"អង្គុយចុះសិនទៅ! "នាយសង្ហាបង្វិលកៅអីបែរក្រោយនៅពេលឃើញមុខស្រីម្នាក់នេះទឹកមុខក៏ប្រែជាមាំស្មើរយ៉ាងខ្លាំង
" បងចង់មកសុំទោស! "
"លី សូឆិន ខ្ញុំគ្រាន់តែមិនចង់ពាក់ព័ន្ធនិងមនុស្សដូចជាបងនោះទេអញ្ជើញទៅវិញចុះខ្ញុំមិនត្រូវការអោយបងមកជាន់ក្រុមហ៊ុនខ្ញុំនោះទេ!"
"អុីបូយ៉ាងណាយើងក៏ញាតិនិងគ្នាដែររឿងកាល2ខែមុននោះបងក៏បានពិចារណាកំហុសរបស់បងរួចរាល់ហើយបងពិតជាខុសដែរគិតចង់ចាប់ឯងពិតមែន តែពេលនេះមិនដូចគ្នាទេបងគ្រាន់តែចង់កែប្រែលើកលែងទោសអោយបងបានទេ? "
" ខ្ញុំមិនចូលចិត្តនិយាយដដែលៗនោះទេបងចេញទៅវិញចុះ " ដៃដែលនាងក្រសោបដៃរាងក្រាស់ ក៏ក្រវាសចេញធ្វើឲនាងឡើងអស់ចង់ តែនាងមិនអាចចុះចាញ់ត្រឹមប៉ុណ្ណឹងនោះទេ នាងមិនមែនទើបតែមុខក្រាស់ឯណាណាមួយនាងមិនចេះចុះចាញ់អ្វីងាយៗឡើយ។
" បងពិតជាសុំទោសឯង ដែលបងធ្ចើបែបនោះតែថាវាក៏កន្លងផុតទៅហើយទោះបងមិនអាចត្រឡប់ពេលវេលាថយក្រោយទៅកែប្រែ តែបងក៏ចង់សុំទោសអោយឯងលើកលែងអោយបង បងក៏ចង់លុបលាងកំហុសខ្លួនឯងដែរបានធ្វើបែបនេះដាកឯងណាស់អុីបូ! បងក៏ដឹងខ្លួនខុស អ្នកណាក៏ធ្លាប់ខុសអោយតែចេះកែប្រែគួរតែទទួលបានលើកលែងមែនទេ? ! "
"សូឆិនបងដឹងទេសម្រាប់ខ្ញុំមនុស្សធ្វើខុសខ្ញុំមិនដែលលើកលែងអោយនោះទេ ទោះបីជាខ្ញុំលើកលែងទាល់តែម្នាក់នោះគ្មានវត្តមាននៅលើផែនដីមួយនេះ ខ្ញុំគិតថាខ្ញុំផ្តល់ការមេត្តាដល់បងខ្លាំងហើយ!" ត្រូវហើយបើកុំតែនាយយល់ដល់ថាគ្រួសារជាញាតិនិងគ្នានាយសម្លាប់សូឆិនយូរបាត់ហើយកុំតែយល់ដល់ប៉ាម៉ាក់នាងនោះទេយ៉ាងណាពួកគាត់ក៏ជាពូមីងនាយដាក់ ទោះជាសាច់ញាតិឆ្ងាយក៏ដោយ។
"រឿងនិងគឺទាក់ទងស៊ាវចាន់ ទើបឯងមិនអាចលើកលែងអោយបងហេស៎? " នាងព្យាយាមមិនច្រឡោតយ៉ាងណាថ្ងៃនេះក៏ត្រូវតែទទួលបានការលើកលែងដែរនាងមិនអាចមកអត់ប្រយោជន៍នោះទេ។
"បងនិយាយស្អី ខ្ញុំមិនបានស្រលាញ់ឬគិតពីគេយ៉ាងនិងទេ! "អុីបូតបមាត់ក្បត់ចិត្តមនុស្សមាត់រឹងទោះបីជាគេនិយាយយ៉ាងណាគិតថានាយប្រាប់ហេស! នាយមិនចង់អោយនរណាដឹងចំណុចខ្សោយរបស់បាននោះទេ។

?????: ?????
Start from the beginning