抖阴社区

Episode 2 : ??????????

1.3K 60 2
                                    

ចូលមកដល់ក្នុងក្រុមហ៊ុនភ្លាមក៏បានឃេីញម្ដាយរបស់នាយក្រាស់កំពុងតែឈរជិតនារីម្នាក់ដែលមានសម្រស់ស្រស់ស្អាត គ្មានកន្លែងទាស់កំពុងឈរញញឹមញញែមទៅកាន់អ្នកគ្រប់គ្នា។

«អូ...Tae ឯងអាចទៅហៅកូនប្រុសយេីងឲ្យបន្តិចបានទេ!»ម្ដាយ jk និយាយទៅកាន់នាយតូច

«បាទបានលោកស្រី!»ថារួចនាយតូចក៏ឡេីងទៅជាន់ខាងលេីដេីម្បីហៅនាយក្រាស់

តុតុ~~

«លោកប្រធានលោកស្រីហៅទៅជួប!»នាយតូច និយាយពីខាងក្រៅទៅ អ្នកខាងក្នុងបន្ទាប់ពីលឺហេីយក៏មិននិយាយអ្វីទេ គឺបេីកទ្វារចេញមកតែម្ដងធ្វេីឲ្យមុខរបស់ពួកគេសឹងតែដល់គ្នាទៅហេីយ

«អុះ...នេះបាទផ្លូវ!»នាយក្រាស់មិននិយាយអ្វីក៏ដេីរចុះទៅខាងក្រោមនាយតូចក៏ចុះទៅតាមក្រោយ

+ខាងក្រោម...

«អូ Guhie អូនម៉ោពីពេលណានឹង!»Jungkook គ្រាន់តែចុះមកក្រោមឃេីញមុខម្នាក់ស្រីនេះភ្លាមក៏ញញឹមស្រស់តែម្ដងមិនដូចនៅជាមួយនាយតូចទេ

«គឺអូនទេីបម៉ោថ្ងៃមិញនេះឯងបេីប្រាប់បងធ្វេីមិចនឹង បងភ្ញាក់ផ្អេីលនេាះ!»Guhie និយាយហេីយញញឹមយ៉ាងស្រស់ ធ្វេីឲ្យនាយតូចឆ្ងល់យ៉ាងខ្លាំងថាពីអ្នកគេជាអ្វីនឹងគ្នា

«ម៉ោជុំគ្នាអស់ហេីយមេនទេ!ខ្ញុំមកនេះចង់ប្រកាសថាចាប់ពីថ្ងៃនេះទៅ Guhie មាននាមជាគូដណ្តឹងរបស់កូនប្រុសយេីងហេីយ ចឹងនាងអាចនឹងមកញឹកញាប់សូមស្វាគមន៍នាងផងក្នុងនាមជាអនាគតភរិយាអគ្គនាយកពួកឯង!»mrs.jeon និយាយយ៉ាងលឺទៅកាន់អ្នកគ្រប់គ្នាធ្វេីឲ្យមានអ្នកខ្លះស្ដាយយ៉ាងខ្លាំង តែក៏មានអ្នកខ្លះត្រេកអរនឹងដំណឹងនេះដូចគ្នា ចំណែកឯនាយតូចវិញក៏កំពុងគាំងមិនដឹងថាគួរសប្បាយរឺកេីតទុក្ខ

«ហិហិ...ម៉ាក់មិនត្រូវហៅថាគូរដណ្ដឹងទេគួរតែជាប្រពន្ធវិញទេីបត្រូវ!»Jungkook និយាយទៅកាន់ម៉ាក់គេយ៉ាងច្រើនច្រលេីម

«បងនេះខូចណាស់!»Guhie ទះដៃនាយក្រាស់បែបអៀនៗធ្វេីឲ្យគ្រប់គ្នាប្រកាច់ប្រកិនពេញនឹងអត់តែនាយតូចដែលកំពុងឈរញញឹមដោយស្នាមញញឹមលាក់ការខកចិត្ដ បន្ទាប់ពីប្រកាសរួចរាល់គ្រប់គ្នាក៏នាំគ្នាចូលកន្លែងធ្វេីការរៀងខ្លួនឯង Guhie និង លោកស្រីក៏នាំគ្នាត្រលប់ទៅផ្ទះវិញអស់ទៅ។

??????????????Where stories live. Discover now