+ល្ងាច
Jungkook បានជិះត្រឡប់ទៅផ្ទះវិញជាមួយនិងនាយតូចតាមធម្មតា ប៉ុន្តែក្នុងឡានមានសភាពស្ងប់ស្ងាត់តាំងពីកន្លែងការងាររហូតមកដល់ផ្ទះគឺគ្មានអ្នកណាហេីបមាត់និយាយអីបន្តិចសោះ។
*ក្នុងផ្ទះ...
Tae បានចូលទៅក្នុងមុននាយក្រាស់ហេីយក៏ឃេីញម៉ាក់ប៉ារបស់នាយក្រាស់អង្គុយមេីលទូរទស្សន៍ជាមួយគ្នាយ៉ាងមានក្ដីសុខជាខ្លាំង នាយតូចក៏ដេីរចូលទៅអង្គុយជាមួយគាត់ដែលទៅ។
«ម៉ាក់ប៉ា!លោកយាយលោកតាគាត់ទៅណាបាត់ហេីយ»Tae ងាកមេីលឆ្វេងស្ដាំរកមេីលតយាយតារបស់នាយក្រាស់
«អរ...យាយតាគាត់ថាចង់ទៅនៅផ្ទះរបស់គាត់វិញវាស្ងប់ស្ងាត់ហេីយអាកាសធាតុល្អជាងនៅទីនេះ»Ms.jeon ប្រាប់នាយតូចមួយៗឲ្យស្រួលយល់
«អរចឹងទេអីម៉ាក់»Tae ដឹងបែបនេះហេីយគេក៏អង្គុយស្ងៀមនៅជិតគាត់ទៅ
«ម៉ាក់ប៉ា កូនមកវិញហេីយ»Jungkook ក៏បានដេីរចូលទៅអង្គុយជិតប៉ារបស់គេ (Tae អង្គុយជិតម៉ាក់ Jk អង្គុយជិតប៉ា)
«អោ...ហីមិចបានមកម្នាក់ម្ដងចឹងលោកកូន»Mr.jeon សួរបែបឆ្ងល់ដោយសាររាល់ដងឃេីញកូនគាត់បណ្ដេីរចង្កេះប្រពន្ធមករហូត
«មិនដឹងទេប៉ា»Jungkook ប្ដូរទឹកមុខទៅជាមុាំមួយរំពិច
«នែ៎...ពីរនាក់ឯងមានរឿងអីហា»Ms.jeon
«ខ្ញុំមិនដឹងទេម៉ាក់សុំទៅខាងលេីហេីយ»Jungkook ថារួចក៏ងេីបក្រេសដេីរទៅខាងលេីបាត់
«យី....កូនប្រសារមានរឿងអីមេនទេ»Mr.jeon បែរទីដួរនាយតូចដែលកំពុងម្លឹងទៅកាំជណ្ដេីរនោះ
«អរ...អត់មានអីទេប៉ា!កូនសុំឡេីងទៅលេីហេីយប៉ាម៉ាក់»Tae ឆ្លេីយទៅគាត់ទាំងញញឹមរួចក៏លាពួកគាត់ឡេីងទៅខាងលេីម្នាក់ទៀត
«ពីរនាក់នឹងឈ្លោះគ្នាច្បាស់ណាស់»Ms.jeon
«បេីមិនឈ្លោះទេីបចម្លែក...តោះអូនមេីលទូរទស្សន៍តវិញ»Mr.jeon ក៏បានអង្គុយមេីលទូរទស្សន៍ជាមួយប្រពន្ធគាត់ដូចអម្បាញ់មិញទៅ រឿងពីរនាក់នោះឲ្យដោះស្រាយខ្លួនឯងចុះគាត់មិនលូកដៃទេ

YOU ARE READING
??????????????
Action???????????????????????????????????????????????????????????? ???????????????????????????????????????????????????????????????? ???????????? Kim taehyung × jeon jungkook