+បន្ទប់ទឹក
នាយតូចបានចូលមកសម្អាតបន្ទប់ទឹករបស់គេតាមធម្មតាតែក៏មានបុគ្គលិកពីរបីនាក់ចូលមកលាងដៃរួចក៏ឆ្លៀតពេបជ្រាយឲ្យគេយ៉ាងលឺៗ
«ហឹមអាណិតអ្នកខ្លះណាស់ខំតាមលោកប្រធានត្រុកៗដូចឆ្កែប៉ុន្តែនៅតែគេមិនយកភ្នែកមេីល!»Girl 1
«មេននឹងឯង!មេីលគូដណ្ដឹងលោកប្រធានផងទាំងស្អាត ទាំងថ្លៃថ្នូរថែមទាំងមានពូជពង្សល្អទៀតមិនដូចអ្នកខ្លះទេ ហាហា ប្រុសមិនប្រុសស្រីមិនស្រីគួរឲ្យអាណិត...!»បន្ទាប់ពីពួកគេមកចម្អករួចគេក៏នាំគ្នាចេញទៅវិញបាត់ នាយតូចក៏មានអារម្មណ៍ថារអៀសខ្លួនដូចគ្នា
«មេនហេីយគេនៅខ្ពស់ណាស់ ទោះគេគ្មានម្នាក់ស្រីនេាះក៏គេមិនមកបេីកភ្នែកមេីលមនុស្សដូចជាខ្ញុំដែលហិហិ...ឯងស្រមៃជ្រុលហេីយអាថេហ៍អេីយ!»Tae ថារួចក៏ញញឹមចម្អកខ្លួនឯងរួចក៏បន្តការងាររបស់គេវិញ
+រឿងរ៉ាវរបស់ tae and joungkook
នាយក្រាស់គឺជាប្រុសស្អាតប្រចាំសាលាមានស្រីៗជាច្រេីនតាមចោមរោមស្រឡាញ់ប៉ុន្តែគេមិនដែលយកភ្នែកមេីលទេ គេជាសិស្សដែលពូកែជាងគេក្នុងថ្នាក់ ថែមទាំងគេកូនអ្នកមានជាងគេក្នុងសាលាទៀតផង បែបនេះហេីយទេីបគ្រប់គ្នាចាប់ផ្ដេីមងប់ងល់នឹងគេជាខ្លាំង។
ថ្ងៃមួយនាយតូចបានទៅនិយាយរកនាយក្រាស់មុនដោយហេតុចង់រាប់អានគេណាមួយក៏ចាប់អារម្មណ៍គេបន្តិចផងដែល។តាំងពីនាយក្រាស់ចាប់ផ្ដេីមរាប់អានគេមក នាយតូចក៏កាន់តែបង្កេីតភាពស្និតស្នាលជាមួយនាយពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែថ្ងៃមួយនាយតូចក៏បានសម្រេចចិត្ដសារភាពទៅកាន់នាយ តែចម្លេីយដែលទទួលបានវាធ្វេីឲ្យគេចងចាំមិនងាយភ្លេចនេះទេគឺនាយនិយាយថា «យេីងរាប់អានឯងជាមិត្ដ មិនបានគិតលេីសពីនេះទេ ហេីយយេីងស្រឡាញ់មនុស្សស្រីមិនមេនមនុស្សប្រុសដូចឯងនេាះទេ បេីឯងនៅតែបែបនេះកុំរាប់អានគ្នាអី!»ចាប់ពីថ្ងៃនេាះមកនាយក្រាស់មិនដែលនិយាយជាមួយនាយតូចទៀតទេ នាយទុកឲ្យគេនៅម្នាក់ឯងទៀតហេីយ នាយធ្វេីឲ្យគេរស់នៅឯការម្ដងទៀតហេីយ បេីមិនស្រឡាញ់ក៏សុំត្រឹមកុំឲ្យគេឈប់រាប់អានគេបែបនេះអី។
ពេលមួយនាយតូចបានរកការងារធ្វេីព្រេាះគេត្រូវបង់លុយសាលានិងលុយចាយវាយប្រចាំថ្ងៃរបស់ប្អូនគេផងដែរចៃដន្យគេក៏បានដាក់ចំក្រុមហ៊ុនរបស់ប៉ានាយ លោកចនអ្នកស្រីចនស្រឡាញ់និងចូលចិត្ដនាយតូចណាស់ទេាះគេជាក្មេងកំព្រាក៏ដោយ ប៉ុន្តែនាយក្រាស់គឺអត់ទេ គេពិតជាធុញទ្រាន់នឹងជួបមុខនាយតូចខ្លាំងណាស់ ព្រេាះនាយតូចតែងតែនិយាយច្រេីនជាមួយនាយ ពេលខ្លះក៏នាំរឿងមកឲ្យនាយទៀតទេីបធ្វេីឲ្យនាយកាន់តែមិនចូលចិត្ដក្មេងរំខានម្នាក់នេះរហូតមកដល់ពេលនេះ។

YOU ARE READING
??????????????
Action???????????????????????????????????????????????????????????? ???????????????????????????????????????????????????????????????? ???????????? Kim taehyung × jeon jungkook
Episode 2 : ??????????
Start from the beginning