"ស្បែកជើងកែងរបស់ឡាងអឺ? "ជាថ្មីម្តងទៀតថេយ៉ុងក៏លាន់មាត់និងច្បាស់ប្រាកដក្នុងចិត្តណាស់ស្បែកជើងកែងមួយនេះជាស្បែកជើងកែងឡាងអឺដែលបានទៅជួបគេកាលពីរព្រឹកមិញ។ នេះមិនពិតទេដឹងនាងទើបមករកគេព្រឹកមិញហើយល្ងាចឡើងក៏មានហេតុការដូច្នេះ ទេវាមិនពិតទេមែនអត់ ទឹកមុខថេយ៉ុងប្រែជាមិនស្រួលឡើងភ្លាមៗ គេឈរក្រវីក្បាលចង់បណ្តេញអារឿងឆ្គួតឡប់និងចេញឲ្យអស់ពីរខួរក្បាលរបស់គេ។
"បងថេយ៍ស្គាល់ម្ចាស់ស្បែកជើងមួយនេះមែនទេ"ឆាងអ៊ុន បានសួរថេយ៉ុងហើយរាងតូចក៏ងក់ក្បាលថាមែនគេស្គាល់គេស្គាល់ម្ចាស់ស្បែកជើងមួយនិង។
"នេះជាអត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះ"អាន់ណា ក៏ប្រទះឃើញអត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះនាងបានយកមកលើកបង្ហាញឲ្យគ្រប់គ្នាបានឃើញ
"មិន មិនពិតទេ"ដៃជើងក៏ទន់ល្ហក់ពេលដឹងថានោះជាមិត្តរបស់ខ្លួន ថេយ៉ុងបានសម្រក់ទឹកភ្នែកទាំងក្រវីក្បាលមិនជឿថានាក់ដែលជួបរឿងហេតុនោះគឺជា ឈូ ឡាងអឺ មិត្តរបស់គេដែលបែកគ្នាជាយូរឆ្នាំមកហើយឥឡូវក៏ជួបរឿងបែបនិងទៀត។ ជីនពេលឃើញថេយ៉ុងទៅជាបែបនេះគេបានទៅអោបស្មាជួយទប់ព្រោះមើលទៅថេយ៉ុងតក់ស្លុតឡើងទន់ដៃជើងអស់ទៅហើយ។
ហើយបើមើលមកចំណោមប្រជាជនឯនេះវិញវត្តមានបុរសពាក់អាវខ្មៅទាំងមានទូលមួកនោះក៏លិចវត្តមានឡើងម្តងទៀតរឹកពារបស់គេចម្លែកៗគ្មានអ្នកណាចាប់អារម្មណ៍ជាមួយទេម្នាក់ៗសុទ្ធតែសម្លឹងមើលរងចាំអ្នកជំនាញជ្រមុជទឹករាវរកជនរងគ្រោះឡើងលើគោកវិញ ក្រោយមើលអស់ចិត្តបុរសចម្លែកនិងក៏ចាកចេញពីរកន្លែងនិងយ៉ាងបាត់ស្រមោលឈឹងតែម្តង....
