抖阴社区

?????+??:??????

1.4K 37 0
                                    

មន្ទីរពេទ្យ

ក្រឡេកមកកាន់ស៊ាវចាន់ឯណេះវិញរាងកាយសន្លប់ស្តូកស្តឹងនៅលើគ្រែទឹកមុខស្លេកស្លាំងកាន់តែអាក្រក់មើល ឯដៃខាងឆ្វេងក៏ជាប់សារ៉ូមទៀត ចំណែកកជើងដែរគ្រិចហើមក៏បាន គិលានុបដ្ឋាកយិកាលាបថ្នាំនិងរុំបង់អោយយ៉ាងរៀបរយនៅឡើយតែម្ចាស់ខ្លួនដែរមិនទាន់និងដឹងខ្លួន។

បន្តិចក្រោយមករាងសង្ហាខ្ពស់បានដើរចូលមកមើលចាន់មុននិងយកដៃរបស់ខ្លួនវែកសក់តែបាំងមុខរបស់រាងតូចទឹកមុខរបស់នាយបញ្ជាក់យ៉ាងច្បាស់ថាបារម្ភពីរាងតូចប៉ុណ្ណា។

ហើយគឺជានាយនិងហើយដែរជាជួយរាងតូចយកមកកាន់មន្ទីរពេទ្យដោយសារតែនាយត្រូវឆ្លងកាត់ទៅក្រុមហ៊ុនតែក៏មកប្រទះនិងចាន់សន្លប់តាមផ្លូវហើយក៏លើកបីរយកមកមន្ទីរពេទ្យភ្លាមតែម្តង។

ក្រាក!

" ចៅហ្វាយលោកគ្រូពេទ្យមកហើយ! " កូនចៅរបស់នាយសង្ហារម៉ៃវៃក៏និយាយដាស់ទាញស្មារតីដែរកំពុងសម្លឹងមុខរាងតូចអោយបែរមកវិញ

"ហ៊ឹម! " ម៉ៃវៃក្រហឹមបន្តិចមុននិងចាប់ផ្តើមសម្លឹងទៅកាន់លោកពេទ្យដែរមុននេះលោកបានយកឯកសារមកបញ្ជាក់អោយកាន់តែច្បាស់

" តើលោកត្រូវជាអ្វីនិងអ្នកជំងឺដែរ? " បន្ទាប់ពីលោកគ្រូបានមើលឯកសាររួចរាល់លោកក៏ងើយមុខសួរនាយកម្លោះសង្ហារដោយចង់ដឹងជាខ្លាំង

" ខ្ញុំហេស៎? " ម៉ៃវៃមិនដឹងតបយ៉ាងណាទេព្រោះតាំងពីដំបូងចាន់មិនសូវនិងនិយាយជាមួយនាយហើយ តែងតែដកខ្លួនឆ្ងាយពីនាយ ប្រាប់បែបណាទៅ? មិត្តភក្តិ ប្អូនប្រុស ឬអ្វីផ្សេង?

"យ៉ាងម៉េចដែរលោកសម្រេចថាអ្នកជំងឺត្រូវជាអ្វីនិងលោកដែរស្រួលខ្ញុំនិងប្រាប់ពីអាការ:អ្នកជំងឺបានត្រូវ! " គិលានុបដ្ឋាកយិកាក៏និយាយម្នាក់ទៀត

" ជាប្អូនប្រុស! " ឃើញចៅហ្វាយតបមិនចេញនាយជំនិតក៏តបជំនួសធ្វើអោយម៉ៃវៃសម្លក់បន្តិចរួចក៏ធម្មតាវិញ។

" លោកគ្រូពេទ្យនិយាយទៅ? " ម៉ៃវៃ

" ជាដំបូងចូលរួមអបអរផងណាប្អូនប្រុសរបស់លោកមានកូន2សប្តាហ៍ហើយ ! "

Mafia?????(???)Where stories live. Discover now