"កម្ទេចភ្លើងសញ្ញូរ?"ឆាងអ៊ុន បានដើរទៅកាន់ជញ្ជាំងថ្មក៏ឃើញកម្ទេចភ្លើងសញ្ញូរដែលបែកខ្ទេចពេញនិង។
"បើតាមស្នាមដែលបង្ហាញមើលទៅឡានបានរ៉េចង្កូតបុកជាមួយថ្មរួចហើយអ្នកបើកបានព្យាយាមជាន់ហ្រ្វាំងឡានបញ្ឈប់តែមិនឈប់វាកាន់តែរ៉េចង្កូតទៅមុខរហូតត្រូវរមៀលធ្លាក់ឡានក្រឡាប់ចូលទៅក្នុងទឹក ដូចដែលពួកយើងឃើញពេលនេះ"ជីមីន លម្អិតនិយាយពីរគ្រោះថ្នាក់មួយនេះមើលទៅតាមស្នាមរួមទាំងផ្លូវដែលកូតដោយសារតែឡានប្រឹងព្យាយាមឈប់តែវាមិនឈប់បែបជាត្រូវធ្លាក់ក្នុងទឹក
"ស្តាប់តាមការនិយាយរបស់ជីមីនបងគិតថាអាចទេនេះមិនមែនជាគ្រោះថ្នាក់ ចរាចរណ៍តែជារឿងឃាតកម្ម"អាន់ណា ដែលមកស្តាប់តាមក្រោយបានឮគ្រប់ពាក្យសម្តីជីមីននិយាយធ្វើឲ្យនាងនឹកឃើញថានេះមិនមែនគ្រោះថ្នាក់តែជារឿងឃាតកម្ម ជីមីនងក់ក្បាលតិចៗបែបសន្មត់ថាអាចដែលព្រោះបើតាមមើលទៅវាមិនមែនជាគ្រោះថ្នាក់ទាំងស្រុងនោះទេ។
"ក្រុមនាក់ស្ទូចបានស្ទូចឡានមកហើយ"ជីន និយាយប្រាប់គ្រប់គ្នានាក់ទាំងអស់ក៏បានដើរទៅរកឡានដែលធ្លាក់ចូលក្នុងទឹកនោះជីនគេជានាក់សារព័ត៌មានអញ្ចឹងហើយគេបានថតទិព្វភាពកន្លែងកើតហេតុទីនេះទាំងអស់ដើម្បីចុះផ្សារជាព័ត៌មាន។
"ឡានមួយនេះ"ថេយ៉ុង ហាក់មានអារម្មណ៍ដូចស្គាល់ស្លាកលេខឡានដែលស្រដៀងនិងឡានរបស់មនុស្សដែលគេធ្លាប់ស្គាល់អញ្ចឹងគេមើលទៅឡានទាំងទឹកមុខប្រែទៅជាមួយមិនល្អ។
"ក្នុងឡានគ្មានមនុស្សទេប៉ុន្តែមាននៅសល់ស្បែកជើងកែងមួយជំហៀងនេះ"កុនយ៉ល ដែលជាឧត្តមសេនីយ៍បានត្រួតពិនិត្យក្នុងឡានមើលហើយមើលទៀតគ្មានឃើញមនុស្សទេឃើញមានតែស្បែកជើងកែងពណ៍ខ្មៅមួយជំហៀងតែប៉ុណ្ណោះ។
"ខ្ញុំសុំមើលបន្តិច"ជីមីន ចូលទៅយកស្បែកជើងកែងពីកុនយ៉ល
មកមើលឃើញថាក្រវ៉ាត់ខ្សែរស្បែកជើងដាច់ឯកែងស្បែកជើងនោះក៏របកដែលមើលទៅជនរងគ្រោះម្នាក់នេះកំពុងព្យាយាមយកកែងស្បែកជើងវាយកញ្ចក់ឡានព្រោះតែក្រឡេកមើលទ្វាឡានគឺមានកន្លែងបែកកញ្ចក់ដែល។

YOU ARE READING
????????????????????????????????
Vampire"????????????????????????????????????????????????" ??? ???????? ? ??? ?????
???????????????
Start from the beginning