«ថ្ងៃនេះ Yungwon គេមិនទៅរៀនទេីបអូនមកលឿន!»Tae
«នេះអាល្អិតញុាំអីសិនទៅ អូនញុាំដែលទៅប្រយ័ត្នក្រពះមេីលងាយ!»Jungkook អង្អែលក្បាលអាល្អិតនិងនាយតូចថ្នមៗ
«យីស...ដឹងហេីយ!»Tae សម្លក់មុខនាយ
«និយាយចឹងអាល្អិតមិចមិនទៅរៀនហ៎ា!»Jungkook បន្ទាបខ្លួនស្មេីកៅអីដែល Yungwon កំពុងអង្គុយ
«ខ្ញុំមិនចង់រៀននៅសាលានោះទៀតទេ ខ្ញុំស្អប់ម្នាក់នោះមិនចង់ជួបមុខគេនោះទេ!»Yungwon
«យ៉ាងណាក៏ដោយក៏ឯងត្រូវតែគិតដល់បងប្រុសរបស់ឯងដែលខំរកលុយឲ្យឯងរៀនដែលណា!»Jungkook ប្រេីប្រាស់សម្ដីស្រទន់ដេីម្បីលួងចិត្ដក្មេងនេះឲ្យទៅសាលាវិញ
«តែគេបោកប្រាស់ខ្ញុំ គេមិនដែលចង់រាប់អានខ្ញុំនោះទេតាំងពីដេីមមក!»Yungwon ក្ដាប់ដៃជាខ្លាំងគ្រាន់តែនឹកដល់រឿងនោះ
«បេីគេមិនរាប់អានយេីង គេបោកប្រាស់យេីង ចឹងយេីងត្រូវតែខំប្រឹងឲ្យខ្លាំង ឲ្យឈ្នះម្នាក់នោះ ពេលនោះគ្មានអ្នកណាមកបោកប្រាស់និងមិនចង់រាប់អានឯងនោះទេ!»Jungkook
«មេនហេីយ yungwon បងដឹងថាឯងស្អប់អ្នកដែលបោកប្រាស់ឯង តែបងគ្រាន់តែចង់ប្រាប់ឯងថារឿងខ្លះបេីអាចកាត់បានក៏កាត់ចោលទៅកុំបាច់គុំគួនគ្នានោះទេ!»Tae និយាយបែបនេះព្រេាះគេដឹងថាប្អូនប្រុសរបស់គេជាមនុស្សងាយនឹងចាំទង្វើអាក្រក់របស់អ្នកដែលធ្វេីទៅលេីគេខ្លាំងណាស់
«បាទបងប្រុស...ចឹងថ្ងៃស្អែកខ្ញុំទៅសាលាវិញហេីយ!»Yungwon ក៏ញញឹមដាក់ពួកគេ
«នេះបានសមជាប្អូនប្រុសបងអាល្អិត!»Jungkook អង្អែលក្បាលគេខ្លាំង
«បានហេីយ មកញុាំបាយមកអាងធ្វេីការ»Tae និយាយរួចពួកគេក៏បាននាំគ្នាអង្គុយញាំបាយយ៉ាងសប្បាយរីករាយដោយសារតែញាំបណ្ដេីរ Jungkook ក៏ញោះនាយតូចបណ្ដេីរធ្វេីឲ្យអាល្អិតនៅជិតនោះក៏សេីចតាមដែលទៅ
*ផ្ទះ Hen
Hen គឺជាក្មេងប្រុសដែលកំព្រាម្ដាយតាំងពីអាយុ 2 ឆ្នាំមកម្លេះដោយសារតែម៉ាក់គេបានលែងលះជាមួយយប៉ា នាយតូចរាល់ថ្ងៃគេរស់នៅជាមួយប៉ារបស់គេដែលជាមនុស្សផ្ដាច់ការ មិនសូវចូលចិត្ដនិយាយលេងសេីចច្រេីន។
«រឿងដែលប៉ាប្រាប់ឲ្យឯងឈប់រាប់អាក្មេងនោះឯងមានធ្វេីតាមទេ?»Mr.hung សួរដោយសម្លេងមយា
«បាទប៉ា!»Hen ឆ្លេីយទាំងឈ្ងោកក្បាលជិតដល់ចានបាយទៅហេីយ
«ល្អ!ចឹងញុាំបាយឲ្យលឿនទៅអាងបានទៅសាលា!»Mr.hung
«បាទប៉ា!»Hen ក៏បានអង្គុយញាំបាយទាំងស្ងប់ស្ងាត់មិនហ៊ាននិយាយអីចេញមកនោះទេ
*រឿងរ៉ាវ...
