抖阴社区

?????19?

346 28 3
                                    

   [ថ្ងៃទី1]

  ថ្ងៃនេះជុងហ្គុកបានឡើងយន្តហោះទៅឡុងដុងបាត់ទៅហើយ ចំណែកឯម៉ាលីក៏នៅចាត់ចែងការងាររបស់នាងបន្តរ ដោយសម្រេចមកថានាងត្រូវខាតប្រាក់ថ្លៃសងជម្ងឺចិត្តរបស់ភ្ញៀវហើយ នៅមានឡានដែលមានតម្លៃរាប់សែន ដែលមិនអាចដាក់លក់វិញបានទៀត នេះជាការខូចខាតខាងទ្រព្បសម្បត្តិទេ ចំណែកឯកេរ្តិ៍ឈ្មោះវិញត្រូវបានព័ត៌មានស្រាប់តែមកចុះផ្សាយថាក្រុមហ៊ុន Wang groups បន្លំដាក់ទំនិញឥតគុណភាពអោយទៅអតិថិជន ធ្វើអោយភ្ញៀវដែលរៀបនឹងមកចុះកិច្ចសន្យារបែរជារំសាយចោលអស់ប៉ុន្មាននាក់ទៅហើយ ត្រឹមរយៈពេលតែមួយថ្ងៃសោះ ថ្ងៃនេះម៉ាលីឡើងក្រពុលមុខហើយ មិនសមខ្លួនត្រូវគេធ្វើបាបបែបនេះទេ ។

Mali office ~~~~

« សួស្ដី ខ្ញុំជានាយកប្រតិបត្តិពី Wang groupe តើលោកអាចជួយឆែកកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវពីសេអ៊ូលទៅកាន់ប៊ូសានអោយខ្ញុំបានទេ? សំណុំឯកសារខ្ញុំបានផ្ញើរទៅប៉ុស្តិ៍ប៉ូលីសហើយ  ប្រសិនបើឡានដឹកទំនិញរបស់ខ្ញុំឈប់នៅកន្លែងណា៎មួយយូរម៉ោងគួរអោយសង្ស័យសូមលោកចាត់ការរឿងនេះតាមផ្លូវច្បាប់ទៅចុះ » ម៉ាលី 

«បាទ អ្នកនាងម៉ាលី ពួកយើងនឹងចាត់ចែងជូន។ ប៉ុន្តែដោយសាកាមេរ៉ាសុវត្ថិភាពពីសេអ៊ូលទៅប៊ូសាន មានមិនច្រើនកន្លែងទេយើងត្រូវសុំផ្ទះប្រជាជនដែលមានកាមេរ៉ាមើលបន្ថែមអោយគ្រប់ជ្រុងជ្រោយ ហើយវាអាចប្រើរយៈពេល2ទៅ3ថ្ងៃដែរ តើអ្នកនាងចាំបានទេ? »ប៉ូលីស

«ប៉ុន្មានថ្ងៃក៏ខ្ញុំអាចរងចាំបានដៃរ ពិតជាអរគុណលោកណាស់ដែលបានជួយ»  ម៉ាលី

«បាទ នេះជាភារកិច្ចរបស់ពួកយើងស្រាប់ទៅហើយ។ បានដំណឹងពេលណា៎ពួកយើងនឹងទាក់ទងទៅភ្លាម» និយាយជាមួយនាងរួចប៉ូលីសក៏រហ័សចាត់ចែងការងារអោយម៉ាលីភ្លាមៗមិនរងចាំយូរ ។

តុក តុក តុក.

«ឆាប់ចូលមក» ម៉ាលី

« អ្នកនាងវ៉ាង នេះជាក្រដាសសុំលាឈប់ពីការងាររបស់ខ្ញុំ» បុគ្គលិកដែលដឹកឡានទៅថ្ងៃនោះស្រាប់តែចូលមកជាមួយស្រោមសំបុត្រមួយនេះ ធ្វើអោយម៉ាលី ត្រូវរហ័សដកភ្នែកពីឯកសារដែលខ្លួនទើបនឹងរៀបមើល ទៅរកគេវិញភ្លាមៗ។

???????????????????????????????7 .Where stories live. Discover now