<<ទីនេះជាបន្ទប់គេ អញ្ចឹងក៏មានន័យថាខ្ញុំកំពុងនៅក្នុងផ្ទះរបស់គេហើយ បើដូច្នេះវាជាឱកាសសម្រាប់ខ្ញុំក្នុងការប្រមូលផុសតាងទាំងអស់ដើម្បីបានចាប់គេដាក់គុក>>ក្រោយពីរប្តូរកម្រាលពូកទាំងវេទនារួចរាល់ជីមីនក៏សម្រេចចិត្តគេងក្នុងបន្ទប់មួយនេះជាមួយយ៉ុនហ្គីដោយគេ ស្មាក់ចិត្តដេកនៅលើឥដ្ឋការ៉ូ កែវភ្នែកទាំងគូររ៉េមើលចុះមើលឡើងខួក្បាលក៏កំពុងតែគិតគេក៏និយាយក្នុងចិត្តទាំងសម្លឹងមើលជុំវិញបន្ទប់មិនឈប់
<<ខ្ញុំនិងតាមសើុបប្រមូលផុសតាងទាំងអស់ចាប់លោកដាក់គុកត្រៀមខ្លួនថ្ងៃអាវសារបស់លោកឲ្យហើយទៅមីនយ៉ុនហ្គី>>ប្រសិនជាជ្រុលធ្លាក់ចូលក្នុងក្រចកខ្លាទៅហើយមុននិងក្រោយក៏គង់ខ្លាចជាចំណីរបស់គេទាន់នៅពេលនេះនាយមិនសម្លាប់គេដូចអ្នកផ្សេងអញ្ចឹងមានតែសង្ងំនៅឲ្យនាយធ្វើបាបស្រួលនិងបានប្រមូលផុសតាងវាក៏អាចបិទរឿងក្តីទាំងប៉ុន្មានចប់។
ជីមីនបានគិតទាំងនិយាយក្នុងចិត្តម្នាក់ឯងរហូតអស់កម្លាំងខ្លាំងគេងលក់បាត់ រឿងដេកលើឥដ្ឋវាមិនមែនជាផលពិបាកសម្រាប់ជីមីនទេប្រសិនបើរាងកាយគេល្អមិនឈឺចាប់ដូចពេលឥឡូវនេះ ព្រោះថាគេក៏ធ្លាប់វឹកហាត់ក្នុងកងទាហ៊ានដូច្នេះមានឧបសគ្គជាច្រើនដែលត្រូវឆ្លងកាត់អញ្ចឹងគេអាចសាុំជាមួយវាបាន យ៉ុនហ្គីបានដើរចេញពីរបន្ទប់ផ្លាស់ខោអាវវិញទាំងមុខមាំដើរក្រឡងជីមីនកំពុងដេកនោះទាំងមិនខ្វល់ នាយបានម្រាសខ្លួនគេងគ្រាន់ដាក់ខ្លួនដល់ពូកក៏គេងលក់ដែលទៅ។
_______________
នៅព្រឹកថ្ងៃថ្មីអ្នកបម្រើក្នុងភូមិគ្រិះមីនបានក្រោកពីរដំណេកចែកកាងារតួនាទីពួកគេធ្វើជាប្រចាំថ្ងៃរាងខ្លួន អ្នកខ្លះបោសជូតអ្នកខ្លះទៀតក៏ចម្អិនអាហារនិងកិច្ចការផ្សេងទៀតដែលពួកគេត្រូវធ្វើជាប្រចាំថ្ងៃ ក្រឡេកមកមើលក្នុងបន្ទប់ម្ចាស់ភូមិគ្រិះឯនេះវិញ មកទល់ស្មើរនេះមិនទាន់មាននរណាម្នាក់កម្រើកខ្លួនក្រោកនោះទេម្នាក់ៗសុទ្ធតែទើបបានគេងនៅពេលជិតភ្លឺនេះអញ្ចឹងហើយទើបមិនទាន់មាននរណាម្នាក់ភ្ញាក់ពីរដំណេក។
"ហ្អឹមមម៎"កន្លងទៅបាន3ម៉ោងព្រះអាទិត្យក៏រះប៉ះចាំងផ្ទៃមុខពួកគេទាំងពីររាងតូច្រហឹមដើម'ក'បើកភ្នែកសន្សឹមស្ទុះអង្គុយឆ្ងក់ទាំងភ្លេចគិតថាខ្លួនប្រាណទាំងមូលកុំពុងឈឺ
