抖阴社区

Episode 11 : ???????????????????

Start from the beginning
                                    

«អូអាពៅមកហេីយហេ...នេះមកជម្រាបសួរពូមីងទៅកូន!»អ្នកស្រីចន ក៏បែរមកឃេីញនាយក្រាស់ហេីយក៏បានប្រាប់ឲ្យគេមកជម្រាបសួរចាស់ទុំ

«បាទម៉ាក់...ជម្រាបសួរលោកពូអ្នកមីង!»Jungkook ក៏បានដៀងភ្នែកទៅមេីល Guhie ដែលកំពុងអង្គុយសម្លឹងមុខនាយភ្លឹសៗដូចកំពុងមានរឿងចង់និយាយ

«ច៎ា/បាទលេីកដៃថ្វាយព្រះក្មួយ!»ពួកគាត់ក៏និយាយព្រមគ្នាហេីយនាយក្រាស់ក៏បានចូលទៅអង្គុយជិតអ្នកម្ដាយរបស់គេនិងទល់មុខ Guhie តែម្ដង

«គឺខ្ញុំមកនេះគឺមានរឿងមួយចង់មកនិយាយសង្ឃឹមថាអ្នកបងមិនប្រកាន់ចុះព្រេាះរឿងរៀងធំបន្តិចដែរ!»អ្នកស្រីហុីន ទាំងសម្លឹងមុខអ្នកស្រីចនបែបរអៀសចិត្ដ

«មិនអីទេអ្នកប្អូនរឿងធំពិនណាទៅហ៎ា!»អ្នកស្រីចន

«គឺ...រឿងភ្ជាប់ពាក្យរបស់ក្មួយជុងនិងកូនរបស់ខ្ញុំអ្នកបង!»អ្នកស្រីហុីន

«មានរឿងអីមេនទេ?»អ្នកស្រីចន ធ្វេីមិចបែបឆ្ងល់ទៅកាន់ពួកគេ

«អឹម...គឺចេះទេ...អឺ»អ្នកស្រីហុីន នៅតែអុីអឺព្រេាះតែមានអារម្មណ៍ថារៀងខ្មាស់បន្តិចក្នុងការប្រាប់

«និយាយមកអ្នកអូន ទោះមានរឿងអីក៏បងទទួលដែល!»អ្នកស្រីចន ញញឹមបន្តិចដេីម្បីឲ្យគាត់មានអារម្មណ៍ថាល្អក្នុងការនិយាយ

«គឺថាកូនស្រីខ្ញុំនេះគេមិនបានស្រឡាញ់មនុស្សប្រុសទេ!»អ្នកស្រីហុីន និយាយចប់ភ្លាមអ្នកស្រីចនក៏រៀងគាំងសូម្បីតែនាយក្រាស់ដែលនៅជិតនេាះក៏គាំងបន្តិចដែល ពីមុនបានឃេីញតែសកម្មភាពភាពតែពេលនេះគេបានលឺផ្ទាល់ត្រចៀកហេីយ

«ចុះ...ចុះមិចបានជាអ្នកអូនមកព្រមភ្ជាប់ពាក្យជាមួយជុងហ្គុកធ្វេីអី?»អ្នកស្រីចន

«សុំទោសផងអ្នកបង ដំបូងឡេីយខ្ញុំនឹងម៉ែវាបានដឹងហេីយថាកូនជាមនុស្សស្រឡាញ់ភេទដូចគ្នា តែដោយសារពួកខ្ញុំទទួលយកមិនបាន ហេីយចង់កែប្រែគេវិញក៏បានសម្រេចចិត្ដឲ្យមកភ្ជាប់ពាក្យនឹងក្មួយជុង តែគឺគេមិនអាចផ្លាស់ប្ដូរក្ដីស្រឡាញ់បានទេគេនៅតែស្រឡាញ់មនុស្សស្រីដូចដេីម!»លោកវីន និយាយប្រាប់ពីសំណេីរដេីមទងដែលគាត់ព្រមឲ្យកូនស្រីគាត់មកភ្ជាប់ពាក្យជាមួយនាយក្រាស់ អ្នកស្រីចិនបន្ទាប់ពីស្ដាប់ហេីយក៏ងក់ក្បាលបន្តិចបែបយល់ រួចក៏បែរទៅញញឹមដាក់ Guhie ឯនាងក៏បានញញឹមតបទៅគាត់ដូចគ្នា

??????????????Where stories live. Discover now