គ្រប់យ៉ាងនៅតំបន់កើតហេតុមួយនេះត្រូវធ្វើការសម្អាតឯអ្នកជំនាញជ្រមុជទឹកក៏ព្យាយាមបំពេញតួរនាទីពួកគេជ្រមុជរកសាកសពរបស់ អ្នកនាង ឈូ ឡាងអឺ មកវិញ
___________________
កាត់មកដល់ពេលយប់ឯងនេះវិញ ឡានស៊េរីទំនើបស្លាកលេខត្រកូលមីនកំពុងបរចូលក្នុងបរិវេណភូមិគ្រិះយ៉ាងធំស្គឹមស្កៃ...ដូជុងដែលជាជំនិតបានចេញមកបើកទ្វាឲ្យចៅហ្វាយក្រោយឡានឈប់ចតនៅពីរមុខភូមិគ្រិះ។
"រៀបចំពិនិត្យមើលឃ្លាំងទំនិញផងថ្ងៃនេះយើងមិនទៅនោះទេ"ដំណើរដើរទៅមុខពីមួយជំហ៊ានទៅមួយជំហ៊ានទាំងកាយវិការទាញបន្ធូរក្រវ៉ាត់'ក'អាវនោះឲ្យធូបន្តិចឲ្យស្រួលដកដង្ហើមចេញចូល។
"ខ្ញុំនិងប្រញ៉ាប់ទៅធ្វើភ្លាម"ដូជុង ទទួលយកបញ្ជារចៅហ្វាយដែលបានបញ្ជារគេនោះទៅធ្វើភ្លាមមិនបង្អក់ស្ពឹកនៅយូរនោះឡើយ។
"អាហាររៀបចំរួចហើយអញ្ជើញចៅហ្វាយទៅទទួលទាន"មេការដែលមានតួនាទីមើលការខុសត្រូវទាំងអស់ក្នុងភូមិគ្រិះបានចេញទទួលយ៉ុនហ្គីអញ្ជើញនាយទៅតុអាហារដែលបានរៀបចំទុករួចជាការស្រេច។
"......"យ៉ុនហ្គី បោះជំហ៊ានទៅតុអាហារយ៉ាងស្ងៀមស្ងាត់មិនបង្ករឲ្យឮសម្លេងអ្វីនោះទេ។
មកដល់កន្លែងតុអាហារគ្មាននរណាក្រៅពីរនាក់បម្រើឈរតម្រៀបជួរគ្នារងចាំបម្រើនាយទេ និយាយដល់សាច់ញាតិយ៉ុនហ្គីនាយគ្មានសាច់ញាតិឪពុកម្តាយទេនាយរស់នៅតែម្នាក់ឯងបែបនេះតាំងពីរអាយុ5ឆ្នាំមកម្លេះជីវិតនាយមិនខុសពីរក្មេងកំព្រាឡើយ។
អ្នកបម្រើនៅពេលវត្តមានចៅហ្វាយមកដល់ពួកគេក៏ប្រញ៉ាប់ធ្វើតាមទួននាទីរបស់ពួកគេដោយម្នាក់ៗបើកគម្របដែលគ្របម្ហូបនោះចេញ។ ម្ហូបអាហារជាង30មុខបានបើកបង្ហាញវាសុទ្ធសឹងតែជាអាហារថ្លៃៗដែលមានមនុស្សជាច្រើនកំពុងប៉ងចង់ញាំវាជាពិសេស ប៉ុន្តែបើសម្លឹងមើលទៅអ្នកអង្គុយក្បាលតុអាហារនោះវិញគ្មានរំភើបជាមួយអាហារថ្លៃៗទំនើបៗទាំងនេះឡើយផ្ទុយទៅវិញគេអង្គុយសម្លឹងមើលស្ងៀម។
"មានមីទេ?"គ្រាន់ឮសំណួរនេះភ្លាមចុងភៅប្រចាំផ្ទះបាយបានទាញមីមួយកញ្ចប់ចេញមកដាក់ពីរមុខរាងក្រាសតែម្តង វិនាទីបន្ទាប់អាហារពេលយប់ដ៏វិសេសវិសាលរបស់អ្នកមានជាន់ខ្ពស់មិនមែនជាម្ហូបអាហារថ្លៃៗបែបទៅជាមីកញ្ចប់ទៅវិញ សាកគិតលោមើលមានលុយចាយពេញដៃបែបមិនញាំអាហារថ្លៃៗរាប់រយដុល្លាទេបែបជាសុខចិត្តឆុងមីដាក់ពងទាតម្លៃត្រឹម1500៛លុយខ្មែរញាំទៅវិញ។
បើសិនមានអ្នកដទៃដឹងណាច្បាស់គិតថានាយជាមនុស្សគម្រិះមិនហ៊ានចាយលុយជាក់ជាមិនខានទេ ក្រោយពីរស្រស់ស្រូបមីឆុងអស់យ៉ុនហ្គីបញ្ជារនាក់បម្រើឲ្យយកម្ហូបអាហារនៅលើតុចែកគ្រប់គ្នាក្នុងភូមិគ្រះទៅញាំដោយសេរី ហើយនាយក៏ឡើងទៅជាន់លើមុជទឹកជម្រះលាយសម្រាកបាត់ទៅ។
សូមរងចាំភាគបន្ត

YOU ARE READING
????????????????????????????????
Vampire"????????????????????????????????????????????????" ??? ???????? ? ??? ?????
???????????????
Start from the beginning