抖阴社区

??????????? ??????

Start from the beginning
                                    

      បើនិយាយពីមនុស្សម្នាដែលកំពុងនាំគ្នាដើរទៅវិញទៅមកតាមផ្លូវឯនេះវិញក្នុងដៃម្នាក់ៗកាន់ឆ័ត្របាំងភ្លៀងគ្រប់ៗគ្នាឯងអ្នកខ្លះទៀតក៏បើកបរឡានយឺតៗមិនសូវខ្លាំងទេខ្លាចមានគ្រោះថ្នាក់។

រីងៗ***សម្លេងទូរស័ព្ទដៃបានរោទ៍ដៃរាងចំណាស់បានលូកយកវាមកមើលឃើញថានោះជាលេខប្រពន្ធក៏រហ័សចុចលើកយ៉ាងរហ័ស។

<<បងចេញពីរតាមខេត្តឬនៅ>>សម្លេងអ្នកជាភរិយាបានបន្លឺពីម្ខាងទៀតទាំងបុរសចំណាស់កំពុងចូលក្នុងហាងអាហារមួយកន្លែងដើម្បីទប់សូរសម្លេងទឹកភ្លៀងមិនឲ្យឮខ្លាំងខ្លាចថាស្តាប់និយាយគ្នាមិនបាន

"ពេលនេះភ្លៀងហើយព្រឹកទើបបងធ្វើដំណើរត្រឡប់ទៅវិញ"កាំមេរ៉ាបានបែរចំផ្ទៃមុខបុរសចំណាស់នោះចំៗហើយគាត់នេះហើយលោកផាក ដុកសីុង ស្វាមីអ្នកស្រីផាក ម៉ូយ៉ាង

<<ចាស៎ បែបនេះល្អណាស់ដើម្បីសុវត្ថិភាពបងចាំមកពេលព្រឹកក៏បានដែល>>អ្នកស្រីផាក

"បាទ ប៉ុន្នឹងចុះបងរកទៅមើលបន្ទប់ស្នាក់នៅសិន"ថាហើយលោកផាកក៏ចុចបិទទូរស័ព្ទតែម្តង គាត់ដាក់ទូរស័ព្ទចូលហោប៉ៅនិងបានបក់ដៃហៅបុគ្គលិកហាងឲ្យមក

"អញ្ជើញងលោកពូចង់ពិសារម្ហូបអាហារអ្វីដែល"បុគ្គលិក ក្នុងហាងបានមកតាមការបក់ដៃហៅរបស់លោកផាកទាំងក្នុងដៃមានមឺនុយអាហារនិងទូរស័ព្ទដើម្បីចុចឈ្មោះម្ហូបអាហារដែលលោកផាកកម្មង់

"យក..&3#@៛៛៛៛៛#### តែប៉ុន្នឹងទេ"

"សូមរងចាំបន្តិចលោកពូ"ថារួចបុគ្គលិកនោះក៏ដើរទៅកន្លែងគេបោះបុងម្ហូបអាហារដើម្បីយកក្រដាសទៅឲ្យខាងចុងភៅមើលមុខម្ហូប។

  __________________

   ក្រោយពេលបញ្ចប់សន្ទនាជាមួយស្វាមីអ្នកស្រីផាកបានក្រលាស់កែវភ្នែកទាំងគូរសម្លឹងមើលទៅកាន់រូបថតជុំគ្រួសារ

"ម៉ាក់នឹកកូនណាស់ ពេលណាទើបកូនបង្ហាញខ្លួន"កែវភ្នែកអ្នកស្រីរលីងរលោងទឹកភ្នែក គាត់បានគិតនឹកបារម្ភកូនប្រុសតែមួយគត់ត្រូវបានបាត់ដំណឹងដាក់មនុស្សឲ្យស្វែងរកបែបណាក៏មិនឃើញ ទឹកចិត្តជាម្តាយបេះដូងដូចគេហែកកម្ទេចរលាយខ្លាចជាផះទៅហើយ។

????????????????????????????????Where stories live. Discover now