[ In chat]
«សួស្ដីអ្នកនាង ម៉ាលី ។ តើថ្ងៃមិញអ្នកនាងនិងមីរ៉េ មានណាត់និងគ្នាឬ?» Director
«ចាស អត់ទេ ។ខ្ញុំឡើងមកកោះJeju ដើម្បីចូលរួមកម្មវិធីតាំងពីម្សិលមិញ។ តើមានអ្វីមែនទេ?» ម៉ាលី
មិនប៉ុន្មាននាទីសម្លេងឆ្លើយតបសារក៏លោតមកសារជាថ្មីទើបម៉ាលីរហ័សដាក់silent ព្រោះខ្លាចរំខានអ្នកអង្គុយក្នុងឡានជាមួយ។
« ពិតមែនឬ? កាលពីថ្ងៃមិញកំពុងតែថតphoto shoot សុខៗ មីរ៉េក៏សុំចេញទៅមុនម៉ោងទាំងមិនទាន់ថតចប់Set ហើយនិយាយថាមានការណាត់សំខាន់។ ចៃដន្យខ្ញុំត្រូវចុះទៅយកអាហារដែរកម្មង់នៅច្រកខាងក្រោយក្រុមហ៊ុន ខ្ញុំក៏ចុះក្រោយមីរ៉េបន្តិច ។ ទើបបានឃើញមីរ៉េឡើងឡានជាមួយនិងលោកប៊ុមស៊ុក ។ ខ្ញុំគ្រាន់តែចង់សួរបញ្ជាក់ព្រោះជាធម្មតា អ្នកនាងម៉ាលីមិនធ្វើការណាត់រំខានដល់ម៉ោងការងាររបស់មីរ៉េឡើយ។ » Director
ទម្រាំអានសារនេះចប់ ម៉ាលីស្រាប់តែមានអារម្មណ៍មិនល្អនៅក្នុងខ្លួន ។ ហេតុអីមីរ៉េត្រូវទៅជាមួយប៊ុមស៊ុក? ឬមួយក៏ប៊ុមស៊ុកពឹងពាក់អោយមីរ៉េជួយរឿងអ្វី បើគិតទៅដល់ប្រអប់គ្រឿងអលង្ការដែរនាងបានឃើញ តិចមិត្តនិងសង្សាររបស់ខ្លួនលួចរៀបគម្រោងSurprise ពេលនាងមិននៅទៅ?
«នោះពិតជាមិនមែនខ្ញុំជាអ្នកណាត់ទេ គឺខ្ញុំរវល់ណាស់។ ប៉ុន្តែពួកគេទាំងពីរប្រហែលជាមានការនិងគ្នាហើយ ...» ម៉ាលី
«បាទ .. ជ្រុលជានិយាយដល់រឿងមីរ៉េទៅហើយ គឺថារឿងដែរមីរ៉េសម្ដែងជាតួរឯកនិងត្រូវចាក់បញ្ចាំងនៅខែក្រោយហើយ ... នោះពិតជាលំបាកណាស់ទម្រាំខ្ញុំសម្របសម្រួលអោយនាងបានឡើងជាតួរឯកលឿនយ៉ាងនេះ ប៉ុន្តែថ្ងៃនេះបែរជាមានព័ត៍មានធ្វើអោយកក្រើកអ្នកគាំទ្រ ខ្ញុំគិតថាវាអាចនិងកាន់តែបន្ថែមបន្ទុក ហើយប៉ះពាល់ដល់ការចេញរឿងនៅខែក្រោយ» Director
«រឿង ជួយមីរ៉េក្នុងវិស័យសិល្បៈខ្ញុំពិតជាអរគុណលោកណាស់ ។ ប៉ុន្តែថាតើមានព័ត៍មានអ្វីកើតឡើងទៅ ? » ម៉ាលី
«អ្នកនាងមិនដឹងទេឬ?» Director
Send link ~~~~ឃើញដូច្នេះរាងស្ដើងក៏រហ័សចុចចូលមើលទៅលីងដែរអ្នកម្ខាងទៀតផ្ញើរអោយ។ នេះនាងរវល់តែមួយថ្ងៃសោះ អាចតាមគេមិនទាន់ដល់ថ្នាក់នេះឬ?
អ្វីដែលនាងឃើញមុនគេប្រាកដជាអ្វីដែរអ្នកកាសែតបានសរសេរអំពីទំនាក់ទំនងស្នេហាលាក់បាំងរបស់មីរ៉េនិងជនមិនស្គាល់មុខហើយ ។នាងបន្តរអូសចុះទៅខាងក្រោមហើយទីបំផុតក៏បានឃើញរូបដែលមិត្តរបស់ខ្លួនផុសនៅលើStory ដែលត្រូវបានគេscreenshort ជាប់ព្រោះពេលនេះនាងបានលុបបាត់ទៅហើយ។
បាច់ផ្កានោះមិនចម្លែកទេ តែអ្វីដែលចម្លែកគឺប្រអប់គ្រឿងអលង្ការដែរនាងគ្រាន់តែឃើញភ្លាមក៏នឹកឃើញភ្លាមថានាងធ្លាប់បានឃើញប្រអប់តែមួយដែរ មានទំហំដូចគ្នាបេះបិទនៅក្នុងបន្ទប់សង្សាររបស់នាង។ វាអាចជាភាពចៃដន្យក៏ថាបាន .... តែនាងក៏សួរខ្លួនឯងម្ដងទៀត ថាតើវាអាចជាភាពចៃដន្យទេ ? ប្រសិនបើថ្ងៃមិញប៊ុមស៊ុកនិងមីរ៉េចេញទៅជួបគ្នា ហើយប្រអប់ដែលនាងកំពុងគិតមិនមែនសម្រាប់នាងតែបែរជានៅក្នុងរូបមួយប៉ុសនេះ តើរឿងនិងប្រែទៅជាយ៉ាងណា? គិតរួចម៉ាលីក៏រហ័សចុចទូរស័ព្ទខលទៅរកមិត្តប្រុសរបស់ខ្លួនដែរពេលនេះហើយនៅមិនទាន់ចូលមើលសាររបស់នាងនៅឡើយ។

YOU ARE READING
???????????????????????????????7 .
Fanfiction?????????????????????????????? ? ???????????????????????????????????????? ????????????????????????????????????????????? ????????????????? ??????????????????????????????????????????????????? ???????????????????????????????????????????????????????????...
?????5?
Start from the beginning