+Guhie part
ដោយសារតែយប់មិញនេះដាក់ជ្រុលទេីបធ្វេីឲ្យ Guhie ត្រឡប់មកផ្ទះវិញនៅពេលព្រឹក គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមគេក៏ទទួលបានមួយកំផ្លៀងពីអ្នកជាម្ដាយយ៉ាងខ្លាំងដែលធ្វេីឲ្យថ្ពាល់របស់គេឡេីងក្រហមញុាំង។
«ឯងធ្វេីស្អីខ្លះដឹងទេ Guhie?»អ្នកស្រីហីន បាននិយាយទៅកាន់នាងដោយសម្ដែងទឹកមុខបែបខឹងចម្បារជាខ្លាំង
«ខ្ញុំធ្វេីអីម៉ាក់?»Guhie និយាយទាំងភ្នែកកំពុងតែដក់ទឹកភ្នែកដែលកំពុងតែរៀបនឹងស្រក់មកនាពេលបន្តិចទៀតនេះ
«មេីលនេះទៅ..ឯងទៅប្រព្រឹត្តទង្វេីដែលខ្ពេីមរអេីមបែបនេះបានដោយរបៀបណាហា!»អ្នកស្រីហីន ស្រែកសម្លុតទៅកាន់នាង ព្រេាះក្នុងរូបនេាះគឺជារូបដែល Guhie បានអោបថេីបនិងឡេីងច្រកគៀវទៅលេីនារីម្នាក់ដែលមិនស្គាល់មុខ
«មេន!ខ្ញុំពិតជាបានធ្វេី!ដូចខ្ញុំបានប្រាប់ម៉ាក់ចឹង តាំងពីក្មេងមកខ្ញុំមិនដែលចាប់អារម្មណ៍ជាមួយមនុស្សប្រុសទេ តែម៉ាក់តែងតែព្យាយាមឲ្យខ្ញុំទៅយកមនុស្សដែលខ្ញុំមិនបានស្រឡាញ់ ខ្ញុំស្រឡាញ់មនុស្សស្រីម៉ាក់លឺទេ ខ្ញុំមិនស្រឡាញ់ប្រុសទេខ្ញុំស្រឡាញ់មនុស្សស្រី...ផាច់!»គ្រាន់តែនិយាយចប់ភ្លាមនាងក៏ទទួលបានមួយកំផ្លៀងទៀតតែពេលនេះមិនមេនជាអ្នកស្រីហីនទេ តែជាលោកវុីជាអ្នកទះម្ដង តែធ្វេីឲ្យគ្រប់គ្នាដែលបានឃេីញហេតុការណ៍នេះស្លុតជាខ្លាំង
«មីកូនចង្រៃ...យេីងបង្កេីតឯងមកដេីម្បីឲ្យត្រូវធម្មជាតិដូចគេដូចឯងមិនមេនឲ្យមកភ្លីភ្លេីបែបនេះទេ!»លោកវីន ចង្អុលមុខនាងចំៗ ចំណែក Guhie ពេលនេះគេពិតជាមានអារម្មណ៍ថាហត់នឿយនឹងការតវាជាមួយពួកគាត់ណាស់
«ធម្មជាតិមិនមេនជាអ្នកកំណត់ឲ្យមនុស្សស្រីត្រូវតែគូជាមួយមនុស្សប្រុស ឯមនុស្សប្រុសត្រូវតែគូនិងមនុស្សស្រីទេ តែដោយសារតែក្នុងសង្គម ក្នុងគ្រួសារ មានការរេីសអេីងទេីបបានជាគ្រប់គ្នាបានកំណត់វាថាជាច្បាប់ធម្មជាតិ!ម៉ាក់ប៉ាដឹងទេ តាំងពីតូចមកដល់ពេលនេះខ្ញុំបានធ្វេីដេីម្បីអ្នកទាំងពីរច្រេីនណាស់ ម៉ាក់ចង់ឲ្យខ្ញុំភ្ជាប់ពាក្យជាមួយមនុស្សប្រុស ខ្ញុំក៏បានយល់ព្រម កាលនៅរៀនម៉ាក់បានប្រាប់ឲ្យខ្ញុំរៀនឲ្យពូកែខ្ញុំក៏បានធ្វេីហេីយ ម៉ាក់ប៉ាឲ្យខ្ញុំធ្វេីអីខ្ញុំតាមជានិច្ច តែពេលនេះខ្ញុំសុំទោសអ្នកទាំងពីរផង...