វីលែងឃើញរហូតទ្រាំទ្រលែងបានក៏សន្លប់នៅក្បែរផ្លូវតែម្តង។

ក្រុមហ៊ុនWyb Group

រាងក្រាស់កំពុងអង្គុយលើសាឡុងព្រោះរង់ចាំស៊ាវចាន់ទៅយូរណាស់ហើយមិនទាន់ត្រឡប់មកវិញទៀតចិត្តមួយកំពុងតែបារម្ភមិនដឹងថាគេយ៉ាងម៉េចហើយ ព្រោះនាយដឹងច្បាស់ថាចាន់មិនទាន់ស្រួលខ្លួននោះទេណាមួយនាយពិតជាចង់បញ្ជាក់រឿងចាន់មានកូនអោយច្បាស់លាស់។

"ទៅទិញឬក៏ទៅដេកយូរស្អីយ៉ាងនេះ!" រាងក្រាស់និយាយទាំងម៉ួម៉ៅប្រើអោយទៅយូរហើយមិនទាន់មកទៀតនេះសឹងតែនាយនៅចាំលែងបាន!

"ពុទ្ធោចៅហ្វាយ បើអោយបុគ្គលិកទៅទិញអោយបានបាត់ហើយ!តែនេះចៅហ្វាយប្រើស៊ាវចាន់ទម្រាំតែដើរទៅដល់ទៀតអោយលឿនយ៉ាងម៉េច!ខ្ញុំឃើញស៊ាវចាន់មិនទាន់ជាស្រួលបួលផង "លឺសម្តីចៅហ្វាយនិយាយសុីងដែលនៅក្បែរក៏លូកមាត់ភ្លាមឆ្ងល់ចៅហ្វាយខ្កួនឯងដែរជាអ្នកប្រើគេសោះតាំងមកចោទយឺតយូរសំខាន់ប្រើអ្នកឈឺទៀត

"បើឯងស្ងាត់មាត់គ្មានអ្នកណាថាឯងគរទេ!" អុីបូសឹងតែដេញក្បាលកូនចៅនេះចោលចេះដឹងគ្រប់រឿងទោះមិនបាននិយាយជាមួយក៏លូកមាត់ដែរនៅសៀតស៊កពាក្យអោយនាយទៀត។

"ខ្ញុំនិយាយទៅតាមការពិតទេទាន!" សុីងឆ្លើយលឿនភ្លែតមែនហើយវាជាការពិតថីចៅហ្វាយខឹងម៉ួម៉ៅនៅមិនសុខអញ្ចឹង។

@នៅកន្លែងចតឡាន

ឡានសារីទំនើបពណ៍ក្រហមបានឈានមកដល់ក្រុមហ៊ុនwyb groupដៃស្រឡូនស្អាតបានបើកទ្វារឡានចុះបង្ហាញនារីរាងស្តើងសក់វែងតែងខ្លួនបែបស្រីសុីវិល័យស្បែកជើងកែងចោទពណ៍ខ្មៅពាក់វែនតាជាមួយកាបូបប្រេនដើរចុះចេញមកសំដៅចូលក្រុមហ៊ុនដោយដំណើរជឿជាក់ធ្វើអោយបុគ្គលិកដែរកំពុងតែធ្វើការងារងាកមកចាប់អារម្មណ៍ជាមួយនាងដែរស្រស់ស្អាតពីក្បាលមកដល់ចុងជើង ។

Mafia?????(???)Where stories live. Discover now