"អួយយ៎"ជីមីនយកដៃឈ្លីចង្លេះទាំងចញ្ចើមចងចូលគ្នាមុខឡើងជូរហួញតែម្តង
"......"យ៉ុនហ្គី ឯងនោះដូចជាមានសម្លេងរំខានក៏បើកភ្នែកឡើងទាំងមិនបញ្ចេញសម្លេងអ្វីបន្តិចសោះឡើយ។
"លោក លោកភ្ញាក់ហើយមែនទេ"ជីមីន ក្រឡេកមើលយ៉ុនហ្គីឃើញថានាយបើកភ្នែកភ្លឹសៗមើលមកគេទាំងស្ងៀមស្ងាត់
"....."រាងក្រាសមិនឆ្លើយគេក្រោកដើរទាញយកកន្សែងចូលបន្ទប់ទឹកបាត់ទៅ។
"គេប្លែកម្លេះ"ចម្ងល់ក៏រត់ចូលមករាងតូចឆ្ងល់ជាខ្លាំងហេតុអីពេលយ៉ុនហ្គីស្ងាត់បែបនេះនាយដូចមិនឃោឃៅពេលម្សិលមិញសោះ នាយក្រាសធ្វើរឹកមកឡើងប្លែកៗរាងតូចអត់ឆ្ងល់មិនបាន
"ស្លៀកបានស្លៀកសិនទៅ"យ៉ុនហ្គីដែលចេញពីរបន្ទប់ទឹកវិញបានដើរមកទូរសម្លៀកបំពាក់របស់នាយរុករើសម្លៀកបំពាក់មួយកំភ្លេរបោះទៅឲ្យជីមីន រាងតូចចាប់យ៉ាងរហ័សមិនឲ្យវាធ្លាក់ដល់ឥដ្ឋទាន់ទេ
"15នាទីបើរៀបចំមិនទាន់រួចឯងស្លាប់មិនខាន"ថាហើយយ៉ុនហ្គីប្តូរសម្លៀកបំពាក់នាយដើរចេញពីរបន្ទប់ទឹក មិនទុកពេលវេលានាំតែខាងពេលឥតប្រយោជន៍ជីមីនក៏បានស្ទុះស្ទារទៅសម្អាតខ្លួនលុបមុខដុះធ្មេញចិត្ត ទាំងក្នុងចិត្តនៅតែគិតឆ្ងល់ជាខ្លាំងម្តេចយ៉ុនហ្គីប្លែកម្លេះ។
ចំណាយពេល15នាទីយ៉ុនហ្គីបានចេញពីរផ្លាស់ប្តូរសម្លៀកបំពាក់វិញចេញមកក៏ចំពេលជីមីនចេញមកដែលរាងតូចនិងអាវសមីធំជាងខ្លួនខោខ្លីដើរចេញមកពេលសម្លឹងមើលដូចទីងមោងគេតាំងនៅវាលស្រែអញ្ចឹង...
"រួចហើយទៅតាមយើង"យ៉ុនហ្គីបានបើកទ្វាចេញឯអ្នកដែលគេហៅឲ្យទៅធ្វើមុខងីងឺៗដូចអត់យល់
"ថ្មឹងដល់ណាឆាប់ដើរមក"មានអារម្មណ៍ថារាងតូចមិនដើរតាមយ៉ុនហ្គីក៏សម្រេចងាកមកក្រោយឃើញថារាងតូចដូចឈរថ្មឹងៗទើបស្រែកហៅម្តងទៀត ម្តងនជីមីនដើរមកតាមពីរក្រោយយ៉ុនហ្គីទងស្ងៀស្ងាត់
"អរុណសួរស្តីលោកប្រុស"ចុះមកដល់ជាន់ផ្ទាល់ដីអ្នកបម្រើក្នុងភូមិគ្រិះបាននិយាយយ៉ុនហ្គីមិនខ្វល់បន្តនាំផ្លូវជីមីនឲ្យដើរតាម។
"លោកនាំខ្ញុំទីនេះធ្វើអី"
សូមរងចាំភាគបន្ត

YOU ARE READING
????????????????????????????????
Vampire"????????????????????????????????????????????????" ??? ???????? ? ??? ?????
????????????????
Start from the beginning