抖阴社区

Episode 34 : ????????????????????????????

Start from the beginning
                                    

*បន្ទប់

Jungkook បានរៀបចំខ្លួនយ៉ាងស្អាតបាតកំពុងឈរនៅមុខកញ្ចក់សុីរ៉េសក់ចុះឡេីងឲ្យសមជាមួយនឹងមុខ នាយតូចបានបេីកទ្វារចូលមកឃេីញបែបនេះគេមិនបានទៅសួរនាំអីទេព្រេាះតែដឹងហេីយថានាយទៅណា តែអេ...នេះមិនគិតបបួលគេទៅដែលទេអី។

«អូនគេងមុនទៅ...យប់ជ្រៅទេីបបងមកវិញ»Jungkook និយាយទៅកាន់នាយតូចទាំងមិនបានបែរទៅមេីលមុខទេ ដោយសារតែនៅខឹងរឿងព្រឹកមិញនៅឡេីយ

«ចុះ...បងទៅជាមួយអ្នកណា»Tae សួររៀងតតាត់បន្តិច

«ទៅម្នាក់ឯង...បងទៅហេីយ»Jungkook ទាញទឹកអប់យកមកបាញ់ឲ្យក្រអូបហេីយក៏បេីកទ្វារដេីរចេញទៅបាត់ទៅ

«ហឹម...»Tae ដកដង្ហេីមធំបន្តិចរួចក៏ទម្លាក់ខ្លួនលេីពូកទាំងអស់កម្លាំង រួចក៏ឆ្លៀតបិទភ្នែកគេងបាត់ទៅ

*សួនកុមារ

   Guhie បានមកយក Yungwon នៅសាលាហេីយក៏បានជូនគេទៅញុាំនេះញុាំនោះ រួចក៏នាំគេទៅផ្សារទំនេីបទិញខោអាវនិងរបស់លេងជាច្រេីន ហេីយកន្លែងបន្ទាប់ទៀតនោះគឺសួនកុមារនេះឯង។

«បងស្រី...ជិះមាន់ហោះទេ»Yungwon អង្រួនដៃរបស់នាងតូចតិចៗ

«គែបង....អឺ»Guhie យកដៃអេះក្បាលទៅវិញទៅមកបែបចង់តិច មិនចង់តិច

«ក្មួយបបួលហេីយ ហេតុអីក៏សាញម្លេះ»Nanjin ក៏ជួយនិយាយឲ្យអាល្អិត ណាមួយក៏ចង់ធ្វេីបាបក្មេងក្បាលរឹងនេះផងដែរ

«ក៏បាន...បងមិនខ្លាចទេតោះ»Guhie គ្រាន់តែឮ crush និយាយបែបនេះភ្លាមក៏មានភាពក្លាហានពេញបឹបតែម្ដង (Crush ជាឱសថដ៏មានប្រសិទ្ធភាព)

«ហិហិ...ចឹងតោះឆាប់ឡេីង»Yungwon បានអុះដៃអ្នកទាំងពីរទៅទិញសំបុត្ររួចក៏បានឡេីងទៅលេីមាន់ហោះនោះទាំងអស់គ្នា

«មិចម៉ាទេអញ»Guhie និយាយក្នុងចិត្ដម្នាក់ឯងបែបភ័យៗ

«គេផ្ដេីមវិលហេីយបង»Yungwon បញ្ចេញស្នាមសេីចយ៉ាងស្រស់ស្អាតចេញមក ខុសពីនាងតូចដែលញញឹមខាងក្រៅតែខាងក្នុងវិញកំពុងតែវិលវល់ជាខ្លាំង

«នែ៎...ឯងទៅរួចទេនឹង»Nanjin ដោយបានឃេីញពីភាពស្លេកស្លាំងនៅលេីមុខនាងតូចគេក៏ចាប់ផ្ដេីមមានអារម្មណ៍មិនស្រណុកជាខ្លាំង បេីមិនខ្លាំងទេក៏ខំអីម្លេះ

