ទោះបីជាគ្រប់យ៉ាងបានផ្លាស់ប្ដូរទៅដូចដែរម៉ាលីបានគ្រោងទុកក៏ពិតមែន ប៉ុន្តែនៅតែមានរឿងខ្លះដែរនាងមិនយល់នៅឡើយ ។ ហាក់បីដូចជាគ្រប់យ៉ាងរលូនពេក សូម្បីរឿងជនបង្ករដែរសុខៗចូលមកសារភាព ចំពេលនាងរៀបធ្វើសន្និសិតកាសែតល្មម ។ នៅរឿងព័ត៌មានកាលពីព្រឹកមិញ ដែរបាត់អស់ព័ត៌មាននិយាយមិនល្អពីនាង ដូចជាត្រូវបានគេលុបដំណើរគ្នា នាងរកសូម្បីតែមួយក៏គ្មានដែរ ឯរឿងគរណីដែរចេញមកបង្ហោះពីរឿងមីរ៉េ និងរូបរបស់មីរ៉េ និងប៊ុមស៊ុកយកមកអោយអ្នកដែរមិនជឿបានឃើញទៀត ។ តើជាស្នាដៃនរណា៎ទៅ? ឬគ្រាន់តែជាការចៃដន្យទេ?
« អគ្គនាយក មានភ្ញៀវសំខាន់រងចាំនៅការិយាល័យ» លេខា
«នរណា៎? ក្រែងថ្ងៃនេះខ្ញុំមិនទទួលណាត់ជួបនិងប្រជុំទេ?» ម៉ាលី
« គឺខ្ញុំឃើញថាជាភ្ញៀវសំខាន់ពិតមែន អគ្គនាយកអាចឡើងទៅមើលសិនក៏បាន » លេខា
«អ្ហឹម ថ្ងៃត្រង់ហើយ ឯងទៅរកបាយទឹកហើយសម្រាកចុះ ថ្ងៃនេះខ្ញុំប្រហែលមិនធ្វើការបន្តរទេ ចាំខ្ញុំជិះឡានទៅផ្ទះវិញដោយខ្លួនឯង ។ ប៉ុន្តែមុននឹងទៅ ចាត់ចែងអ្នកកាសែតទាំងនេះផង នរណា៎ឃ្លានក៏នាំគេទៅ restaurant ក្នុងក្រុមហ៊ុនរបស់យើងទៅ» ម៉ាលី
«ចាស៎ អគ្គនាយក ។ »លេខា
សម្រេចគ្នារួចម៉ាលីក៏ដើរសម្ដៅទៅរកជណ្ដើរយន្តប្រអប់ ដើម្បីឡើងទៅជាន់ការិយាល័យរបស់ខ្លួន ។ ស្មាលនេះហើយ មិនគួរណា៎មានអ្នកមករកនាងនៅថ្ងៃនេះទេ ណា៎បុគ្គលិកក៏ចេញទៅរកអាហារថ្ងៃត្រង់អស់ ក្រុមហ៊ុនមិនសូវមានមនុស្សផង មានតែសម្លេងព័ត៌មានដែរចាក់ផ្សាយពីបទសម្ភាសរបស់នាង ចេញពីទូរសទស្សន៍នីមួយៗនៅតាមផ្នែកនីមួយៗនៅក្នុងក្រុមហ៊ុនរបស់នាង ។ មកដល់មុខការិយាល័យ ម៉ាលីមិនរងចាំយូរក៏រហ័សបើកទ្វារចូលទៅ ។
រាងក្រាស់ខ្ពស់ស្រឡះ ដែលកំពុងឈរមើលទេសភាពធ្វើមិនដឹងក្នុងការិយាល័យក៏បង្ហាញឡើងនៅចំពោះមុខរបស់នាង ។ គ្រាន់តែឮសម្លេងបើកទ្វារភ្លាមគេក៏ងាកមកឥតរងចាំយូរ ហើយក្រសែភ្នែកទាំងពីរគូរក៏ប្រទាក់គ្នា ស្របពេលម្ខាងជាខ្សែរភ្នែកភ្ញាក់ផ្អើលមិនបានរំពឹងទុក ឯម្ខាងទៀតជាខ្សែរភ្នែកដែលរងចាំនាងមកយូរណាស់ទៅហើយ។

YOU ARE READING
???????????????????????????????7 .
Fanfiction?????????????????????????????? ? ???????????????????????????????????????? ????????????????????????????????????????????? ????????????????? ??????????????????????????????????????????????????? ???????????????????????????????????????????????????????????...