抖阴社区

                                    

[ ទឺតតតត ទឺតតតតត ]

«មិនទទួលទេ» ម៉ាលី រអ៊ូម្នាក់ឯងតិចៗ តែក៏អត់មិនបានធ្វើអោយអ្នកអង្គុយក្បែរដែលមើលស្ថានភាពនាងមករហូតអត់មិនបាននិងសួរឡើង។

«មានរឿងអ្វីមែនទេ?» ជុងហ្គុក

« គឺមិនអីទេ ខ្ញុំគ្រាន់តែទាក់ទងបងប៊ុមស៊ុកមិនបាន » ម៉ាលី

« គេប្រហែលជារវល់ទេដឹង » ជុងហ្គុកធ្វើជានិយាយតែតាមពិតពេលដែលកំពុងអង្គុយរងចាំនាងមុននេះគេក៏បានឃើញពីព័ត៍មានដូចគ្នា ។ គេមានកូនចៅតាមដាន ប៊ុមស៊ុកតាំងពីពេលគេចង់ដឹងពីទំនាក់ទំនងនាងមកម្ល៉េះ ហើយសាកទាយទៅមើលថាតើគេបានដឹងអ្វីខ្លះនៅថ្ងៃនេះ? ស្របពេលម៉ាលីកំពុងមិនដឹងអ្វីសោះ។ តែគេគ្មានសិទ្ធទៅចេះដឹងឬញួសញុងរឿងដែលមិនមែនជារឿងរបស់គេឡើយ ប្រសិនបើនាងចង់បានជំនួយពីគេរឿងអ្វីគេនិងជួយ ជួយទោះបីជាគេមិនទាន់ស្គាល់នាងច្បាស់ដល់កម្រិតណាក៏ដោយ។ នេះគ្រាន់តែជាការចាប់ផ្ដើម គេក៏គ្រាន់តែឆ្លៀតឱកាសចូលទៅក្បែរនាងដើម្បីស្វែងយល់ពីនាងតែប៉ុណ្ណោះ។

«សង្ឃឹមថាបែបនោះចុះ» នាងថារួច ឡានក៏មកចតនៅមុខហាងមួយកន្លែងនៅជាប់មាត់ឆ្នេរល្មម។ មិនមាននរណានិយាយអ្វីច្រើននោះទេ ពួកគេក៏រហ័សចុះពីលើឡាននិងដើរសម្ដៅចូលទៅខាងក្នុង ។ នេះជាហាងកាហ្វេទេ  តែក៏មានលក់អាហារខ្លះៗដូចជា pasta , ស៊ុបគ្រឿងសមុទ្យ និងម្ហូបប៉ុន្មានមុខទៀតដែលងាយធ្វើមិនសាំញ៉ំាច្រើន។ លើកនេះមិនមែនមានតែពួកគេពីរនាក់ដែលកំពុងអង្គុយញ៉ំាអាហារនោះទេ ក៏មានការចូលរួមដោយជំនិតរបស់ជុងហ្គុកនិងលេខារបស់ម៉ាលីដូចគ្នា ។ ម្នាក់ៗតែងខ្លួនសាមញ្ញៗ អង្គុយនិយាយគ្នាខ្លះ រងចាំអាហារអោយមកដល់ផង មើលទៅដូចជាមនុស្សរាប់អានគ្នា មិនមានការបែងចែកឋានៈ មិនមាននរណាជាចាហ្វាយនាយឬកូនចៅឡើយ។

«ខ្ញុំមកទីនេះមិនច្រើនដងទេ តែជាកន្លែងដែលសាមញ្ញនិងស្រួលធ្វើខ្លួនបំផុត សង្ឃឹមថាអ្នកនាងម៉ាលីនិងចូលចិត្តទៅចុះ»  ជុងហ្គុក

« ទីនេះស្រស់ស្រាយណាស់ ខ្ញុំចូលចិត្តបរិយាកាសបែបនេះដែរតែរវល់ មិនសូវមានពេលបានមកលេងទេ ។ ក៏អរគុណអគ្គនាយកជុនហើយដែលនឹកឃើញនាំមក នេះបើខ្ញុំមកតែម្នាក់ឯង ប្រាកដជារួចពីការងារភ្លាមនិងត្រលប់ទៅវិញទាំងពីព្រលឹមមិនខាន។» ម៉ាលី

???????????????????????????????7 .Where stories live. Discover now