抖阴社区

                                    

"ដូជុងឯងកុំភ្លេចចាត់ការរឿងនោះឲ្យយើងផង"ចូលមកដល់ខាងក្នុងបន្ទប់ធ្វើការយ៉ុនហ្គីបែរមកប្រាប់ដូជុងដែលនៅឈរក្រោតខ្នងចាត់ការរឿងមួយជំនួសនាយ។

"បាទខ្ញុំនិងទៅធ្វើឥឡូវនេះ"ដូជុង ប្រញ៉ាប់ទទួលបញ្ជារទៅធ្វើកាងារដែលចៅហ្វាយដាក់ឲ្យធ្វើភ្លាមៗ រាងក្រាសមិនស្តីបន្តនាយអង្គុយចុះទាញយកឯកសារដែលត្រូវពិនិត្យមកពិនិត្យយ៉ាងភាពស្ងៀមស្ងាត់។

____________

"ពួកឯងទាំងពីរទើបមកពីណា"ចេញពីរញាំអាងារថ្ងៃត្រង់ត្រឡប់មកទីស្នងការវិញក៏ត្រូវរៀមច្បងអាន់ណាចាប់ចម្រិតសួរដូចជាពួកគេនេះទៅធ្វើខុសអីពីណាអញ្ចឹង ។

"ខ្ញុំនិងបងមីនពួកយើងទៅស្វែងរកផុសតាងខ្លះៗ"ឆាងអ៊ុន សម្លឹងមើលទៅមុខជីមីនបន្តិចទើបបែរមកផ្តល់ចម្លើយប្រាប់ទៅដល់អាន់ណា ។ អាន់ណាសម្លឹងមើលអ្នកទាំងពីរដោយមិនទាន់និយាយអ្វីទេ..

"ហឹុម...យើងមានរឿងប្រាប់ទៅពួកឯង"នាងក្រហឹមបំវែរនិយាយពីរឿងផ្សេងវិញ

"តើមានរឿងអី"ជីមីន

"អ្នកជំនាញជ្រមុជទឹកបានរាវរកឃើញសាកសពរបស់តារាសម្តែងគឺអ្នកនាង ឈូ ឡាងអឺ ហើយ ពេលនេះនៅមន្ទីពេទ្យរងចាំមើលការធ្វើកោសលវិច្ច័យស្វែងរកកាស្លាប់ពិតប្រាកដមួយ"ក្រោយពីរអាន់ណាប្រាប់រឿងរកសាកសពឡាងអឺឃើញជីមីនក៏ទាញសោរម៉ូត៉ូបើកទៅកាន់មន្ទីពេទ្យភ្លាមៗតែម្តង។

"ចេញទៅទៀតហើយ"អាន់ណានាងនិយាយខ្សឹបៗសម្លឹងមើលទៅជីមីនដែលបើកម៉ូត៉ូចេញទៅនោះ។

"រៀមច្បងអាន់ណានេះជាឯកសារដែលបងឲ្យគុបពីរខ្ញុំគុបពីរហើយៗ"ប៉ូលីសដែលបានធ្វើការជាមួយគ្នាបានដើរមកសម្តៅរកអាន់ណាហុចឯកសារដែលជាឯកសារដែលអាន់ណាប្រាប់គេឲ្យជួយចម្លងឲ្យនោះ អាន់ណាទទួលមកកាន់អោនគោរពជាការអគុណ។

___________________

មន្ទីរពេទ្យ

"ហឹុកៗៗ"សូសម្លេងយំសសឹកដែលបន្លឺចេញពីរបន្ទប់ដង្កល់សាកសពវានឮយ៉ាងល្វើយៗបើសិនមានអ្នកដើរកាត់ស្តាប់ឮប្រាកដណាស់បាស់សក់ច្រូងៗចំពោះសម្លេងយំនេះមិនខាន។

"នរណាធ្វើអ្វីឯងឡាងអឺ ហឹុកៗ ភ្ញាក់ឡើងមកសម្លាញ់ ពួកយើងទើបតែបានជួបគ្នាទេណា ហឹុកៗៗ ឆាប់ក្រោកវិញមកមកប្រាប់យើងថានរណាដែលជាអ្នកធ្វើបាបឯង"តាំងពីរយកសាកសពមកដល់ថេយ៉ុងយំហៅឡាងអឺឲ្យក្រោកវិញប្រាប់គេថាម្នាក់ណាទៅដែលធ្វើបាបនាងថ្នាក់នេះគេបន្តយំសោកអោវសពដែលគ្រប់ដណ្តប់ទៅដោយក្រណាត់ស ក្រាក***ពេលនោះទ្វាបន្ទប់បើកឡលងបង្ហាញវត្តមានរបស់ជីមីនដែលកំពុងដើរចូលមក។

"ថេយ៉ុង"គេដើរសម្តៅមករកថេយ៉ុង នេះជាលើកទី1ដែលជីមីនបានឃើញទឹកភ្នែកថេយ៉ុងកន្លងមកថេយ៉ុងគេតែងតែរីករាយសើចក្អាកក្ធាយមិនដែលយំទេម្តងនេះថេយ៉ុងយំនារីម្នាក់នោះអាចជាចំណែកសំខាន់មួយសម្រាប់ថេយ៉ុងមិនខានឡើយ។

"ឯងនិងអ្នកនាងឡាងអឺស្គាល់គ្នាឬ"ជីមីន ចូលមកឈរក្បែរថេយ៉ុងនិងសាកសព ថេយ៉ុងងក់ក្បាលបញ្ជាក់ថាពិតគេស្គាល់គ្នាជាមួយឡាងអឺ ជីមីនមិនបាននិយាយអ្វីទេគេចាប់ទាញក្បាលថេយ៉ុងចូលមកឈ្លុបមុខក្នុងដើមទ្រូងរបស់គេដើម្បីជាការលួងលោមឲ្យថេយ៉ុងនេះមានអារម្មណ៍ប្រសើរឡើងមកវិញ។ ចំណាយពេលប្រាំនាទីក្នុងការលួងលោមថេយ៉ុងពេលនេះថេយ៉ិងកំពុងលើកដៃជូតសំបោរព្រមទាំងទឹកភ្នែកចេញ។

"បានពិនិត្យមើលសាកសពឬនៅ"ជីមីន សួរទៅកាន់ថេយ៉ុង ថេយ៉ុងក៏ក្រវីក្បាលប្រាប់ថានៅទើបជីមីនគេពិនិត្យមើលតែម្តងគេបានទាញក្រណាត់គ្របសាកសពចេញ បង្ហាញឲ្យឃើញរាងកាយដែលហើមតិចៗខ្លួនប្រាណទាំងមូលប្រែជាស្លេកស្លាំងខ្លាំង នៅលើផ្ទៃមុខមានស្នាមម្រាមដៃដោយការទះកំភ្លៀង កដៃមានស្នាមក្រហមដោយម្រាមដៃចាប់កាន់កម្លាំងខ្លាំង ក្បាលពោះក៏មានស្នាមកណ្តាប់ដៃដាល់ពោះនាង រហូតពិនិត្យមើលអ្វីផ្សេងៗទៀតឃើញថា រាងកាយទាំងមូលរបស់ឡាងអឺមុននិងស្លាប់ក៏ទទួលរងការធ្វើបាបផ្លូវភេទធ្ងន់ធ្ងរបំផុត។



សូមរងចាំភាគបន្ត

????????????????????????????????Where stories live. Discover now