ភាគទី4ការថតសម្តែងរបស់តារាដែលមានប្រជាប្រិយភាពគឺ ឈូ ឡាងអឺ បានបញ្ចប់ទៅដោយយ៉ាងរលូន
"ចប់ការថតហើយពួកយើងត្រូវទៅជួបថៅកែ យ៉ន ស៊ូនឃ្ជុល "ជំនួយការដាស់តឿនរំលឹកឡាងអឺកាលទៅជួបកៅកែដែលជួយជម្រុញឲ្យនាងមានភាពល្បីល្បាញ។ ទឹកមុខឡាងអឺប្រែជាស្ងួតរាល់ពេលដែលឮថាទៅជួបថៅកែនេះម្តងៗ កង់ឡានទាំងបួនចាប់ផ្តើមរំកឹលទៅមុនពេលដែលពួកគេបានដើរចេញពីរកន្លែងថតចូលមកអង្គុយក្នុងឡានទៅ។
ចំណាយពេលជិតមួយម៉ោងក្នុងការចេញដំណើរពីរកន្លែងថតមកផ្ទះលោក យ៉ន ស៊ូនឃ្ជុល ឥឡូវនេះក៏បានមកដល់ ដំណើរដើរដោយមានស្បែកជើងកែងសូរសម្រឹកជើងឮល្មមៗកំពុងតែបោះជំហ៊ានចូលទៅខាងក្នុងផ្ទះ ។
"ខ្ញុំមកជួបលោក យ៉ន តើគាត់នៅដែលទេ"ឡាងអឺ សួរទៅកាន់អ្នកបម្រើដែលកំពុងធ្វើការជូតសម្អាតសាឡុងក្នុងបន្ទប់ទទួលភ្គៀវ។
"គាត់នៅក្នុងបន្ទប់សៀវភៅ អ្នកនាងឡើងទៅលើបត់ឆ្វេងទ្វាបន្ទប់ដែលមានពណ៍ត្នោតនិងហើយជាបន្ទប់សៀវភៅរបស់លោកម្ចាស់"អ្នកបម្រើឆ្លើយដោយការគួរសម ឡាងអឺមិនបាននិយាយអ្វីតប'ត'មកវិញឡើយ នាងបានបោះជំហ៊ានទៅបន្ទប់សៀវភៅនោះទាំងចិត្តមិនចង់ តែដើម្បីបញ្ចប់រឿងដ៏សែនរញ៉េរញ៉ៃតែងតែតាមលងបន្លាចនាងមករហូត មានតែទ្រាំទៅរកទាំងចិត្តមិនចង់សូម្បីតែបន្តិចនិងហើយ។
តុកៗ***ឡាងអឺឈរនៅមុខទ្វាបន្ទប់លើកដៃស្រឡូនគោះទ្វាតិចៗដើម្បីឲ្យនាក់នៅខាងក្នុងស្តាប់ឮ....
"ចូលមក"សម្លេងនាក់នៅខាងក្នុងអនុញ្ញាតប្រាប់ឲ្យចូល មិនបន្លាយពេលយូរឡាងអឺនាងបើកទ្វាចូល រូបភាពដែលនាងឃើញ លោក យ៉ន ស៊ូនឃ្ជុល កំពុងតែអង្គុយលើសាឡុងក្នុងបន្ទប់សៀវភៅនេះ បើសង្កេតមើលទៅដូចជាលោក យ៉ន ស៊ូន ឃ្ជុល នេះអង្គុយចាំវត្តមានរបស់នាងមកជាយូរទៅហើយ។
"ថៅកែ ហៅនាងខ្ញុំមកជួបដូច្នេះតើមានកិច្ចការអ្វីដែលទេ"នាងបណ្តេញចេញការគិតអវិជ្ជមានទាំងអស់ចេញពីរខួរក្បាលរបស់នាង ដោយបង្វែរសួរពីរមូលហេតុដែលថៅកែ នេះហើយនាងមកជួបដល់ផ្ទះ។

YOU ARE READING
????????????????????????????????
Vampire"????????????????????????????????????????????????" ??? ???????? ? ??? ?????