នាងគឺលី សូឆិនដែរជាអ្នកបើកឡានវ៉ាកាត់មុខចាន់តែម្តងព្រោះតែចង់ធ្វើបាបរាងតូចនោះអី។
"សួស្តីអ្នកនាងមកមានការអ្វីដែរ? "នីងនីងចេញពីតុការងារឆាប់មកសួរនាំនារីស្រស់ស្អាតម្នាក់នេះព្រោះនាងមិនដែរឃើញនោះទេរូបរាងសមតែជាអ្នកមានថ្លៃថ្នូរជាមួយការតុបតែងខ្លួនល្អឥតខ្ចោះបែបនេះ តែថាភាពខាងក្រៅនិងខាងក្នុងពិតជាមិនដូចគ្នានោះទេ។
" ខ្ញុំមករកវ៉ាងអុីបូ!" នាងតបជាពាក្យសម្តីសមសួនមិនឆ្មើងឆ្មៃសឹងតែធ្វើអោយនីងនីងចូលចិត្តជាខ្លាំងស្រីអីទៅស្អាតហើយមិនរឹកពារទៀត
" អ្នកនាងបានណាត់ទុកឬទេចាស! "
"ខ្ញុំមិនបានណាត់ទុកទេប៉ុន្តែយើងទាំងពីរស្គាល់អាចអោយខ្ញុំជួបគេបានទេខ្ញុំមានធុរ:សំខាន់ "
"ចាសបាន!ណាមួយលោកប្រធានមិនបានរវល់នោះទេអញ្ជើញចាំខាងនេះសិនទៅ! "
"អរគុណណាស់ហើយ ! "នាងតបជាមួយសម្តីគួរសមធ្វើអោយនីងនីងមានចិត្តគំនិតមួយស្មានថានាងជាសង្សារចៅហ្វាយខ្កួន និយាយថាស្គាល់ប្រហែលអាចដូចជាការគិតនាងទេដឹងណ៎?
តុក! តុក
" លោកប្រធានមានស្រីម្នាក់សុំជួបលោកប្រធានចាស! " នីងនីងគោះទ្វារហើយក៏ដើរចូលជម្រាបលោកប្រធានរបស់ខ្កួន។
"មានបានណាត់ទុកឬអត់? ! "រាងក្រាស់សម្រួលក្រវ៉ាត់ករហើយក៏ក្រោកឈរដើរសម្តៅទៅអង្គុយនិងកៅអីធ្វើការ
"មិនបានណាត់ទុកនោះទេលោកប្រធានតែថាអ្នកនាងខាងនោះស្គាល់លោកប្រធាន! "
"នាងចេញបានហើយ! សុីងហៅអ្នកដែរចង់ជួបយើងអោយចូលមកយើងក៏ចង់ដឹងថាជាអ្នកណាដែរ!" រាងក្រាស់បក់ដៃអោយបុគ្គលិកចេញហើយប្រើឲសុីងហៅចូលមក
"បាទចៅហ្វាយ! "សុីងក៏បានទៅហៅស្រីម្នាក់នោះអោយជួបអុីបូគ្រាន់តែឃើញមុខភ្លាមស្គាល់ដល់ញាតិសន្តាននាយសឹងតែមិនចង់អោយចៅហ្វាយនាយជួបឡើយតែធ្វើយ៉ាងម៉េចជាបញ្ជា៕
តឹបៗៗ
សម្លេងស្បែកជើងកែងលាន់សូររំពងក្នុងបន្ទប់រាងក្រាស់លី សូឆិនបានដើរតម្រង់មកកាន់រាងក្រាស់ដែរកំពុងអង្គុយបែរមុខមើលទៅខាងក្រោយគ្រាន់តែលឺសម្លេងរាងក្រាស់ក៏ចាប់ផ្តើមនិយាយ

?????: ?????
Start from the beginning