抖阴社区

                                    

" ចាន់អូនអង្គុយចុះវិញល្អជាងកុំឈរមិនល្អទេ" អុីបូនិយាយទាំងបារម្ភរាងតូចដែលក្រោកឈរឡើងនិយាយចេញមកបែបនេះសង្ស័យតែនិយាយបាត់ខឹងកុហកទេដឹង

"ហ៊ឹម! បងកុំចេះទៅមើលអូនមិនបានកើតអីទេ"ចាន់អង្គុយចុះរួចស្តីអោយអុីបូធ្វើអោយលូឈីងទប់សើចមិនបានមើលចុះបងប្រុសនាងចេះខ្លាចប្រពន្ធ

" បងគ្រាន់តែបារម្ភ! ឈីងសើចរឿងអី!" អុីបូងាកមករកប្អូនស្រីដែលកំពុងតែសើចនាយតើវាគួរអោយសើចណាស់ឬសូម្បីតែលីនអុី សុីងក៏ចង់សើចដែរ តើល្អសើចណាស់ទៅគ្រាន់តែនាយត្រូវប្រពន្ធសម្លុតដាក់សោះ? ខុសពីម៉ៃវៃធម្មតា

"អ៎ា......អត់នោះទេ!ឌីឡែនជួយដួសសម្លនេះអោយខ្ញុំបន្តិច " លូឈីងគេចពីមុខបងប្រុសហើយអោយឌីឡែនដួសម្ហូបអោយនាងបន្លប់ធ្វើជាញាំអាហារវិញ!

"អ្នកនាងយកអានេះទេរបស់អ្នកនាងចូលចិត្ត" ឌីឡែនក៏បានដួសអាហារនោះអោយលូឈីងក្រោមក្រសែភ្នែកចៅហ្វាយតែក៏ខ្ជិលខ្វល់

" ឆ្ងាញ់ៗណាស់មិនញាំទេឬ " លូឈីងញាំពេញៗមាត់ហើយសួរអ្នកគ្រប់គ្នាដែលសម្លឹងមើលនាងញាំ

"ខ្ញុំថាមានអីចាំនិយាយពេលក្រោយបាយសិនទៅល្អជាងពេលនេះញាំសិន" លីនអុី

" ខ្ញុំយល់ស្របលីនអុីចៅហ្វាយពួកយើងញាំហើយចាំនិយាយក៏បាន" សុីងក៏យល់ស្របព្រោះថាបើនិាយយពេលនេះក៏មិនសូវជារលូនទេចាំញាហើយចាំនិយាយល្អដែរ

" ហ៊ឹម "ម៉ៃវៃដកដង្ហើមធំបន្តិចហើយក៏ញាំអាហារទៅគេគ្រប់គ្នាសុទ្ធតែមានគូរខុសពីរនាយដែលម្នាក់ឯងកំសត់ពេកទេដឹង?

"អូនញាំអានេះទៅ" អុីបូចាប់សាច់អាំងដែលគួរអោយចង់ញាំប៉ុន្តែគ្រាន់តែវារៀងមានម្ទេសច្រើនក៏ដឹងថាហិលក្រហាយប៉ុណ្ណាដែរចាន់ក៏សម្លក់មុខអុីបូឆ្គួតទេដឹងចាប់សាច់គ្មានមើលតែម្តងសុទ្ធតែម្ទេស

"បងចង់អោយអូនខ្ទិចក្រពះហីឃើញទេសុទ្ធម្ទេស? " ចាន់សង្គត់ពាក្យធ្វើអោយអុីបូដែលប្រុងចាប់ដាក់ចានរាងតូចក៏ញាត់មាត់ខ្កួនឯងវិញ ធ្វើអោយអ្នកផ្សេងអត់និងទប់សើចមិនបាន

ការញាំអាហារមានភាពអ៊ូអរដោយសារមានច្រើនគ្នាចូលរួមនិងការទាស់ពាក្យសម្តីរវាងចាន់និងអុីបូដែលថាអុីបូធ្វើអីក៏មិនត្រូវចិត្តចាន់ដែរ ប្រហែល20នាទីអ្នកទាំងអស់គ្នាក៏ញាំអាហាររួចរាល់ហើយពួកគេក៏បានទៅអង្គុយលើសាលុងនិាយយគ្នា។

Mafia?????(???)Where stories live. Discover now