抖阴社区

?????16?

430 31 4
                                    

    ក្រោយពីទុកពេលអោយម៉ាលីបានសម្រួលអារម្មណ៍រួច ទីបំផុតពួកគេក៏សម្រេចចិត្តត្រឡប់មកទីក្រុងវិញ ។ ជុងហ្គុកបានទាក់ទងអោយជាង ទៅយកឡានរបស់ម៉ាលីពីទៅកន្លែងនោះទៅធ្វើហើយ នៅឡើយតែម្ចាស់ឡានតែប៉ុណ្ណោះដែលគេមិនដឹងថាគួរនាំនាងទៅណា៎ ។ ទើបគេសម្រេចបើកឡានទៅឈប់នៅមុខទន្លេហាន កន្លែងដែលមិនសូវមានមនុស្សដើរទៅមកច្រើន ព្រោះនេះជាពេលថ្ងៃត្រង់ទៅហើយ។

ងឺតតត~~~

សម្លេងឡានចាប់ហ្រ្វាំងបានបញ្ជាក់ថា ពួកគេបានមកដល់គោលដៅហើយ។ តែមិនទាន់មាននរណាម្នាក់គិតនឹងចាប់ផ្ដើមការសន្ទនានៅពេលនេះឡើយ។ កែវភ្នែករបស់ម៉ាលី ចាប់ភ្លឹកទៅលើផ្ទៃទឹកល្វឹងល្វើយ តែក្នុងចិត្តក៏នឹកគិតរអៀសខ្លួនដែរនាងបានយំដាក់ជុងហ្គុកខ្លាំងៗមុននេះ ថែមទាំងរំខានគេអោយមកចោលការងារទៀត ។

«អឺ.... ខ្ញុំសុំទោស ...លោកប្រហែលមកចោលការងារហើយ» ម៉ាលី

«រឿងការងាររបស់ខ្ញុំមិនសំខាន់ទេ តែរឿងដែរសំខាន់គឺមានរឿងអ្វីកើតឡើង? ដឹងទេថាខ្ញុំភ័យស្ទើរស្លាប់ទៅហើយពេលឮអ្នកនាងខលមកទាំងបែបនេះ» ជុងហ្គុកឆ្លើយតបយ៉ាងរហ័ស ហាក់ពាក្យទាំងនេះគេបានត្រៀមនឹងខ្ជាក់វាចេញមករួចជាស្រេចទៅហើយ តែទោះពាក្យរបស់គេស្ដាប់មើលទៅចង់បានចម្លើយពីនាងយ៉ាងណា៎ក៏សម្លេងរបស់គេ នៅតែរាបស្មើរស្រទន់មិនហ៊ានតម្លើងសម្លេងដាក់នាងដែរ។

«គឺ .....########»

     ម៉ាលីក៏សម្រេចចិត្តនិយាយប្រាប់រឿងរ៉ាវកាលពីព្រឹកមិញគ្រប់ហេតុការណ៍ទៅកាន់គេមិនអោយចន្លោះត្រង់ណា៎ឡើយ ។ ធ្វើអោយទឹកមុខអ្នកដែលអង្គុយស្ដាប់ចាប់កាន់តែយ៉ាប់លើសដើមមួយរំពេច។ នាងដឹងថានាងមិនគួរប្រាប់រឿងក្រុមហ៊ុន និងរឿងផ្ទាល់ខ្លួនទៅកាន់គេទេ ។ តែស្របពេលគេជាមនុស្សម្នាក់ដែលនាងជ្រើសរើសរកជំនួយទៅហើយ គេក៏មានសិទ្ធគ្រប់គ្រាន់ក្នុងការដឹងឮពីហេតុផលដែលនាំអោយនាងទៅរកគេដែរ។

« រឿងកើតឡើងបន្តរបន្ទាប់បែបនេះ អ្នកនាងប្រាកដជាស្រ្តេសណាស់ហើយ។ ខ្ញុំថាយើងគួរតែធ្វើអ្វីម្យ៉ាងទៅ »ជុងហ្គុក

???????????????????????????????7 .Where stories live. Discover now