" មុនដំបូងខ្ញុំចង់អរគុណអ្នកទាំងអស់គ្នាដែលបានមើលថែខ្ញុំយ៉ាងល្អកំឡុងពេលអុីបូមិនបានមើលខ្ញុំ"ចាន់និយាយហើយក៏មើលមុខអុីបូ
" តាមការពិតទៅថ្ងៃនេះខ្ញុំគ្រាន់តែចង់អោយយើងទាំងអស់គ្នាបានញាំអាហារជួបជុំគ្នាម្តងទុកជាការអរគុណ"
"គ្រាន់តែឃើញចាន់មានក្តីសុខល្អខ្លាំងណាស់ហើយសម្រាប់ខ្ញុំ" ម៉ៃវៃគេនិយាយយ៉ាងស្រទន់ភ្នែកមើលចាន់មិនព្រិចហាមតែវាជាការមិនពេញចិត្តរបស់អុីបូដែលម៉ៃវៃមើលមុខប្រពន្ធខ្លួនឯងយ៉ាងនេះចេះតែនៅមិនសុខតែក៏....
"ប្រពន្ធយើងទេ ឯងសន្យាហើយថាមិនពាក់ព័ន្ធប្រពន្ធយើងនែ៎កុំចង់កុហកយើង4ខែដែលឯងបាននៅជិតស្និតប្រពន្ធយើងសំណាងប៉ុណ្ណាហើយកុំចង់ហួសព្រំដែនអោយសោះ" អុីបូដែលអង្គុយក្បែរម៉ៃក៏អោនខ្សឹបៗតិចក្បែរត្រចៀកម៉ៃវៃហាមប្រាមអោយហើយល្មមតែស្តាប់ពីនាក់លឺខុសពីចាន់ដែលអត់ដឹងគេនិាយយអី
"ឯងភ័យខ្លាចធ្វើអីយើងមិនទាន់បានធ្វើអីឯណាយើងមិនដណ្តើមប្រពន្ធកូនឯងកុំព្រួយតែថាលក្ខខណ្ឌដែលយើងដាក់អោយហាមក្រឡាស់ដូចគ្នាយល់ទេមិនអញ្ចឹងម៉ាហ្វៀមានអំណាចដូចជាឯងក៏យើងមិនខ្លាចនិងយកប្រពន្ធឯងដែរ?" ម៉ៃវៃក៏អោនខ្សឹបប្រាប់វិញបញ្ជាក់លក្ខខណ្ឌដែលនាយដាក់អោយអុីបូកាលមុនដែរព្រមយល់ស្របធ្វើជានាយយ៉ាងយូរ
" ហឹសមនុស្សដូចវ៉ាងអុីបូម៉ាត់ណាម៉ាត់និង "អុីបូតប
"នែ៎អោនខ្សឹបៗនិយាយពីអី"ចាន់ក៏និយាយឡើងធ្វើអោយពីរនាក់ក៏ធ្វើធម្មតា
"គឺគ្មានអ្វីទេចាន់ខ្ញុំគ្រាន់តែនិយាយរឿងការងារដែលនៅប៉ារីសនៅសេសសល់អុីបូអោយខ្ញុំទៅធ្វើជំនួស"ម៉ៃវៃ
"ពិតទេអីុបូ?"
"ពិតហើយម៉ៃវៃនិងទៅប៉ារីសស្អែកនេះហើយ" អុីបូក៏ងាកញញឹមដាក់ម៉ៃវៃធ្វើអោយម៉ៃវៃចង់ហួសចិត្តបន្តិចតាមពិតការងារនៅប៉ារីសត្រូវទៅខែក្រោយនោះទេប៉ុន្តែអុីបូបែរនិយាយថានាយត្រូវទៅស្អែកមានចេតនាបំបែកនាយប្រាកដណាស់សង្ស័យតែខ្លាចនាយដណ្តើមចាន់ទេដឹង?

?????: ????????
Start from the beginning