«មិនអីទេ...សម្បត្ដិមាន់ហោះប៉ុន្នេះខ្ញុំឲ្យស្ពៃ....អាយ»Guhie មិនទាន់បាននិយាយផុតពីមាត់ផងមាន់ហោះក៏បានហោះកាន់តែខ្ពស់ទៅធ្វេីឲហយគេភ័យជាខ្លាំងទេីបស្រែកផ្ដាច់សម្លេងចោល

«អាៗ...សប្បាយណាស់»Yungwon ខុសពីនាងតូចដាច់គេគិតតែពីសេីចសប្បាយតាមចារឹករបស់កូនក្មេងនោះឯង

«អាយ....ឈប់ពូឈប់...វាស»Guhie ស្រែកមួយអស់សម្លេងធ្វេីឲ្យអ្នកដែលអង្អុយនៅលេីនោះមេីលមុខគេព្រៀត

«ហាហា...»Nanjin សេីចឡេីងខ្លាំងៗនឹងចរឹករបស់នាងតូចជាខ្លាំង

ពួកគេទាំងអស់គ្នាបានលេងជាមួយគ្នារហូតដល់ម៉ោងជាង 8 ទេីបនាំគ្នាត្រឡប់ទៅផ្ទះវិញព្រេាះម្នាក់ៗទន់ដៃទន់ជេីងអស់ហេីយដោយសារតែនាំគ្នាលេងសុទ្ធតែកន្រ្តកវិល មាន់ហោះអីចឹងនោះ។

*ផ្ទះត្រកូលចន

   ពួកគេទាំងបីនាក់នាំគ្នាដេូរចូលមកក្នុងផ្ទះទាំងដៃម្នាក់ៗយួរឥវ៉ាន់ទីងណាត់ទីងណែងពេញនឹង អាល្អិតបានរត់ទៅអង្គុយជិតលោកយាយលោកតាមុនគេទាំងឥវ៉ាន់នៅពេញដៃនៅឡេីយ។

«លោកតាលោកយាយ»Yungwon

«អោ...ចៅយាយទិញអីខ្លះនេះ»Ms.jeon ទាញឲ្យអាល្អិតមកអង្គុយនៅលេីភ្លៅគាត់

«គឺបងស្រីគាត់ទិញឡានបញ្ជារ ទិញតុក្កតា ទិញខោអាវជាច្រេីនឲ្យអូនណាលោកយាយ»yungwon និយាយរ៉ាយរ៉ាប់ប្រាប់ទៅលោកយាតគេទាំងញញឹមស្រស់

«ហាហា...នេះបងៗទិញឲ្យចៅតាច្រេីនបែបនេះលេងមួយណាទុកមួយណាទៅ»Mr.jeon

«ក៏លេងទាំងអស់ណាអ៊ុំប្រុស»Guhie បានទាញដៃ Nanjin ឲ្យទៅអង្គុយជិតលោកចនជាមួយគ្នា

«ហាហ...ចឹងតាសបានជាចៅក្បាលខូចនេះមុខស្រស់»Ms.jeon

«លោកតាលោកយាយ!បងប្រុសអូនគាត់នៅណា»Yungwon សួរទៅកាន់លោកយាយបែបនេះដោយសារតែគេខានឃេីញមុខបងគេមួយថ្ងៃហេីយ នឹកសឹងស្លាប់

«អរ...បងចៅក្នុងបន្ទប់ហ៎ក»Ms.jeon

«អូនសុំទៅមេីលបងប្រុសអូនបានទេ»Yungwon ធ្វេីមុខបែបគួរឲ្យស្រឡាញ់ដាក់រាងចំណាស់

«ហឹម...បានស្រាប់ហេីយណា»Ms.jeon ក៏បានយកដៃទៅអង្អែលក្បាលរបស់អាល្អិតថ្នមៗ

«អរគុណបាទ...អូនទៅមេីលបងប្រុសអូនហេីយលោកយាតលោកតា»Yungwon បានងេីបចេញពីលេីភ្លៅរបស់អ្នកស្រីចនហេីយក៏រត់តម្រង់ទៅបន្ទប់របស់នាយតូចភ្លាម

To be continued....

Thank you for reading my novels 🙏🏻❤️❤️

??????????????Where stories live. Discover now