抖阴社区

Episode 30 : ?????????????????????

Start from the beginning
                                    

«យល់ព្រម»Taekook និយាយឡេីងព្រមគ្នា

«ចឹងអ្នកទាំងពីរអាចសុីញ៉េបានហេីយ»មេធាវី

«អូនសុីញ៉េមុនទៅ»Jungkook

«អូខេ»Tae ក៏យកប៊ិចយកមកសុីញ៉េខ្វាច់លេីក្រដាស បន្ទាប់មកនាយក្រាស់ក៏បានយកប៊ិចមកសុីញ៉េបន្ទាប់ពីនាយតូចផងដែល

«ចឹងក្រដាសនេះអ្នកទាំងពីររក្សារទុកចុះ ខ្ញុំសុំលាទៅសិនហេីយ»មេធាវី (កន្លែងនេះ admin អត់ប្រាកដទេថាគេឲ្យយេីងភ្លាមរឺក៏យ៉ាងមិចតែខ្ញុំសុំដាក់ឲ្យភ្លាមហេីយណា)

«បាទអគុណលោកមេធាវី»ពួកគាត់ទាំងអស់គ្នាក៏បានអោនក្បាលជាការលាទៅកាន់គាត់ រួចមេធាវីក៏បានដេីរចេញទៅវិញបាត់ទៅ

«ពេលនេះ Kim taehyung ក្លាយជាក្រុមគ្រួសារត្រកូលចនពេញសិទ្ធិហេីយ»លោកយាយចន និយាយឡេីងឮៗដេីម្បីប្រាប់ទៅកាន់អ្នកធ្វេីការនៅភូមិគ្រឹះទាំងអស់បានឮ

«ហិហិ...»Tae សេីចចេញធ្មេញទៅកាន់គាត់យ៉ាងគួរឲ្យស្រឡាញ់

«និយាយចឹងបាត់ Yungwon តាំងពីព្រឹកកូន»Mr.jeon

«អរ...គឺ Guhie នាំគេទៅដេីរលេងតាំងពីព្រឹកមកម្លេះ»Ms.jeon

«ចឹងតាសបានបាត់...ឥលូវពួកឯងនាំគ្នាដេីរលេងទៅចាស់ៗជុំនុំគ្នាបន្តិច»Mr.jeon

«បាទជម្រាបលាម៉ាក់ប៉ា លោកយាយលោកតា»Tae ក៏បានអោនក្បាលលាទៅកាន់ចាស់ៗ

«កូននាំប្រពន្ធដេីរលេងហេីយ ជម្រាបលាលោកយាយលោកតា»Jungkook និយាយរួចក៏បានចាប់អូសដៃនាយតូចចេញទៅបាត់

+Skip...

   Jungkook បាននាំ Tae ទៅដេីរផ្សារទំនេីបទិញឥវ៉ាន់ឡេីងពេញដៃសុទ្ធតែជារបស់ប្រេនៗថ្លៃៗដូចជា channel , Dior , Lv ជាដេីមនាយតូចព្យាយាមបញ្ឈប់នាយកុំឲ្យនាំគេទិញទៀតតែនាយមិនព្រមស្ដាប់តាមនោះទេគឺចាប់អូសដៃគេចូលហាងលក់ខោអាវបន្ថែមទៀត។

«មេីលអាវនោះចុះសមនឹងអូនដល់ហេីយ»Jungkook បានលេីកយកអាវដែលមានម៉ូតមហាសែនសុិចសុីតែម្ដងហេីយ គឺជាប្រភេទខោអាវឈុតដែលមានអាវជាលក្ខណៈស្បៃៗវាលខ្នង ចំណែកឯខោវិញគឺថាមិនបាច់និយាយមានត្រឹមតែក្រណាត់បិទបាំងផ្នែកខាងមុខតែប៉ុណ្ណោះ

«ឆ្គួត!បងរោគចិត្ដណាស់»Tae ទះស្មារនាយក្រាស់ទាំងមុខឡេីងក្រហមញាុំង

«មិនខ្វល់ទេបងទិញមួយនេះឲ្យអូន»Jungkook បម្រុងនឹងដាក់ទៅក្នុងកន្ត្រកទៅហេីយតែក៏មានសម្លេងមួយកាត់មក ធ្វេីឲ្យនាយរហ័សយកឈុតនោះទុកយ៉ាងលឿន

