ប្រហែលជាកន្លះម៉ោងក្រោយមកទើបអុីបូដាច់ចិត្តដាស់ប្រពន្ធព្រោះគេងយូរពេកក៏មិនល្អដែរ!
" ហ៎ា!ប្រពន្ធសម្លាញ់អូនក្រោកបានហើយគេងច្រើនបែបនេះមិនល្អទេតោះក្រោកមកបងនាំទៅងូតទឹក"
"អូនប្រពន្ធសម្លាញ់ងើបមកងូតទឹកសិនមកណា"
"ចាន់អូនគេងយូរៗបែបនេះមិនល្អទេ"
អុីបូដាក់ខ្លួនអង្គុយជិតរាងកាយគេងលង់លក់ស្កប់ស្កល់រោមភ្នែកវែងៗបិទភ្នែកប្រហែលកំពុងលក់ស្រួលដល់ហើយនាយយកម្រាមដៃខាងស្តាំនិងប៉ះច្រមុះស្រួចអង្អែលលេងជាការដាស់ដោយការគ្រឿតខ្នាញ់មួយថ្ងៃៗញៀនដេកញៀនញាំជាងអ្វីទាំងអស់ជួនកាលក៏ខឹងនាយដាច់ក្បាលដាច់កន្ទុយទោះបីជាមិនបានធ្វើអីក៏ដោយសុខៗមកដាស់បែបនេះប្រហែលខឹងទៀតមិនខាន! ទោះបីជានាយខំហៅយ៉ាងណាក៏គ្មានចម្លើយតប
" អូនមិនក្រោកពិតមែនហេស? ចាំមើលបងធ្វើយ៉ាងម៉េចនឹងអូន!"
ផឹប~
"អ៌ា........! "ចាន់បើកភ្នែកក្រឡោតៗដៃស្ទុះអោបករប្តីជាប់សុខៗលែងលើកបីគេចេញពីពូកភ្កាមៗចឹងបើគេតោងករមិនជាប់មិនធ្លាក់ហើយរលូតកូនបាត់ហើយទេ? លើកបីគេធ្វើមើលតែសំឡីហីពីមុននិងឥឡូវខុសគ្នាគេជិតសម្រាលកូនស្អែកខានស្អែកនាយនៅលើកគេរួចទៀត
តាមពិតចាន់ក្រោកពីគេងតាំងពីលឺសម្លេងងូតទឹករបស់ប្តីមកម្ល៉េះគ្រាន់តែគេខ្ជិលក្រោកហើយទោះប្តីនិយាយបែបណាក៏ខ្ជិលខ្វល់ធ្វើជាលឺ!
"ហឹសៗអូនភ័យធ្វើអីបងមិនអោយប្រពន្ធតែមួយគ្រាប់បងធ្លាក់ទេបងសន្យា"
"ប្រពន្ធសម្លាញ់!!! អូនកំពុងខឹងបងហេរ៎ឬដោយសារតែបងរំខានការគេងរបស់អូន?"
"បើបងដឹងខ្លួនហើយសួរធ្វើអីទៀត? ដាក់អូនចុះបានធ្លាក់ដួលផ្កាប់មុខកូនលែងបានកើតឥឡូវហើយ" ចាន់និយាយឡើងទាំងត្រមុតត្រម៉ុយ.អា៌ខឹងប្តីដែរសុខៗមកដាស់គេ
"អូនកុំខឹងបងអីតោះងូតទឹកសិនទៅចាំថ្ងៃយើងទៅដើរលេងតើល្អទេ? "
"ដើរលេងស្អីបង?ពោះអូនឡើងដូចកញ្ជើហើយសូម្បីតែទប់ខ្លួនដើរក្នុងផ្ទះពិបាកចង់ស្លាប់នៅចង់បបួកអូនដើរលេងទៀតចុះបើដើរៗកូនកើតតាមផ្លូវមិនពីបាកហើយទេសបងនេះចេះតែកោតគិតឃើញ" ពេលប្តីដាក់ចុះពេលលឺសម្តីចេញមកចាន់ក្នុងនាមប្រពន្ធរ៉េតស្តីបន្ទោសអោយម៉ាសេតទាំងដែលស្តាប់អុីបូនិយាយមិនទាន់ចប់ផង

?????+?? : ???????????
Start from the beginning