抖阴社区

Episode 30 : ?????????????????????

594 29 0
                                    

   Taekook បានបណ្ដេីរគ្នាទៅអង្គុយលេីសាឡុងទល់មុខរាយចំណាស់ទាំងបួនដេីម្បីរងចាំមេធិវីយកក្រដាស់ចុះអេតាសុីវិលមកជូន ឆ្លៀតពេលនោះដែលលោកតាលោកយាយក៏បានសួរនាំចៅប្រសារពីនេះពីនោះ។

«យាយស្ដាយណាស់មិនបានមកចូលរួមក្នុងថ្ងៃមង្គលរបស់ចៅទាំងពីរ»លោកយាយចន បង្ហាញការសោកស្ដាយជាខ្លាំងដែលថ្ងៃពិសេសរបស់ចៅទាំងបែរជាជាប់រវល់ទៅវិញ

«មិនអីទេលោកយាយ...ដោយសារតែមានការបន្ទាន់ទេីបលោកយាយខកខានបែបនេះ»Jungkook

«ហឹម...មិនអីក៏មិនអី!តែថាចៅប្រសារយាយមុខគួរឲ្យស្រឡាញ់ម្លេះ»លោកយាយចន មេីលទៅទម្រង់មុខរបស់នាយតូចឥតព្រិច មេីលចុះមុខបោងតិចៗ ច្រមុះស្រួចមានខ្ទង់ បបូរមាត់ពណ៍សុីជម្ពូរ ភ្នែកបេីកធំៗគួរឲ្យស្រឡាញ់ជាខ្លាំង

«អរគុណលោកយាយ»Tae តបទៅគាត់ទាំងអៀនៗមិសរសេីរចំៗបែបនេះអ្នកណាមិនអៀនទៅ

«ម៉ាក់ហ៎...សរសេីរកូនប្រសារខ្ញុំច្រេីនពេកមេីលគ្នាឡេីងក្រហមមុខអស់ហេីយ»Ms.jeon

«ហាហា...ចឹងក៏បានអូនោះមេធាវីមកហេីយ»លោកយាយចន បែរសម្លឹងទៅក្រៅក៏ឃេីញថាមានបុរសម្នាក់ដេីរចូលមកជាមួយនឹងក្រដាសអ្វីមកផងដែរ

«សុំទោសផងអ្នកទាំងអស់គ្នាដែលឲ្យរងចាំយូរ»មេធាវី រហ័សចូលមកអោនក្បាលសុំទោសទៅកាន់ពួកគេយ៉ាងលឿន

«មិនអីទេលោកមេធាវី អញ្ជេីញអង្គុយមក»Mr.jeon

«បាទ»មេធាវី បានចូលអង្គុយលេីសាឡុងឲ្យបានស្រួលបួលមុននឹងទាញយកក្រដាសមួយដែលជាក្រដាសបញ្ជាក់ពីការរៀបអាពាហ៍ពិពាហ៍

«សូមឲ្យអ្នកទាំងពីរមកទីនេះដេីម្បីសុីញ៉េបាទ»មេធាវី ប្រាប់ទៅកាន់នាយតូចនិងនាយក្រាស់ដែលអង្គុយស្ងៀមនោះឲ្យឡេីងមកសុីញ៉េក្នុងក្រដាស

«បាទ/បាទ»Taekook បានងេីបទៅជិតមេធាវីដេីម្បីយកក្រដាសនោះមកសុីញ៉េ ប៉ុន្តែមុនសុីញ៉េលោកមេធាវីក៏បានប្រាប់ពីរឿងមួយចំនួនដែលត្រូវដឹងផងដែរ

«ចង់ប្រាប់ទៅកាន់គូស្វារមីថ្មីថ្មោងទាំងពីរថា ក្រដាសអេតាសុីវិលមួយនេះពិតជាសំខាន់បំផុតក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ! បេីសិនជាលក្ខខណ្ឌភាគីខាងប្ដីលួចមានទំនាក់ទំនងជាមួយនឹងនរណាម្នាក់ ភាគីខាងប្រពន្ធអាចមានសិទ្ធិផ្ដឹងទៅកាន់ជនទីបីនោះបានគ្រប់ពេល»មេធាវី និយាយប្រាប់គ្រប់យ៉ាងដែលសំខាន់ទាក់ទងនឹងក្រដាស់អេតាសុីវិលនោះប្រាប់ទៅពួកគេយ៉ាងក្បោះក្បាយ

??????????????Where stories live. Discover now