抖阴社区

?????23

195 24 1
                                    

    បន្ទាប់ពីជូនម៉ាលីទៅផ្ទះរួចរាល់ ហើយកូនចៅរបស់គេបានមកយកគេរួច ។ ជុងហ្គុកមិនបានត្រឡប់ទៅក្លឹបវិញទេ គឺគេតម្រង់ទៅរកខនដូរវិញដើម្បីសម្រាកតែម្ដង ព្រោះថ្ងៃស្អែកមានរឿងសំខាន់ត្រូវធ្វើបន្តរទៀត ។

  រីងងង រីងងងង រីងងង

     ទូរស័ព្ទនៅលើតុក្បាលគ្រែរបស់ជុងហ្គុកបន្លឺរឡើងពេលលេខនៅលើអេក្រង់ បង្ហាញថាជាលេខរបស់ជីមីន ចំណែកឯម្ចាស់ទូរស័ព្ទក៏ទើបតែចេញពីបន្ទប់ទឹកមករហ័សចុចទទួល ព្រោះគេទើបតែនឹកឃើញថាគេចេញមកមិនបានប្រាប់ជីមីនឡើយ។

«ឯងនៅឯណាជុងហ្គុក បាត់ទៅរាប់ម៉ោង?» ជីមីន មិនទុកអោយអ្នកខាងនេះនិយាយទាន់ ក៏រហ័សរអ៊ូដាក់ភ្លាម ។

«ខ្ញុំជួបម៉ាលី ហើយក៏ជូននាងទៅផ្ទះ។ ប្រញ៉ាប់ពេកភ្លេចប្រាប់ហ្យុងបាត់ទៅ» ជុងហ្គុក

«ជួបម៉ាលី? ហើយនាងមិនជិះអីមកឬ ទើបឯងជូនទៅវិញ?» ជីមីន

«រឿងនេះមិនសំខាន់ទេ ដែលសំខាន់គឺរឿងការងារដែលទើបនឹងនិយាយគ្នានោះ។ ខ្ញុំថាបើវានៅតែបន្តរ ឆ្កឹះឆ្កៀលបញ្ហានៅក្នុងក្លឹបបង យើងកម្ទេចប្រព័ន្ធ software របស់ក្រុមហ៊ុនវាចោលតែម្ដងទៅ ។ ទុកនាំតែរំខានធ្វើអីទៅ?» ជុងហ្គុក

«ឯងក៏ដឹងថា យើងមិនចង់បង្កើតសត្រូវបន្ថែមទេ ។ រឿងណា៎រំលងបានក៏រំលង ។ យើងប្រាប់ឯងព្រោះតែចង់ដោះស្រាយបញ្ហានៅក្លឹប  មិនមែនដោះស្រាយបញ្ហាជាមួយពួកវាទេ» ជីមីន

«ហ្យុងនឹងមិនចិត្តស្ងប់បែបនេះរហូតទេ ។ តែវាបានដៃ រឿងនឹងកាន់តែធំហើយ ។ ខ្ញុំថាយល់ល្អកម្ចាត់ពីតូចទៅល្អជាង ។ បញ្ហាក្លឹបរបស់ហ្យុងខ្ញុំនឹងជួយចាត់ការ ឯបញ្ហារបស់អ្នកបង្ករក៏ខ្ញុំនឹងចាត់ការដូចគ្នា។ » ជុងហ្គុក

«ស្រេចតែចិត្តរបស់ឯងទេអញ្ចឹង ។ តែប្រយ័ត្នខ្លួន ផង ... ពួកយើងប្រឡូករឿងបែបនេះមកយូរជាងគេហើយគ្មាននរណា៎ដែលថាកម្ចាត់មិនបានទេ តែឯងក៏ឃើញថាគ្រប់គ្នាបន្ធូរដៃ និងមិនឆេវឆាវតាំងពីមានប្រពន្ធកូនមក ក៏ព្រោះតែសុវត្ថិភាពរបស់ពួកគេដែរ។ បើកម្ចាត់ត្រូវកម្ចាត់អោយបានមុនពួកវាដឹងខ្លួន ហើយត្រូវកម្ចាត់ទាំងឬសទាំងគល់ ។ » ជីមីន

You've reached the end of published parts.

? Last updated: May 05 ?

Add this story to your Library to get notified about new parts!

???????????????????????????????7 .Where stories live. Discover now