+Nan cosmetics...
Nanjin បានដេីរទៅមុនទុកឲ្យនាងតូច Guhie យេីងដេីរត្រុកៗតាមពីក្រោយដូចជាតុកកែចឹង បុគ្គលិកទាំងអស់នាំគ្នាក្រលេកមេីលទៅ Guhie គ្រប់គ្នាដោយសារតែឃេីញគេដេីរពីក្រោយ nanjin ត្រុក។
«ជម្រាបសួរចៅហ្វាយស្រី»បុគ្គលិក ក៏បាននាំគ្នាអោនគោរពទៅកាន់នាងតាមទម្លាប់
«ច៎ានាំគ្នាធ្វេីការចុះ»Nanjin ថារួចក៏ដេីរទៅកាន់កន្លែងធ្វេីការរបស់គេ ចំណែកឯនាងតូចនេះមិនមាត់អីទេគិតតែពីដេីរតាមនាងនោះឯង
«អូហូយ...សុទ្ធតែគ្រឿងផាត់មុខ!»Guhie បានដេីរចូលមកក្នុងបន្ទប់ office របស់ nanjin រួចក៏លាន់មាត់ចេញមកខ្លាំងៗដោយសារតែទីនេះសុទ្ធតែជាគ្រឿងសម្អាងថ្មីៗដែល nan បម្រុងនឹងចេញលក់ឆាប់ៗនេះឯង
«ធ្វេីដូចមិនដែលឃេីញទៅកេីត»Nanjin ក៏ដេីរទៅអង្គុយក្នុងកន្លែងធ្វេីការរបស់គេវិញ
«Wow....ម្សៅទ្រនាប់នេះប្លែកណាស់សុំមួយបានទេ»Guhie លេីកដបម្សៅនោះយកមកមេីលទាំងញញឹម
«របស់យេីងទេីបតែចេញថ្មី...គ្មានពាក្យថាសុំទេ»Nanjin និយាយម៉ាត់ៗមិនគិតពីអារម្មណ៍គេសោះ
«អត់ក៏បាន»Guhie ក៏ទុកម្សៅនោះនៅកន្លែងដេីមវិញទាំងក្នុងភ្នែកកំពុងតែមានទឹកដក់តិចៗដែលរៀបនឹងស្រក់មកតែក៏ព្យាយាមលេបវាទៅវិញ
«...»Nanjin មិននិយាយអ្វីទៀតទេគឺអង្គុយធ្វេីការងាររបស់គេទាំងទឹកមុខមិនរីកសោះ
«ខ្ញុំ...ទៅក្រៅទិញអីមួយភ្លែត»Guhie ថារួចក៏បេីកទ្វារចេញទៅខាងក្រៅបាត់មិនចាំទទួលពាក្យយល់ព្រមពីគេនោះទេ
«មិញអញនិយាយជ្រុលមេនទេ»Nanjin ឃេីញថានាងតូចចេញទៅបាត់គេក៏បានអង្គុយគិតពីសម្ដីនិងទង្វេីដែលខ្លួនបានធ្វេីដាក់គេអម្បាញ់នេះ
«ហេុីយៗ...មិនខ្វល់ទេមិនមេនជាយេីងផង»Nanjin បណ្ដេញការគិតរបស់គេចេញអស់រួចក៏អង្គុយធ្វេីការវិញធ្វេីមិនដឹង
Guhie ចេញពីក្នុងបន្ទប់រួចគេក៏បានដេីរទៅខាងក្រៅក្រុមហ៊ុនដេីម្បីទិញអីញុាំបន្តិចបន្តួចកុំឲ្យឈឺក្រពះ ដេីរបណ្ដេីររអ៊ូបណ្ដេីរមិនដឹងជាពីស្អីខ្លះទេ។
«ហឹស...sis ឯងរឹកធំណាស់ហឹស...បានយេីងស្លូតហ៊ានធ្វេីបាបយេីងផង»Guhie ដេីរអោបដៃបណ្ដេីរ ឈូសដីបណ្ដេីរដូចជាកំពុងតែចង់ទាត់អ្នកណាចឹង
«ហេុីយធុញណាស់...ផូស/អួយ»Guhie ដោយម៉ួម៉ៅពេក ឃេីញដុំថ្មមួយដុំតូចគេក៏បានទាត់មួយទំហឹងទៅខាងមុខតែក៏ឮសម្លេងមនុស្សស្រែកចេញមកយ៉ាងខ្លាំង
«អួស...សុំទោសអ៊ុំប្រុសក្មួយមិនបានមេីល»Guhie ឃេីញអ៊ុំម្នាក់បានចេញពីដេីមឈេីដែលនៅក្បែរនោះទាំងដៃកំពុងទប់ក្បាលជាប់
«ហីមីនាងឯងទៅខឹងមកពីណាហា...សំណាងនេះអាដុំតូចចុះបេីអាធំអ៊ុំមិនក្លាយទៅជាខ្មេវខោចបាត់ទេអី»អ៊ុំប្រុស
«ហិហិ....ក្មួយសុំទោសលោកអ៊ុំទៅឈរក្រោមដេីមឈេីបែបនេះអ្នកណាទៅចាប់អារម្មណ៍ទៅ»Guhie អេះក្បាលសេីចចេញមកតិចៗទាំងមិនសម
«ហេុីយ...ឈ្លោះជាមួយមីអូនឯងខាតពេលណាស់អ៊ុំទៅធ្វេីការហេីយ»អ៊ុំប្រុស ក៏បានដេីរគេចពីនាងតូចទៅ Guhie ក៏ឈរអេសក្បាលខ្វោកៗទាំងមុខស្អុយ
«ចរឹកចឹងចង់មកញ៉ែយេីងផង»Nanjin ដែលកំពុងតែឈរអោបដៃសម្លឹងទៅតាមបង្អួចនោះ និយាយឡេីងទាំងញញឹមចេញមកតិចៗអស់សំណេីចនឹងចរឹកក្មេងនេះជាខ្លាំង
To be continued....
Thank you for reading my novel🙏🏻❤️❤️

YOU ARE READING
??????????????
Action???????????????????????????????????????????????????????????? ???????????????????????????????????????????????????????????????? ???????????? Kim taehyung × jeon jungkook
Episode 32 : ???????????????????
Start from the beginning