ខ្ញុំសុំធ្វេីដេីម្បីខ្លួនខ្ញុំម្ដងហេីយ!»Guhie និយាយទាំងទឹកភ្នែកកំពុងស្រក់ចុះមកជាបន្តបន្ទាប់មិនដាច់ ចុងក្រោយគេក៏បានទម្លាក់ជង្គង់ចុះរួចក៏អោនក្បាលសំពះដល់ដីទៅកាន់មនុស្សទាំងពីរដែលកំពុងឈរនៅពីមុខគេនេះ រួចក៏បានដេីរចេញត្រឡប់ទៅបន្ទប់របស់គេវិញ
«ហឹម...បងគិតថាកូននិយាយក៏ត្រូវដែល!គិតទៅគេធ្វេីដេីម្បីពួកយេីងច្រេីនណាស់ តែយេីងទាំងពីរបែរជាមិនហ៊ានទទួលស្គាល់ការពិតពីកូនទៅវិញ!»លោកវុីន បានបែរទៅនិយាយមួយភរិយាដោយទឹកមុខស្រងូតស្រងាត់
«មេនហេីយបង...តែរឿងភ្ជាប់ពាក្យរបស់គេនិងក្មួយជុងនេាះគិតយ៉ាងមិចវិញបង!»អ្នកស្រីហីន
«ចាំណាត់ពួកគាត់ដេីម្បីមកនិយាយពីរឿងនេះជុំគ្នាតែម្ដងទៅ!»លោកវុីន
«អឹម...ចឹងក៏បាន!»អ្នកស្រីហីន និយាយទាំងដកដង្ហេីមធំ
+Guhie room
ចូលមកដល់ក្នុងបន្ទប់ភ្លាមនាងបានអោបក្បាលជង្គង់យំជាខ្លាំងព្រេាះនាងទ្រាំមកយូរហេីយ នាងឈឺយូរមកហេីយ ពេលនេះក៏ជាពេលដែលនាងអាចរំសាយអារម្មណ៍ឈឺចាប់របស់នាងកន្លងមកឲ្យបានធូរស្បេីយបានខ្លះដែល។
«ហឹកៗ...សុំទោសម៉ាក់ប៉ាហឹក...កូនមិនចង់កេីតមកបែបនេះទេ..ហឹកៗ...តែកូនពិតជាកែប្រែមិនបានពិតមេន!កូនដឹងថាកូនធ្វេីឲ្យម៉ាក់ពិបាកចិត្ដ និង បាត់បង់កិត្តិយសតែកូនសង្ឃឹមថាម៉ាក់ប៉ាអាចទទួលយកកូនម្នាក់នេះបានណា ហឹកៗៗ...!»Guhie នាងយំផងនិយាយផង នាងដឹងច្បាស់ថានាងបានធ្វេីខុសចំពោះពួកគាត់ទាំងពីរ តែបេីនាងមិនធ្វេីបែបនេះទេនៅថ្ងៃខាងមុខនាងបឹងមិនអាចរកក្ដីសុខសម្រាប់ខ្លួននាងបានទេ។
To be continued...
Thank you everyone for reading my novel❤️🙏🏻

YOU ARE READING
??????????????
Action???????????????????????????????????????????????????????????? ???????????????????????????????????????????????????????????????? ???????????? Kim taehyung × jeon jungkook
episode 9 : ?????????????????
Start from the beginning