抖阴社区

Episode 37 : ??????????

Start from the beginning
                                    

(បានហេីយតាកញ្ចាស់...មិនគិតធ្វេីការអីទេ)Tae ដោយជ្រេញនឹងពាក្យផ្អែករលួយរបស់នាយពេកក៏ដាក់មួយផាំងទៅ

(យ៉ាសប្រពន្ធឈ្លេីយ...ហៅប្ដីតាកញ្ចាស់ផងចាំមេីលយប់នេះមិនរួចខ្លួនទេ)Jungkook

(មិនខ្វល់ទេអូនទៅគេងជាមួយប្អូន...បានហេីយបាយបិទ ទឺតៗ...)Tae រហ័សចុចបិទយ៉ាងលឿនមិនឲ្យនាយប្រកែកទាន់នោះទេ

«ចាំមេីលចុះកូនស្វា...យប់នេះខ្លានឹងសុីស្វារហេីយ»Jungkook និយាយម្នាក់ឯងទៅវិញទៅមករួចក៏បានបែរមកអង្គុយធ្វេីការងារនាយវិញទាំងញញឹមញញែមមិនឈប់បន្ទាប់ពីបាននិយាយជាមួយប្រពន្ធរួច

ត្រឡប់មកមេីលនាយតូចនេះវិញក៏មិនចាញ់នាយក្រាស់ដែល គឺថារេីសបន្លែបណ្ដេីរញញឹមបណ្ដេីរជាហេតុធ្វេីឲ្យអ្នកដែលទិញនៅជិតនោះមេីលមុខគេទាំងឆ្ងល់គ្រប់ៗគ្នា តែស្នេហាពិតជាធ្វេីឲ្យមនុស្សខ្វាក់ភ្នែកមេនព្រេាះថានាយតូចមិនបានចាប់អារម្មណ៍នឹងក្រសែភ្នែកទាំងនោះសោះព្រេាះក្នុងខ្លួនពោរពេញទៅដោយពណ៍ pink pink។

បន្ទាប់ពីបានទិញនេះទិញនោះរួចរាល់តាមតែការត្រូវការរួចនាយតូចក៏បានឡេីងឡានជិះសម្ដៅទៅកាន់ភូមិគ្រឹះវិញដោយមានអ្នកបេីកឡានត្រកូលចនជាអ្នកបេីកនាំដំណេីរ។

+ភូមិគ្រឹះត្រកូលចន...

ឡានទំនេីបបានជិះចូលទៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមានដេីមឈេីសងខាងផ្លូវគួរជាទីរស់នៅ ឡានបានឈប់ចតនៅពីមុខភូមិគ្រឹះនាយតូចក៏បានបេីកទ្វារឡានចេញទៅ ចំណែកឯឥវ៉ាន់ទាំងអស់គឺត្រូវបានអ្នកបេីកឡាននិងអ្នកបម្រេីជួយជញ្ជូនទៅក្នុងអស់ហេីយ។

«នេះកូនទិញអីមកខ្លះហ្នឹង?»Ms.jeon ដែលនៅក្នុងចង្ក្រានបាយនោះក៏បានសួរទៅនាយតូច

«គឺកូនទិញគ្រឿងធ្វេីស៊ុបណាម៉ាក់ ហេីយនឹងទឹកក្រូច ទឹកដោះគោ និងបន្លែសាច់ផ្សេងៗទៀតទុកក្លាសេណា»Tae ប្រាប់ទៅកាន់បាយក្មេកមួយៗព្រេាះខ្លាចគាត់គិតថាខ្លួនទិញរបស់ខ្ជះខ្ជាយ

«ងាប់ហេីយកូន...ទៅមួយព្រឹកដល់ថ្ងៃកូនទិញបានតែរបស់ទាំងនេះទេហេស»Ms.jeon គក់ទ្រូងបែបហួសចិត្ដទៅកាន់នាយតូច

«បាទម៉ាក់...កូនសុំទោសផងដែលចាយច្រេីនព្រេាះ-»Tae និយាយមិនទាន់ក្បោះក្បាយផងក៏មានសម្លេងមួយកាត់បាត់

«មិចមិនទៅទិញខោអាវ ស្បែកជេីង អីខ្លះទៅកូនម្ដាយ!លុយរបស់កូនម៉ាក់កូនចង់ចាយដល់ 20-30 ឆ្នាំទៀតក៏មិនអស់ងាយៗដែរ»Ms.jeon ដេីរទៅជិតនាយតូចនឹងអង្អែលក្បាលគេថ្នមៗ

«ម៉ាក់ហ៎...កូនភ័យណាស់មិញនេះ»Tae យកដៃទប់ទ្រូងបញ្ចេញដង្ហេីមមកក្រៅទាំងអស់បែបធូរចិត្ដ

«កូននេះយ៉ាប់ណាស់...ម៉ាក់និងប៉ាមានការទៅខាងក្រៅបន្តិចណាកូនចឹងកូនអាចធ្វេីម្ហូបជាមួយបងៗអ៊ុំៗនៅទីនេះបានណាប្រហែលជាល្ងាចទេីបម៉ាក់ប៉ាត្រឡប់មកវិញ»Ms.jeon

«បាទម៉ាក់»Tae ឆ្លេីយរួចគាត់ក៏បានដេីរចេញទៅរកឡានដែលកំពុងមានលោកចនកំពុងនៅចាំនោះរួចឡានក៏បានបេីកចេញទៅឆ្ងាយពីភូមិគ្រឹះបាត់ទៅ

«ចាំមេីលបញ្ចេញស្នាដៃចេញម្ដង...»Tae ញញឹមសម្លឹងទៅថង់ម្ហូបជាច្រេីននៅលេីតុនោះបែបមានគំនិតអីម្យ៉ាង

To be continued...

Thank you for reading my novels 🙏🏻❤️❤️

??????????????Where stories live. Discover now