«បេីបងហ៊ានតែយកឈុតនេះអូននឹងមិនឲ្យបងប៉ះទេ»Tae បង្ហាញមុខក្រញូវទៅកាន់អ្នកជាស្វាមី

«ក៏...ក៏បានណាប្រពន្ធសម្លាញ់តោះដេីររកមេីលអាវផ្សេងវិញ»Jungkook ទាញនាយតូចទៅមេីម៉ូតនេះម៉ូតនោះបានយ៉ាងច្រេីនហេីយក៏បានយកទៅគិតលុយ ប៉ុន្តែមិនចប់ត្រឹមនេះទេច៎ា នាយបន្តនាំនាយតូចដេីរផ្សាររហូតទាល់តែគេចង់ខ្យល់ទេីបឈប់ ហេីយក៏នាំគេត្រឡប់ទៅរកហាងអាហារម្ដងទាល់ល្ងាចទេីបត្រឡប់ទៅផ្ទះវិញ។

*Guhie part...

   Guhie បាននាំអាល្អិត Yungwon ទៅញុាំអីតាំងពីព្រឹកមកម្លេះដោយសារតែ Yungwon សុំច្បាប់ឈប់ពីរថ្ងៃចឹងស្អែកទេីបគេទៅរៀន ហេីយមិនចង់ឲ្យក្មេងម្នាក់នេះធុញថប់គេក៏នាំអាល្អិតចេញមកក្រៅដេីរលេងលំហែរខួរក្បាលខ្លះតែម្ដងទៅ។

«បងស្រី!នោះជាបង Nan តាសនោះ»Yungwon កេះដៃនាងតូចដែលកំពុងបណ្ដេីរខ្លួននោះឲ្យបែរទៅមេីលតាមការចង្អុល

«នេះគាត់នៅជាមួយអ្នកណានឹង»Guhie ងាកទៅក៏ឃេីញថាជា nanjin ពិតមែន តែថាម្នាក់ស្រីដែលអង្គុយនៅទល់មុខគាត់នោះជាអ្នកណាទៅមេីលទៅម្នាក់ស្រីនោះពិតជាស្រស់ស្អាតនិងសុភាពខ្លាំងណាស់

«បង Guhie ស្រឡាញ់បង Nanjin មេនទេ»Yungwon ងេីយមេីលទៅនាងតូចដែលកំពុងបង្ហាញអារម្មណ៍យ៉ាងច្បាស់ឲ្យក្មេងម្នាក់នេះចាប់សង្កេតបានយ៉ាងងាយ

«គឺ...ក៏មេនហេីយតែគាត់មិនស្រឡាញ់បងវិញទេ»Guhie គិតដល់ត្រឹមនេះគេក៏ទម្លាក់មុខចុះមួយរំពេច

«មិនអីទេបងស្រី...គ្មានអ្នកណាមកមេីលរំលងបងស្រីទេ ព្រោះបងទាំងស្អាត ឆ្លាតនិងពូកែទៀតផង»Yungwon ប្រេីប្រាស់ស្នាមញញឹមរបស់គេដេីម្បីឲ្យជាកម្លាំងចិត្ដដល់នាងតូច

«ហិហិ...អាល្អិតឯងនេះ បងអរគុណណា!ចឹងយេីងត្រឡប់ទៅផ្ទះវិញទៅមេឃក៏រៀងងងឹតហេីយដែល»Guhie ទោះបីជាក្នុងចិត្ដចង់នៅសេុីបសង្កេត Nanjin យ៉ាងណាក៏ដោយក៏ត្រូវតែបង្ខំចិត្ដខ្លួនឯងឲ្យចាកចេញវិញឲ្យទាល់តែបានកុំឲ្យវាឈឺជាងនេះទាន់

«បាទ»Yungwon ក៏បានដេីរកាន់ដៃនាងតូចដេីម្បីឡេីងឡានធ្វេីដំណេីរទៅកាន់ផ្ទះវិញព្រេាះមេឃវាយប់ទៅហេីយនៅទៀតមិនបានទេ។

To be continued...

Admin ដឹងថារឿងនេះមានកន្លែងខ្លះអាចនឹងភ្លាវ ចឹង admin សុំអធ្យាយស្រ័យទុកជាមុនផងខ្ញុំនឹងព្យាយាមសរសេរឲ្យបានល្អជាងនេះ🙏🏻

Thank you for reading my novels🙏🏻❤️

??????????????Where stories live. Discover now