抖阴社区

??????????? ??????

Start from the beginning
                                    

"អ្នកស្រីឆាប់ចូលសម្រាន្តទៅយប់ជ្រៅណាស់ហើយ"មេការស្រីដែលមានតួរនាទីមើលការខុសត្រូវបាននិយាយគាត់នៅកំដរអ្នកស្រីផាកអង្គុយបន្ទប់ទទួលភ្ញៀវនេះមួយថ្ងៃហើយក៏ប៉ុន្តែមិនទាន់និងដាច់ចិត្តទុកចៅហ្វាយស្រីឲ្យនៅអង្គុយតែម្នាក់ឯងនោះទេ។

"មេការឡុងទៅសម្រាកចុះយើងចង់នៅម្នាក់ឯងបន្តិច"អ្នកស្រីផាក និយាយទាំងទឹកមុខស្រងូតស្រងាត់ប្រាប់ទៅកាន់មេការឡុងរួចក៏បែរក្រសែរភ្នែកសម្លឹងមើលរូបថតកូនប្រុសដែលបានបាត់ដំណឹងមិនឃើញសូម្បីតែទាក់ទងមកកាន់គាត់សូម្បីតែបន្តិច។
ក្នុងទ្រូងបែកប្រេះស្ទើរសូន្យសង្ខា តើរូបស្រស់កូនជីវានៅឯណា ម្តាយខំស្វែងរកមិនគិតហត់កាយយា ឱកូនជីវាមេត្តាវិលមករកម្តាយវិញ 🙂🥺។

"ប៉ុន្តែអ្នកស្រីគឺថា..."

"ទៅសម្រាកចុះយើងនៅតែម្នាក់ឯងបន្តិចទៀតយើងនិងឡើងទៅបន្ទប់យើងហើយ កុំបារម្ភអី"អ្នកស្រីផាក

"អញ្ចឹងអ្នកស្រីកំអង្គុយតែម្នាក់ឯងយូរពេក ឆាប់ចូលសម្រាកណា"មេការឡុង អស់ពាក្យប្រកែកតវ៉ាក៏មានតែសម្រេចចិត្តព្រមតាមសំណើរអ្នកស្រីផាក មុននិងចាកចេញទៅមេការឡុងក៏បានផ្តែផ្តាំខ្លះៗទៅកាន់អ្មកស្រីដែល អ្នកស្រីផាកស្ងាត់ស្ងៀមមិនបានឆ្លើយតបអ្វីវិញឡើយគាត់គ្រាន់តែងក់ក្បាលស្របតាមមេការឡុងបានផ្តែផ្តាំ។

___________________

+សណ្ឋាគារ

     ដំណើរជំហ៊ានរបស់រាងចំណាស់កំពុងដើរចូលក្នុងសណ្ឋាគារមួយកន្លែង។

"សួរស្តីតើលោកពូត្រូវការជួលបន្ទប់ស្នាក់នៅមែនទេ?"បុគ្គលិក  មានតួនាទីទទួលស្វាគមន៍អតិថិជនគ្រប់វណ្ណៈភ្ញៀវទាំងអស់បានលើកដៃសំពះជម្រាមសួរដល់ភ្ញៀវដែលបានចូលមកនិងបានចោទជាសំណួរសួរទៅកាន់រាងក្រាសចំណាស់។

"ខ្ញុំត្រូវការកក់បន្ទប់តែមួយយប់ទេជួយនាងចាត់ចែងឲ្យផង"បុរសចំណាស់នោះបានតបត្រឡប់មកវិញដោយបានហុចកាតខ្មៅទៅឲ្យបុគ្គលិកស្រីនោះក្នុងការកក់ថ្លៃសេវាបន្ទប់។

"សូមលោកពូរងចាំបន្តិច"បុគ្គលិកស្រីនោះក៏ចូលឆែករកបន្ទប់ដែលទំនេរឲ្យអតិថិជន លោកផាកដែលជាបុរសចំណាស់ជួលបន្ទប់សណ្ឋាគារស្នាក់នៅនោះមិនបាននិយាយអ្វីទេគាត់រងចាំរហូតបុគ្គលិកនោះឆែករកបន្ទប់ឲ្យបាន។

????????????????????????????????Where stories live. Discover now