នៅពេលដែលម៉ាក់ Hen បានលែងលះជាមួយប៉ាគេធ្វេីឲ្យគាត់ពិបាកចិត្ដជាខ្លាំងសឹងតែចង់គិតខ្លីម្ដងៗទៅហេីយ មួយរយះក្រោយមកគាត់ក៏ប្រែក្លាយទៅជាមនុស្សដែលមានចរឹកស្ងៀមស្ងាត់ ផ្ដាច់ការ មិននិយាយលេងសេីចជាមួយគេច្រេីនដូចពីមុននោះទេ ហេីយថែមទាំងបានឃាត់អ្នកជាកូនកុំឲ្យរាប់អានមិត្ដទៀតផង។Hen ក៏មិនដែលហ៊ានប្រកែកជាមួយគាត់ទេព្រោះគេគ្មានភាពក្លាហានឯណាទៅប្រកែកជាមួយគាត់នោះទេមានតែការព្រមស្របតាមគាត់តែប៉ុណ្ណោះ។
ពេលមួយដែលប៉ារបស់គេដឹងថា Hen កូនប្រុសរបស់គាត់បានរាប់អានជាមួយនឹង yungwon យ៉ាងស្និទ្ធស្នាលគាត់ក៏បានគំរាមគេថាបេី Hen មិនឈប់រាប់អានក្មេងនោះទេគាត់នឹងឲ្យគេតាមធ្វេីបាបក្មេងម្នាក់នោះ ពេលនោះហេីយទេីប hen គេបានពឹងឲ្យក្មេងប្រុសមួយក្រុមមកជួយសម្ដែងជាមួយគេព្រេាះគេមិនចង់ឲ្យមនុស្សដែលល្អដូចជា Yungwon មករងទុក្ខដោយសារគេនោះទេ។
+សាលារៀន
Hen ដេីរចូលទៅក្នុងសាលាក្រោមក្រសែរភ្នែកមេីលងាយពីក្មេងៗជុំវិញខ្លួន ជាហេតុធ្វេីឲ្យគេរហ័សបន្ថែមល្បឿនដេីរឲ្យបានលឿនជាងនេះទៀត។ មកដល់ខាងក្នុងថ្នាក់គ្មានអ្នកណានិយាយរកគេនោះទេគឺគេត្រូវឯកាម្ដងទៀតហេីយ គេត្រូវបានក្មេងដទៃស្អប់ម្ដងទៀតហេីយ Hen ដេីរចូលទៅអង្គុយក្នុងតុរៀនជាមួយនឹងទឹកមុខស្រងូតស្រងាត់។
«អេ...ក្មេងនោះល្បិចច្រេីនណាស់មេនទេ!»kid 1 ក៏យកដៃចង្អុរទៅនាយតូចដែលកំពុងអង្គុយក្នុងតុនោះ
«មេនហេីយពិតជាខ្មាស់គេណាស់ នេះបេីយេីងជា Yungwon វិញណាយេីងនឹងតាមធ្វេីបាបគេវិញមិនខាន!»Kid2 សម្លក់ទៅកាន់អ្នកនៅក្នុងរយ
«ហាហា...»ពួកគេក៏នាំគ្នាសេីចយ៉ាងសប្បាយទុកឲ្យក្មេងម្នាក់នេះនៅអោនមុខចុអមិនហ៊ានប្រឈមជាមួយគេសេាះ
«កុំធ្វេីបែបនេះទៀតអី ខ្ញុំមិនចង់ឃេីញទិដ្ឋភាពបែបនេះទៀតនោះទេ ហឹកៗ»Hen និយាយក្នុងចិត្ដដេីម្បីឲ្យបានធូរខ្លះ។
To be continued....

YOU ARE READING
??????????????
Action???????????????????????????????????????????????????????????? ???????????????????????????????????????????????????????????????? ???????????? Kim taehyung × jeon jungkook
Episode 20 : ????????????????
Start from the beginning