ភាគទី24
គ្រឹងៗផាំងៗ💥 🌩️ពន្លឺភ្នែកបន្ទរព្រមគ្នាជាមួយសម្លេងផ្គររន្ទះបានបន្លឺឡើងបញ្ជាក់ថាបន្តិចទៀតនេះនិងមានភ្លៀងកើតឡើងជាក់ជាមិនខាន
យ៉ុនហ្គីដែលអង្គុយទល់មុខគ្នាជាមួយជីមីនបានបញ្ចប់អាហារក្នុងចាននាយរួចរាល់ជាស្រេចទើបលើកកន្សែងមកជូតមាត់ជូដៃទាញកែវទឹកមកក្រេបបន្តិចតាមក្បូនអ្នកមាន(🙂)
"លោកឆ្អែតហើយមែនទេ"ឃើញយ៉ុនហ្គីអង្គុយមើលគេញាំដូច្នេះជីមីនក៏ងើបមុខចោទសួរតែម្តង
"ចុះឯងឃើញយើងនៅសីុទៀតដែលទេ"ទឹកមុខជីមីនប្រែជាគាំងនៅពេលស្តាប់ឮចម្លើយដ៏សែនមានន័យខ្ជាក់ចេញពីរមាត់តួឯករូបសង្ហា បើនិយាយពាក្យនេះដាក់គេផ្សេងគេតប់ជ្រុះធ្មេញមកតែម្តង
"អរ៎"មិនដឹងទេថាតបបែបណាសមទេ ទើបរាងតូចគ្រាន់ឆ្លើយតែអរងក់ក្បាលតិចៗបែបយល់នៅចម្លើយដ៏មានន័យដែលយ៉ុនហ្គីនិយាយនោះ។
"ឱកាសឯងចាកចេញមានច្រើនណាស់ហេតុអីឯងមិនទៅ"នៅពេលឮសំណួរមួយនេះជីមីនបង្អាក់សកម្មភាពខ្លួនឯងសម្លឹងមើលមុខយ៉ុនហ្គីយ៉ាងស្ងាត់ស្ងៀម រាងក្រាសក៏សម្លឹងមើលទៅកាន់ជីមីនវិញទាំងចាំស្តាប់ចម្លើយពីរគេ
"លោកធ្លាប់និយាយថាបើសិនខ្ញុំហ៊ានតែរត់លោកនិងសម្លាប់មនុស្សម្តងទៀត"សម្តីយ៉ុនហ្គីបានគម្រាមគេរាងតូចបានចងចាំមិនដែលមានថ្ងៃភ្លេចដូច្នេះហើយវាដូចជាច្រវ៉ាក់ដែលចងគេជាប់មិនអាចរត់គេចទៅណាបាន គេអាចសុខចិត្តឲ្យរាងក្រាសធ្វើបាបបានគ្រប់បែបយ៉ាងសុំត្រឹមតែកុំឲ្យមានមនុស្សស្លាប់បន្តបន្ទាប់ទៀតទៅ
"ហ្អឹម "យ៉ុនហ្គី គ្រាន់តែក្រហឹមបន្តិចរួចក៏ងើបចេញពីតុអាហារនោះដើរទៅក្នុងបន្ទប់សម្រាកតាមដោយក្រសែរភ្នែកជីមីនសម្លឹងយ៉ាងងើយឆ្ងល់។
តើកើតអ្វីទៅហេតុអីនៅសុខៗនាយសួរបែបនេះតើអាចមានអ្វីដែលសំខាន់នាយលាក់ទុកឬ។
ជីមីនបានគិតនិងសួរខ្លួនឯងទាំងចម្ងល់ឆ្ងល់ហើយក៏គ្មានចម្លើយដែលអាចតបឆ្លើយបំបាត់ចម្ងល់របស់គេបានដែល ដូច្នេះមានតែក្រវាស់ចោលកាគិតរៀបចំចានយកលាងទុកដាក់វិញយ៉ាងត្រឹមត្រូវ។

YOU ARE READING
????????????????????????????????
Vampire"????????????????????????????????????????????????" ??? ???????? ? ??? ?????