抖阴社区

Episode 43 : ?????????????

543 30 1
                                    

   បន្ទាប់ពី yungwon បានឡេីងទៅខាងលេីបាត់នាយក្រាស់ក៏បានដេីរឡេីងទៅរកបន្ទប់នាយវិញម្ដងដោយទុកឲ្យអ្នកខ្លះនៅអង្គុយមេីលតែម្នាក់ឯង។

+បន្ទប់

   មកដល់បន្ទប់ភ្លាមនាយក៏បានយកកាបូបធ្វេីការនិងអាវក្រៅយកទៅដាក់លេីតុយ៉ាងមានរបៀប បន្ទាប់មកក៏បានដោះឡាវអាវរហូតទាល់តែអស់រួចក៏បោះចូលទៅក្នុងកន្ត្រកខោអាវហេីយដេីរចូលទៅបន្ទប់ទឹកដេីម្បីលាងសម្អាតកាយ។

ពេលដែលបានងូតទឹករួចរាល់ហេីយនាយក្រាស់ក៏ស្លៀកកន្សែងបិទបាំងផ្នែកខាងក្រោមរួចដេីរទៅអង្គុយធ្វេីការងាររបស់នាយបន្ត

+ខាងក្រោម...

ចំណាយពេលជាង 1 ម៉ោងនាយតូចក៏បានមេីលចប់សព្វគ្រប់ទេីបឡេីងមកខាងលេីដេីម្បីចូលបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់ តែគ្រាន់តែបេីកទ្វារភ្លាមធ្វេីឲ្យគេភ្លឹកតែម្ដង...

«មេីលចុះៗ...សាច់ដុំ...សុិចផេកឡេីង8កង់...មុខក៏សង្ហារ...ហេីយអានោះក៏...អេ!អែងគិតអីអាថេយ៍យ៉ាប់មែន»Tae សម្លឹងមេីលទៅអ្នកដែលកំពុងផ្អែកក្បាលទៅលេីក្បាលគ្រែនោះទាំងស្រមេីស្រមៃដល់ឋានព្រះចន្ទ

«អុះ...អូនព្រមឡេីងមកហេីយមែនទេហ៎ក!»Jungkook ក្រលេកភ្នែកទៅឃេីញនាយយតូចភ្លាមក៏បានបិទកុំព្យូទ័រចោលភ្លាមៗហេីយបែរមកញញឹមចុងមាត់ទៅកាន់នាយតូច

«ហិហិ...បាទ!ចឹងអូនទៅងូតទឹកហេីយ...អាយ ស្អុះមែនទែនហិហិ...»Tae ធ្វេីជាពត់ពែនខ្លួនហេីយក៏រហ័សរត់ចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿនព្រេាះថាពេលនេះគេដឹងថានាយកំពុងគិតអីមកលេីគេច្បាស់ណាស់

«ហឹស...គិតថារួចផុតមែនទេកូនស្វា»Jungkook ប្រេីចុងកន្ទុយភ្នែកសម្លឹងទៅកាន់មាត់ទ្វារបន្ទប់ទឹកទាំងលាក់គំនួច ហេីយក៏ដេីរទៅគេងលេីពូកវិញដោយឆ្លៀតដោះកន្សែងចេញសល់តែខ្លួនទទេរួចជាការស្រាច់

   Tae បានចាកគន្លឹះទ្វារយ៉ាងជាប់ទេីបប្រលែងដង្ហេីមចេញមកខាងក្រៅយ៉ាងធូរចិត្ដជាខ្លាំង ទេីបដេីរទៅរកកញ្ចក់ក្នុងបន្ទប់ទឹកដេីម្បីឆ្លុះមេីលសម្រស់ខ្លួនឯង

??????????????Where stories live. Discover now