ភាគទី9
"ហ្អឹម៎!!"ក្រោយសន្លប់អស់ជាច្រើនម៉ោងជីមីនចាប់ផ្តើមដឹងខ្លួនគេបានយកដៃទៅទប់កញ្ចឹង'ក'ដោយសារតែមានអារម្មណ៍ថាស្ពឹកដូចមានអ្វីមកវាយកញ្ចឹង'ក'របស់គេអញ្ចឹង។
ចីកចីក** សម្លេងសត្វកណ្តុលយំបានបន្លឺឡើងជីមីនក៏ចាប់ផ្តើមស្ងៀមទ្រឹងបើកភ្នែកឲ្យអស់ក្រឡេកមើលជុំវិញបន្ទប់ រាងកាយរបស់គេកំពុងអង្គុយលើពូកកញ្ចាស់សភាពបន្ទប់ចាស់កំរឹលបាក់បែកសត្វកន្លាតនិងសត្វកណ្តុលកំពុងរត់ពេញដី ជីមីនចាប់ផ្តើមអង្គុញជើងអោបដោយដៃកេវភ្នែកក្រឡេងក្រឡង់មើលទៅសត្វកន្លាតនិងសត្វកណ្តុលអស់ទាំងនោះ។
(បន្ទប់ដែលជីមីននៅ)
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. "អា៎យយ កុំចូលមកជិតយើង ថយ ថយចេញទៅ"ជីមីន ចាប់ផ្តើមស្រែកទាំងភ័យខ្លាចនៅពេលសត្វកន្លាតមួយបានវាមកទំលើស្មាខាងឆ្វាងរបស់គេ រាងតូចបានយកដៃវាយក្រលាស់កន្លាតនិងចេញទាំងងើបឈរចង់រត់ចេញប៉ុន្តែក៏ត្រូវ ព្រូស** សម្លេងដួលផ្កាប់មុខនៅចំពោះមុខមានសាកសពសត្វកណ្តុលងាប់ រាងតូចបើកភ្នែកធំចាប់ផ្តើមគាំងទ្រឹងតែម្តង។
"អាយយយយ៎"សម្លេងស្រែកទាំងភ័យរបស់ជីមីនបានឮទៅដល់មនុស្សដែលកំពុងដើរសម្តៅមកកាន់ទីនេះ។
"ដឹងខ្លួនហើយហេស៎"សម្លេងយ៉ាងត្រជាក់ស្រេបបានបន្លឺនៅមាត់ច្រកទ្វា ជីមីនចាប់ផ្តើមងាកទៅមើលធ្វើឲ្យគេបើកភ្នែករឹតតែធំៗភ្ញាក់ផ្អើលមិនស្ទើរ។
"លោក..."
"មិនបាច់ភ្ញាក់ផ្អើលថ្នាក់ភ្លឹកដល់ម្លឹងទេ"ជំហ៊ានមួយៗកំពុងដើរសម្តៅមករកអ្នកដែលកំពុងដួលផ្កាប់មុខដេកពោបងាកមុខសម្លឹងមើលមកនាយទាំងភ្លឹកភ្ញាក់ផ្អើល យ៉ុនហ្គី បានបន្ទប់ជន្ទន់អង្គុយជោងហ៊ោងយកដៃចាប់ទាញចង្ការរាងតូចឲ្យងើយមុខកាន់តែខ្ពស់កែវភ្នែកដ៏ទទេរស្អាតរបស់យ៉ុនហ្គីសម្លឹងមើលមករាងតូចគឺឃោឃៅដូចបិសាចអញ្ចឹង

YOU ARE READING
????????????????????????????????
Vampire"????????????????????????????????????????????????" ??? ???????? ? ??? ?????